ព័ត៌មានជាតិ
ជំរុញអាណាព្យាបាលនាំកូនចៅ អាយុ៦ឆ្នាំដល់ក្រោម១២ឆ្នាំ មកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដឲ្យបានគ្រប់ៗគ្នា
ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានជំរុញដល់អាជ្ញាធរមូលដ្ឋានត្រូវផ្សព្វផ្សាយឲ្យបងប្អូនប្រជាពលរដ្ឋ នាំកូនចៅចាប់ពីអាយុ៦ឆ្នាំឡើង ទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដឲ្យបានគ្រប់ៗគ្នា ។
ជាមួយគ្នានេះដែរ លោក ជា ចំណាន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំក្រែក បានលើកឡើងថា ប្រជាពលរដ្ឋទៅពិនិត្យ ឬចុះឈ្មោះបោះឆ្នោតបានគ្រប់ៗគ្នា ហើយអាជ្ញាធរមូលដ្ឋានតាមភូមិនីមួយៗ ត្រូវចូលរួមផ្សព្វផ្សាយឲ្យបងប្អូនប្រជាពលរដ្ឋមិនទាន់មានឯកសារគ្រប់គ្រាន់ដើម្បីចុះឈ្មោះបោះឆ្នោតត្រូវទំនាក់ទំនងមកឃុំជាបន្ទាន់។

លោក បានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាល និងចែកឯកសណ្ឋានប្រជាការពារដែលជាអំណោយដ៏ថ្លៃថ្លា ឯកឧត្ដមរដ្ឋមន្ត្រី វង សូត ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ។
លោក ជា ចំណាន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំក្រែក បានបញ្ជាក់ឲ្យដឹងទៀតថា កងកម្លាំងប្រជាការពារ គឺត្រូវចូលរួមការងារសង្គម ជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរដើម្បីផ្តល់សុខសុវត្ថិភាពភូមិ-ឃុំមានសុខវត្ថិភាព និងជាពិសេសក្នុងយុគ្គសម័យកូវីដ-១៩ ត្រូវចូលរួមផ្សព្វផ្សាយ និងអនុវត្តន៍ វិធានសុខាភិបាល ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ហើយដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលមកដល់សហគមន៍ឬមូលដ្ឋាន ។

ដោយឡែកកងកម្លាំងប្រជាការពារ គឺដើរតួយ៉ាងសំខាន់ក្នុងកិច្ចការពារសន្តិសុខ និងការពារសុខសន្តិភាពការអភិវឌ្ឍន៍ដែលមានសព្វថ្ងៃនេះ។
សូមជម្រាបជូន លោក ជា ចំណាន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំក្រែក ហើយជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម រដ្ឋមន្ត្រី វង សូត ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានចែកឯកសណ្ឋានប្រជាការពារសរុបចំនួន៤៨២កំប្លេរ ក្នុងភូមិចំនួន៣៣ភូមិ នៃឃុំក្រែក ម្នាក់ៗទទួលបាន៖ ម៉ាស់ ទឹកអាល់កុល ឯកសណ្ឋាន ប្រជាការពារមួយកំប្លេរ និងថវិកាមួយចំនួនដើម្បីបំពេញការងារប្រចាំថ្ងៃ៕
អត្ថបទ៖ ហុង ម៉េងហៀ




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


