Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តបាត់ដំបង សម្រេចបន្តឲ្យផ្អាកលក់គ្រឿងស្រវឹង និងការជួបជុំសេពគ្រឿងស្រវឹង

បានផុស

នៅ

រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេចមួយ កាលពីយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ដោយសម្រេចបន្តការផ្អាកសកម្មភាពនៃការលក់ និងការជួបជុំសេពគ្រឿងស្រវឹង ដោយផ្តោតទៅលើអាហារដ្ឋាន ភោជនីយដ្ឋាន ក្លឹបកំសាន្ត ខារ៉ាអូខេ ដើម្បីទប់ស្ដាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។ ថ្មីៗនេះគេសង្កេតឃើញថា មានទីតាំងមួយ​ចំនួន​នៅក្នុងខេត្តបាត់ដំបង បានបើកដំណើរការលក់គ្រឿងស្រវឹង ឡើងវិញយ៉ាងគឃ្លើន ដោយបំពាននឹងវិធានសុខាភិបាល ដោយមានទីតាំងខ្លះ បានលបបើកទាំងខារ៉ាអូខេ ថែមទៀតផង។

ក្រោយពីសង្កេតឃើញបែបនេះ និងដោយមានការចុះណែនាំផ្ទាល់ ពីសំណាក់មន្ត្រី នៃមន្ទីរទេសចរណ៍ផងនោះ រដ្ឋបាលខេត្ត បានចេញសេចក្តីសម្រេចមួយ ដើម្បីបន្តផ្អាកការលក់ និងការសេពគ្រឿងស្រវឹង ចាប់ពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងសារជាថ្មី ដើម្បីចូលរួមអនុវត្តអោយបាននូវការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍៕

អត្ថបទ៖ សោ និយមរ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម