Connect with us

ព័ត៌មានជាតិ

ចុះបង្ក្រាបទីតាំងលួចបើកខារ៉ាអូខេ រកឃើញវិជ្ជមានកូវីដ​៦នាក់ ក្នុងចំណោមមនុស្ស​៤៣នាក់​

បានផុស

នៅ

កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ចុះបង្ក្រាប​ទីតាំង​ខារ៉ាអូខេ​មួយកន្លែង​ដែល​លួច​បើក​ល្មើស​នឹង​បម្រាមរដ្ឋបាល​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​មនុស្ស​ចំនួន​៤៣​នាក់ រក​ឃើ​ញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ-១៩​ចំនួន​៦​នាក់​។

ប្រតិបត្តិការនេះ​បាន​ធ្វើ​ឡើ​ង​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​២០ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ចំណុច​ហាង​យីហោ ខារ៉ាអូខេ​គ្រួសារ ក្នុងភូមិ​ព្រៃទា​១ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា មុននឹង​ឈានដល់​ការចុះ​បង្ក្រាប​ទីតាំង​ខាង​លើ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានចេញ​សេចក្តី​សម្រេស​បន្ត​បិទ​អាជីវកម្ម​ផ្សេងៗ រហូតដល់​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២១ ​និង​រង់ចាំ​សេចក្តីសម្រេច​ត្រូវ​បន្តទៀត​រឺ​យ៉ាងណាដើ​ម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ តែ​ផ្ទុយទៅវិញ​ទីតាំង​ខាង​ខាង​លើ​បែ​ជា​ល្មើស​លួច​បើក​ទទួលភ្ញៀវ​ចូល​ច្រៀង​កម្សាន្ដ និង​មាន​នារីៗ​អង្គុយ​កំដរ​ទៀតផង​។

នៅ​ថ្ងៃ​ចុះបង្ក្រាប​មាន​បងប្អូន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​ដោយ​សម្ងាត់​ទើប​កម្លាំង​ចុះ​ពិនិត្យ​ជាក់ស្តែង​ឃើញ​ថា​ ទីតាំង​ខាង​លើ​ពិតជា​មាន​លួច​បើ​ក​ទទួលភ្ញៀវ​ពិតប្រាកដ​មែន​ទើ​ប​ធ្វើការឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៤៣​នាក់ ក្នុងនោះ​មាន​ប្រុស​១១​នាក់ ។

ក្រោយពី​ឃាត់ខ្លួន​ក្រុមគ្រូពេទ្យ​បាន​ចុះ​យក​សំណាក​ជា​លទ្ធផល​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ចំនួន​៦​នាក់​។

បច្ចុប្បន្ន ទីតាំង​ខាង​លើត្រូវបាន​បិទ​ជា​បណ្តោះអាសន្ន​ ចំណែក​អ្នកជំងឺ​ត្រូវបាន​យកទៅ​ព្យាបាល​បន្ត​៕​

អត្ថបទ៖ ​សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥៤ នាទីutes មុន

អភិបាល​ខេត្តកំពត​លើកឡើងថា គោលនយោបាយលើវិស័យដីធ្លី គឺជាគោលនយោបាយចម្បង​ក្នុង​អាណត្តិទី៧

ព័ត៌មានជាតិ១ ម៉ោង មុន

លោក​ជំទាវទុយ សិរីរតនៈ នេត្រភក្រ្តា យក​អំណោយអង្ករ​វីតាមីន៣០០កេស ស្មើ​ប្រមាណ​ជិត ៤ តោន ផ្តល់​ជូន​មន្ទីរពេទ្យតេជោសន្តិភាព​

ព័ត៌មានជាតិ៣ ម៉ោង មុន

រាជរដ្ឋាភិបាល​ចេញសារាចរស្តីពី​ ការ​រៀប​ចំ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា

សន្តិសុខសង្គម៣ ម៉ោង មុន

ឃាត់ខ្លួនយុវជនម្នាក់​វាយស្ត្រី​អ្នក​សុំទានសរសៃខ្ចីនៅម៉ាត់មួយកន្លែងក្នុងក្រុងសៀមរាប

លោកជំទាវ ឆាយ លក្ខិណា
ជីវិតកម្សាន្ដ៤ ម៉ោង មុន

លោកជំទាវ ឆាយ លក្ខិណា ប្រាប់មូលហេតុដែលជ្រើសផ្តល់មូលនិធិគាំទ្រដល់សមាគមសិល្បករខ្មែរ អណត្តិទី៦

ព័ត៌មានជាតិ១០ ម៉ោង មុន

សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម

គណបក្សកម្លាំងជាតិ
សន្តិសុខសង្គម១៦ ម៉ោង មុន

នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្មេងស្រីអាយុ៤ឆ្នាំលក់ផ្កា៖ សម្ដេចតេជោ ស្នើកុំវែកញែករឿងកេងប្រវ័ញ្ចពលកម្មកុមារ មុនរឿងក្រពះ និងបញ្ហាគ្រួសារ

សន្តិសុខសង្គម៧ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកម៉ាស៊ីនត្រជាក់នៅខណ្ឌច្បារអំពៅ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ប៉ូឡូញ ចល័តយន្តហោះចម្បាំងយ៉ាងបន្ទាន់បំផុត ក្រោយរុស្ស៊ី វាយអ៊ុយក្រែន កៀកព្រំដែនខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម