ព័ត៌មានជាតិ
មហាសេដ្ឋីម្នាក់ ប្រកាសចូលរៀនបរិញ្ញាបត្រ និងផ្តល់អាហារូបករណ៍ ដល់និស្សិតក្រីក្រ ១៥០ នាក់
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅប៉ុន្មាននាទីមុននេះ បានប្រកាសថារូបលោក នឹងចូលរៀនថ្នាក់បរិញ្ញាបត្រឆាប់ៗនេះ ព្រមទាំងផ្តល់អាហារូបករណ៍ ១៥០នាក់ ដល់និស្សិតក្រីក្រ ដែលមានបំណងចង់សិក្សាថ្នាក់បរិញ្ញាបត្រ ដោយសិក្សាជាមួយលោកផ្ទាល់តែម្ដង។

ជាមួយនិងការផ្ដល់អាហារូបករណ៍ ១៥០ កន្លែងនេះ និស្សិតក្រីក្រទាំងនោះ ទទួលបានការចែករំលែកបទពិសោធន៍ផ្ទាល់ពីអ្នកឧកញ៉ា ហើយពួកគេនិងមានឱកាសបានធ្វើការងារជាមួយក្រុមហ៊ុនរបស់លោកដោយទទួលបានប្រាក់ខែពី ៣០០ ដុល្លារទៅ ៤០០០ ដុល្លារ ហើយត្រូវមើលទៅតាមសមត្ថភាពរបស់ពួកគេថែមទៀតផង។

អ្នកឧកញ៉ា ដែលមានប្រវត្តិចេញពីពលករធ្វើការនៅប្រទេសកូរ៉េខាងត្បូងរូបនេះ បានបញ្ជាក់ថា លោកផ្តល់អាហារូបករណ៍នេះ អ្នកឧកញ៉ា និងចុះវាយតម្លៃដោយផ្ទាល់ ចំពោះបងប្អូនដែលមានជីវភាពខ្វះខាតពិតប្រាកដ។
សម្រាប់ជំនាញដែលត្រូវរៀនមានដូចជា៖ វិស្វករ សំណង់ អគ្គិសនី គណនេយ្យ ទីផ្សារ គ្រប់គ្រង ព័ត៌មានវិទ្យា។

នេះគឺជាដំណឹងដ៍ល្អមួយសម្រាប់សិស្សានុសិស្ស ដែលកំពុងតែសិក្សាថ្នាក់បាក់ឌុបទូទាំងប្រទេស ត្រូវខិតខំប្រឹងប្រែងសិក្សា ដើម្បីប្រលងយកសញ្ញាប័ត្រមុនឈានដល់ការទទួលយក អាហារូបករណ៍នេះ៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


