ព័ត៌មានជាតិ
រដ្ឋបាលស្រុកមង្គលបូរី ប្រកាសអាសន្នឱ្យពលរដ្ឋដែលរស់នៅបណ្តោយស្ទឹង ប្រុងប្រយ័ត្នគ្រោះទឹកជំនន់
នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ រដ្ឋបាលស្រុកមង្គលបូរី ដឹកនាំដោយលោក រ័ត្ន ដាសុីណង់ អភិបាលស្រុកមង្គលបូរី និងក្រុមការងារបានចុះធ្វើការត្រួតពិនិត្យទឹកជំនន់នៅតាមដងស្ទឹងមង្គលបូរី បានធ្វើការប្រកាសអាសន្នឱ្យពលរដ្ឋដែលរស់នៅតាមបណ្តោយស្ទឹងមង្គលបូរី ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ពីមហន្តរាយគ្រោះទឹកជំនន់។
លោក រ័ត្ន ដាស៊ីណង់ បានលើកឡើងថា សូមបងប្អូនដែលរស់នៅតាមបណ្តោយដងស្ទឹងមង្គលបូរី ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ដោយសារមានសញ្ញាគ្រោះថ្នាក់នឹងមកដល់ក្នុងពេលឆាប់ បើភ្លៀងនៅធ្លាក់ជាបន្តបន្ទាប់ក្នុងស្ថានភាពទឹកចេះតែហក់ឡើងខ្លាំងនោះ។
លោក រ័ត្ន ដាស៊ីណង់ បានឱ្យប្រជាពលរដ្ឋត្រៀមលក្ខណៈសម្បត្តិ មធ្យោបាយដឹកជញ្ជូន ទូក កាណូត អាវពោង និងរកទីទួលសុវត្ថិភាព ដើម្បីសង្គ្រោះអាយុជីវិតទាំងអស់គ្នា។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកបានបញ្ជាក់ថា សូមបងប្អូន ពិសេសពលរដ្ឋរស់នៅបណ្តោយដងស្ទឹងមង្គលបូរី ចូលរួម និងយកចិត្តទុកដាក់ខ្ពស់ និងអនុវត្តវិធានការដូចជា៖ ១. ត្រៀមស្បៀង និងថ្នាំសង្គូវ ២. រៀបចំទុកដាក់ឯកសារសំខាន់ឱ្យបានគង់វង្ស ៣. ត្រៀមមធ្យោបាយទុកដឹកជញ្ជូន ឬជម្លៀស ៤. ប្រយ័ត្នមនុស្សចាស់ ក្មេងលេងទឹក ៥. ពេលទឹកជន់ឡើងត្រូវបិទចរន្តអគ្គីសនី ប្រយ័ត្នសត្វអសិរពិសជាដើម៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល