ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង ស្នើឲ្យអភិបាលរាជធានីភ្នំពេញដោះស្រាយបញ្ហាគំនូសចរាចរណ៍ឱ្យបានត្រឹមត្រូវ
នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ កាលពីព្រឹកថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើឱ្យអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ដោះស្រាយបញ្ហាគំនូសចរាចរណ៍ឱ្យបានត្រឹមត្រូវ ពីព្រោះការងារនេះក៏ជាសេវាសាធារណៈចាំបាច់មួយជូនប្រជាពលរដ្ឋដែរ។

សម្ដេចក្រឡាហោម ស ខេង ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកផងនោះ បានកោតសរសើរមន្ត្រី និងភាគីពាក់ព័ន្ធទាំងអស់ រួមទាំងប្រជាពលរដ្ឋ ដែលបានខិតខំរួមគ្នាជំរុញការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ឱ្យទទួលបានលទ្ធផលល្អប្រសើរជាង៦ខែឆ្នាំ២០២០ ហើយឆ្លើយប្រកបដោយភាពវិជ្ជមានទៅនឹងគោលបំណង និងសំណូមពរនៃយុទ្ធនាការពង្រឹងការអនុវត្តច្បាប់។
សម្ដេចក៏បានថ្លែងកោតសរសើរ ក្រសួងស្ថាប័ន និងរដ្ឋបាលរាជធានីខេត្ត ដែលទន្ទឹមនឹងការខិតខំដោះស្រាយវិបត្តិការកូវីដ-១៩ ក៏បានខិតខំអនុវត្តយ៉ាងសកម្មក្នុការកសាងផ្លូវ ជួសជុលកែលំអផ្លូវជាតិ ផ្លូវរាជធានី ខេត្ត បំរើដល់ការធ្វើចរាចរណ៍ប្រកដោយសុវត្ថិភាព និងជួយដល់សេដ្ឋកិច្ចជាតិ។
ទន្ទឹមគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំឱ្យបន្តពង្រឹងវិន័យកងកម្លាំងអនុវត្តច្បាប់ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងការបែងចែកប្រាក់ផាកពិន័យឱ្យមានតម្លាភាពដើម្បីលើកទឹកចិត្តកងកម្លាំង។
ពាក់ព័ន្ធនឹងមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍វិញ សម្ដេចក្រឡាហោមបានកត់សម្គាល់ថា នៅតែជាបញ្ហាប្រឈម ជាពិសេសអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព និងអ្នកបើកបរនៅពេលយប់។

សម្ដេចបានគូសបញ្ជាក់អំពីភាពខ្វះខាត នៃការដាក់ស្លាកសញ្ញាចរាចរណ៍ ពិសេសការគូសគំនូសសញ្ញាចរាចរណ៍នៅរាជធានីភ្នំពេញ ដោយសម្ដេចបានណែនាំកុំឱ្យមើលស្រាលបញ្ហានេះ និងបានស្នើឱ្យអភិបាលរាជធានីភ្នំពេញ ដឹកនាំដោះស្រាយបញ្ហាគំនូសចរាចរណ៍នេះឱ្យបាន ពីព្រោះការងារនេះក៏ជាសេវាសាធារណៈចាំបាច់មួយជូនប្រជាពលរដ្ឋដែរ។
ជាមួយគ្នានោះ សម្ដេចក្រឡាហោម បានលើកយោបល់ឱ្យមានការពិចារណាឈាន ក្នុងការកាត់បន្ថយការបង្កើនកម្លាំងនគរបាលចរាចរណ៍ ដោយជំនួសមកវិញនូវឧបករណ៍ សម្ភារៈ និងបច្ចេកទេស។ សម្ដេចដាក់ជាសំណួរថា បើចំណាយថវិកា ដើម្បីបំពាក់ឧបករណ៍សម្ភារៈ និងចំណាយថវិកាលើការបង្កើនកម្លាំងនគរបាល តើមួយណាមានលក្ខណៈយុទ្ធសាស្ត្រជាង ឬមួយណាចំណេញជាង?
សម្ដេចក្រឡាហោមក៏បានមានប្រសាសន៍អំពីបញ្ហាប្រឈម ជាសត្យានុម័ត និងអត្តនោម័តិមួយចំនួន ដែលបាន និងកំពុងកើតមានឡើង ហើយមិនទាន់មានដំណោះស្រាយសមស្រប ដូចជាមូលហេតុនៃគ្រោះថ្នាក់ រួមមានការល្មើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាំស្ដាំ ការជិះម៉ូតូមិនពាក់មួកសុវត្ថិភាព, កត្តាខ្វះខាតស្លាកសញ្ញា គំនូសសញ្ញា, កត្តាយានយន្តដឹកទំនិញ និងដឹកដីមួយចំនួនមិនបានចុះបញ្ជី កែច្នៃខុសបច្ចេកទេស និងបង្កបញ្ហាលើដងផ្លូវ ព្រមជាមួយគ្នានោះ កត្តាយានយន្តដឹកជញ្ជូនបែបប្រមូលផ្ដុំ ដូចជារថយន្តដឹកកម្មករ និងកត្តាមួយចំនួនទៀត៕
ដោយ ៖ កោះកែវ


-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់