ព័ត៌មានជាតិ
សហជីព ៖ ការកេងចំណេញនយោបាយពីការដំឡើងពន្ធអាមេរិក គឺជាចរិតនយោបាយដ៏ខ្មៅកខ្វក់របស់ក្រុមប្រឆាំង
ភ្នំពេញ ៖ សហជីពដែលតំណាងកម្មកររោងចក្រដេរ និងវាយនភណ្ឌនៅកម្ពុជាបានលើកឡើងថា ក្រុមប្រឆាំងខិតខំប្រឹងប្រែងកេងចំណេញនយោបាយពីការដំឡើងពន្ធរបស់អាមេរិក គឺជាចរិតនយោបាយដ៏ខ្មៅកខ្វក់របស់ពួកគេដែលធ្វើឱ្យពលរដ្ឋស្គាល់ចរិតក្រុមប្រឆាំងកាន់តែច្បាស់។
លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC)បានថ្លែងថា៖«ក្រុមប្រឆាំងនៅក្រៅប្រទេស កំពុងចាប់ឱកាសដែលសហរដ្ឋមេរិកដាក់ពន្ធធ្ងន់មកលើកម្ពុជា ដើម្បីដាក់សម្ពាធមកលើរាជរដ្ឋាភិបាល ព្រោះវាជាចរិតនយោបាយខ្មៅកង្វក់របស់ពួកគេ។ ម្យ៉ាងទៀត វាជាក្ដីបំណងរបស់ពួកគេជាមកហើយ ដែលចង់ឃើញសហរដ្ឋអាមេរិកដាក់សម្ពាធមកលើកម្ពុជា»។
លោកបន្តថា «ក្រុមប្រឆាំងគ្មានបំណងល្អចំពោះកម្មករ និងពលរដ្ឋកម្ពុជាទេ ពួកគេចង់ឃើញកម្មករគ្មានការងារ ពលរដ្ឋមានជីវភាពយ៉ាប់យ៉ឺន ដើម្បីយកមូលហេតុទាំងអស់នេះធ្វើជាលេសញុះញង់ឱ្យពលរដ្ឋខឹងសម្បារជាមួយនឹងរាជរដ្ឋាភិបាល ហើយនាំគ្នាតវ៉ា ឬក៏បោះបោរជាដើម»។
លោក ចាន់សំណាងបន្ថែមថា រឿងដែលពួកគេកំពុងរំពឹងទុកនោះ នឹងមិនអាចកើតមានឡើងទៅតាមគោលបំណងរបស់ពួកគេនោះទេ ព្រោះប្រជាពលរដ្ឋ និងកម្មករនៅក្នុងប្រទេសកម្ពុជាមានការភាពជឿជាក់ទៅលើរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលនឹងមានដំណោះស្រាយសមរម្យនាពេលឆាប់ៗនេះ។
ចំណែកលោក សំ សឿន ប្រធានសហជីពពលកម្មជាតិកម្ពុជា (NLC)បានថ្លែងថា «ក្រុមប្រឆាំងមិនដែលគិតពីផលប្រយោជន៍ប្រទេសជាតិនោះទេ គឺពួកគេអង្គុយបន់ព្រះឱ្យតែកម្ពុជាជួបរឿងបែបនេះទេ ដើម្បីជាឱកាសញុះញង់ប្រជាពលរដ្ឋឱ្យរើសអើង ខឹងសម្បារជាមួយនឹងរាជរដ្ឋាភិបាល និងបំផុសបំផុលព័ត៌មានមិនពិតនានាដែលធ្វើឱ្យកម្មករ និងពលរដ្ឋមានការព្រួយបារម្ភ»។
លោកបន្តថា ប្រជាពលរដ្ឋបានដឹងពីចរិតនយោបាយរបស់ពួកគេដែលជាក្រុមឱកាសនិយម ហើយក្រុមប្រឆាំងជ្រុលនិយមសព្វថ្ងៃនេះមិនបានសិក្សាពីគោលនយោបាយជាតិ ផលប្រយោជន៍ជាតិទេ ក្រៅតែពីការនិយាយចោទប្រកាន់ឱ្យខ្មែរបែកបាក់សាមគ្គី ជាសម្ដីដែលហាមាត់ពេលនេះគឺចេញភ្លើងពេលនោះ បង្កជាការញុះញង់ឱ្យប្រជាពលរដ្ឋខ្មែរស្អប់រដ្ឋាភិបាល។
ដោយឡែកយុវជនដែលជាសមាជិកនៃក្រុមប្រឆាំងនៅក្រៅប្រទេសមួយចំនួន មិនបានបង្ហាញឱ្យឃើញពីភាពចេះដឹងរបស់ខ្លួន ដើម្បីឱ្យយុវជនផ្សេងៗស្ដាប់ពិចារណាទេ បែរជាដើរតាមដានរបស់រាមច្បងរបស់គេដោយប្រើភាសាបំផ្លើសបំផ្លៃ ធ្វើយ៉ាងណាឱ្យប្រជាជនច្របូកច្របល់ ជាភាសាមិនបញ្ជាក់ពីភាពជាបញ្ញវ័ន្តសោះឡើយ។
លោកបានបង្ហាញពីភាពរឹងមាំរបស់រាជរដ្ឋាភិបាលអាណត្តិនេះ ដែលឈរធានាការពារសន្តិភាព ស្ថិរភាពនយោបាយ បូរណភាពទឹកដី ការពារភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ហើយបើមិនមានរដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជនទេនោះ ម្ល៉ោះប្រទេសកម្ពុជានឹងធ្លាក់ចូលក្នុងប្រវត្តិសាស្រ្តចាស់ តាមរយៈនយោបាយផ្ដួលរំលំដោយប្រើកម្លាំងក្រៅប្រព័ន្ធបោះឆ្នោត។
បើតាមការកត់សម្គាល់របស់ថ្នាក់ដឹកនាំសហជីពទាំងពីររូប គឺក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស បានធ្វើសកម្មភាពជំទាស់នឹងគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាសមិទ្ធផលមួយ ដែលផ្តល់នូវអត្ថប្រយោជន៍ធំធេងដល់សេដ្ឋកិច្ចសង្គមកម្ពុជា។
មិនតែប៉ុណ្ណោះ ពួកគេបានធ្វើសកម្មភាពញុះញង់បំភ្លៃលើកិច្ចសហប្រតិបត្តិការត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ហើយបំផុសចលនាឱ្យយុវជនតវ៉ាបះបោ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ថែមទៀត ប៉ុន្ដែអ្វីដែលពួកគេចង់បាន និងចង់ឱ្យមានបញ្ហាកើតមានឡើងនោះបានរលាយសាបសូន្យទៅវិញ៕



-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស