Connect with us

ព័ត៌មានជាតិ

Update ស្ថានភាព​អគ្គិភ័យ​ឆេះ​ឃ្លាំង​រោងចក្រ​នៅ​ស្រុក​គងពិសី គ្រប់គ្រង​បាន​ទាំងស្រុង សម្ភារៈ និង​ទ្រព្យសម្បត្តិ​ក្នុង​ឃ្លាំង​ខួច​ខាត​ទាំង​ស្រុង

បានផុស

នៅ

កំពង់ស្ពឺ ៖ ស្ថានភាព​អគ្គិភ័យ​ដែល​ឆាបឆេះ​ឃ្លាំង​ផ្ទុក​សម្ភារៈ និង​វត្ថុធាតុដើម​ក្នុង​រោងចក្រ​មួយ ស្ថិតនៅ​ភូមិ​ព្រៃ​ខ្វាវ ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ត្រូវ​បាន​គ្រប់គ្រង​បាន​ទាំងស្រុង​មិន​បង្ក​ឱ្យ​រីក​រាលដាល​ដល់​ផ្នែក​ផ្សេងៗ​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុ​ការណ៍​គ្រោះ​អគ្គិភ័យ​ឆេះ​ឃ្លាំង​សម្ភារៈ​រោងចក្រ​ខាងលើ​នេះ កើតឡើង​នៅ​យប់​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២១ ស្ថិត​ក្នុងភូមិ​-​ឃុំ​ខាងលើ។

អាជ្ញាធរ​ស្រុក​គងពិសី បាន​ប្រាប់​ថា បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន ករណី​អគ្គីភ័យ​ឆាបឆេះ​រោងចក្រ​នេះ លោក ចែម​ភឺន​រី​ម វុទ្ធី អភិបាលស្រុក​គងពិសី ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ស្រុក បាន​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​អន្តរាគមន៍​ជួយ​បាញ់​ពន្លត់​ របស់​ជំនាញ​ពន្លត់អគ្គីភ័យ​ស្រុក និង​ស្រប​ពេល​មាន​ភ្លៀង​ធ្លាក់​ផង​នោះ​ បាន​ធ្វើ​ឲ្យ​ស្ថានភាព​អគ្គីភ័យ​មានការ​អន់ថយ និង​គ្រប់គ្រង​បាន​ទាំងស្រុង។

​ប្រភព​បាន​បន្ត​ទៀត​ថា សម្ភារៈ និង​ទ្រព្យសម្បត្តិ ដែល​ឆាបឆេះ​មិនទាន់​ប្រមូល​បាន​ព័ត៌មាន​លម្អិត​នៅឡើយ​ទេ។ ដោយសារ​មានការ​អន្តរាគមន៍​ជួយសង្គ្រោះ និង​ទប់ស្កាត់​ទាន់ពេល​មិន​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​ដល់​អាយុជីវិត​និង​រីក​រាលដាល​ឆ្លងទៅ​អគារ​រោងចក្រ​ផ្សេង​ឡើយ។

ស្ថានភាព​អគ្គិភ័យ ត្រូវបាន​គ្រប់គ្រង​ទាំងស្រុង ក្រោម​ការចូលរួម​អន្តរាគមន៍​រថយន្ត​ពន្លត់​អគ្គិភ័យ​អធិការ​នគរបាល​ស្រុក និង​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ មិន​បង្ក​ឱ្យមាន​ការ​ឆាប់ឆេះ​ទៅ​អគារ​និង​ទីតាំង​រោងចក្រ​ផ្សេង​ទៀតឡើយ។ ចំពោះ​ការខូចខាត​សម្ភារៈ និង​ឃ្លាំង​រោងចក្រ​ទាំងស្រុង​ហើយ​មិនមាន​គ្រោះថ្នាក់​រងរបួស​ដល់​អាយុជីវិត​ទេ៕

ដោយ ៖ ភួង រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ វិនាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់ទំនិញ

ព័ត៌មានជាតិ៥ នាទី មុន

អ្នក​ភូមិ​ព្រះដាក់​ធ្វើ​នំ​បញ្ចុក​ត​ជំនាន់​ មាន​រូបមន្ត​ពិសេស​ធ្វើ​នំ​បញ្ចុក​ឆ្ងាញ់

KPT+១២ នាទី មុន

សព្វថ្ងៃនេះ មានក្បួនឆបោកសាមញ្ញបំផុត តែយើងច្រើនជឿនិងដើរតាមដោយងប់ងុល

ព័ត៌មានជាតិ២៥ នាទី មុន

HERBALIFE កម្ពុជា រៀបចំកម្មវិធីបរិច្ចាគឈាម ដែលជាឆ្នាំទី ៦ ជាមួយសមាជិកឯករាជ្យ និងបុគ្គលិករបស់ខ្លួន ដើម្បីគាំទ្រដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម

ព័ត៌មានជាតិ៣៥ នាទី មុន

សាលាបង្រៀនគួរមួយកន្លែង បង្កើតកម្មវិធីលាងម៉ូតូ ស្វែងរកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម