ព័ត៌មានជាតិ
USAID បន្ថែមទឹកប្រាក់៥ លានដុល្លារទៀត សម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម
ទីភ្នាក់ងារជំនួយអាមេរិក (USAID) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ប្រកាសអំពីហិរញ្ញប្បទានបន្ថែមក្នុងទំហំទឹកប្រាក់ ៥ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម តាម រយៈគម្រោងដែលមានឈ្មោះថា “ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម” ដែលនឹងត្រូវគ្រប់គ្រងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលហិរញ្ញប្បទានបន្ថែមនេះ នឹងធ្វើឲ្យសកម្មភាពប្រតិបត្តិការមានតម្លៃសរុបចំនួន៦,៥ លានដុល្លារសហរដ្ឋអាមេរិក។

ទាក់ទងបញ្ហានេះ ឯកអគ្គរដ្ឋទូតអាមេរិក លោក W. Patrick Murphy បានថ្លែងថា “យើងមានមោទនភាព ក្នុងការគាំទ្រដល់គម្រោងនេះ។ រដ្ឋាភិបាលសហរដ្ឋអាមេរិក មានសេចក្តីប្តេជ្ញាយូរអង្វែងក្នុងការលើកកម្ពស់សន្តិភាពនិងការផ្សះផ្សាជាតិ តាមរយៈការចងចាំអំពីប្រវត្តិសាស្ត្រខ្មែរក្រហម។ គម្រោងនេះនឹងផ្តល់ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនូវការប្រើប្រាស់សេវាថែទាំសុខភាព និងចងក្រងនូវស្ថានភាពសុខភាព និង ក្តីព្រួយបារម្ភ ស្ថានភាពសង្គមសេដ្ឋកិច្ច និងបទពិសោធន៍ពេលឆ្លងកាត់ របបខ្មែរក្រហម”។

ការងារថ្មីមួយនេះ នឹងធ្វើការសិក្សាស្រាវជ្រាវផ្ទាល់អំពីស្ថានភាពសុខុមាលភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងបន្ទាប់មក ធ្វើការប្រែក្លាយលទ្ធផលរកឃើញឲ្យ ទៅជាយុទ្ធនាការបង្កើនការយល់ដឹងរបស់សាធារណៈ។ គម្រោងនេះ នឹងធ្វើប្រតិបត្តិការនានាដើម្បីធ្វើឲ្យប្រសើរឡើងនូវសុខភាព សុខុមាលភាពនិងភាពសុខស្រួល របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅទូទាំងប្រទេស។

លោក ឆាំង យុ នាយកប្រតិបត្តិមជ្ឈមណ្ឌលឯកសារកម្ពុជាបានលើកឡើងថា “សោកនាដកម្ម និងភាពអយុត្តិធម៌ ដែលប្រជាជនកម្ពុជាទទួលរងនៅក្នុងរបបខ្មែរក្រហម មានទំហំមហាសាលដែលគ្មានអ្វីអាចជំនួសឬប៉ះប៉ូវជូនអ្នកទាំងអស់បានទេ។ ទោះបីជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងមួយនេះ គឺជាជំហានឆ្ពោះទៅសម្រេចបានការថែទាំនិងគាំពារដល់អ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ហិរញ្ញប្បទានពិសេស នេះ រួមបញ្ចូលនូវអ្នកស្ម័គ្រចិត្តប្រកបដោយភាពមោះមុតចំនួន ៥០០ នាក់ ដែលបំពេញការងារនៅទូទាំងប្រទេស ក្នុងការជួយនាំអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងភូមិឋានរបស់ខ្លួនទៅមន្ទីរសុខភាពក្នុងសហគមន៍”។

លោកថា តាមរយៈការងារស្ម័គ្រចិត្តនេះ យុវជន-យុវនារី ទទួលបានឱកាសបង្ហាញចេញនូវភាពជាអ្នកដឹកនាំ រួមជាមួយនឹងការបំពេញការងារដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីគាំពារដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក៏ដូចជាចំពោះប្រជាជាតិកម្ពុជា។ ទន្ទឹមនឹងនេះ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទទួលបានឱកាសចែករំលែករឿងរ៉ាវឆ្លងកាត់ផ្ទាល់ខ្លួននៅក្នុងអំឡុងរបបខ្មែរក្រហម ទៅកាន់ក្មេងជំនាន់ក្រោយ ដើម្បីធានាថាយើងនៅតែចងចាំ ពេលវេលាដ៏លំបាកយ៉ាងខ្លាំងមួយនោះ។

សូមបញ្ជាក់ថា គម្រោងនេះនឹងរំលេចនូវចរិត មនុស្សធម៌របស់យើង និងពង្រឹងបន្ថែមនូវស្មារតី មិនងាយទ្រុឌទ្រោមរបស់ប្រជាជនកកម្ពុជា៕
ដោយ ៖ កោះកែវ

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


