Connect with us

ព័ត៌មានជាតិ

មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ត្រៀមតំបន់រមណីយដ្ឋាន១០​កន្លែង សម្រាប់ភ្ញៀវទៅកម្សាន្តក្នុងថ្ងៃ​ភ្ជុំបិណ្ឌ​

បានផុស

នៅ

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​បានអោយដឹងថា មន្ទីរ​កំពុង​ត្រៀម​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ចំនួន១០​កន្លែងសំខាន់ៗ​សម្រាប់​ទទួល​ភ្ញៀវទេសចរណ៍​មក​កម្សាន្ត​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌខាងមុខនេះ តែ​ត្រូវ​អនុវត្តន៍​តាម​វិធាន​សុខាភិបាល​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហម អា​រុណ ប្រធានការិយាល័យ​គ្រប់​គ្រង់​ឧស្សាហកម្ម ទេសចរណ៍​ខេត្តបាត់ដំបង បាន​អោយដឹងថា មន្ត្រី​ជំនាញ​ទេសចរណ៍​កំពុង​បន្តធ្វើ​ការចុះ​ផ្សព្វផ្សាយត្រួតពិនិត្យ និងវាយតម្លៃ​ទីតាំង រមណីយដ្ឋាន​ទេសចរណ៍​ដែលត្រូវ​បើក​ដំណើរការ​នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខ គឺ​ធ្វើយ៉ាងណា អោយ​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​ទាំងនោះ​អនុវត្តន៍​អោយបាន​នូវ​វិធាន​សុ​វត្តិភាព​ទេសចរណ៍ និង​នីតិវិធីស្តង់ដា​ប្រតិបត្តិ​អប្បរ​បរិ​មា (SOP)​តាម​គន្លង​ប្រក្រតីភាព​ថ្មី ។

លោក​បញ្ជាក់ថា ​នៅពេល​បញ្ចប់​ការផ្សព្វផ្សាយ​នឹង​ត្រួតពិនិត្យ​វាយតម្លៃ​រួចរាល់​មន្ទីរ​នឹងដាក់​លិខិត​ស្នើ​សុំ​ទៅ​ថ្នាក់ដឹកនាំ​ខេត្ត​ដើម្បី​បើក​អាជីវកម្ម​ទេសចរណ៍​ទាំងនេះ​អោយបាន​លឿន មុន​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌខាងមុខ​។

លោក​បាន​បន្ថែមថា តំបន់​ទេសចរណ៍​ដែល​ត្រូវ​បើក​១០​ទីតាំង​ខាងមុខនេះ​គឺ រមណីយដ្ឋាន​ភ្នំ​សំពៅ ប្រាសាទ​បាណន់ ប្រាសាទឯកភ្នំ អាងទឹក​កំពីងពួយ ចម្ការ​ធូ​រ៉េ​ន​អូរ​តង ថ្មដា​ចម្ការ​ធូ​រ៉េ​ន ទឹកធ្លាក់​ចម្ការ​ស្វាយ ទឹកធ្លាក់​អូរ​ជាំ វាល​ចំបាំង​ខេ​ម​សាយ និង​រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​៥៣ ។​

លោក​ ហម ​អា​រុណ​ បញ្ជាក់ថា ដើម្បី​ដំណើរការ​រមណីយដ្ឋាន​របស់ខ្លួន​បាន ម្ចាស់​រមណីយ​ដ្ឋា​ន​ទេសចរណ៍​ត្រូវ​អនុវត្តន៍៣០​ចំណុច ដោយ​លោក​បង្ហាញ​ត្រួសៗ ដូចជា ត្រូវ​ធានាថា គ្រប់​ភ្ញៀវ​ទាំង​អស់​មុនចូល​លេង​កម្សាន្ត​ត្រូវ​ឆ្លងកាត់​ការ​វ៉ាស់​កម្ដៅ លាងដៃ​នឹងអាកុល ពាក់​ម៉ាស់ ឬ​របាំង​ការពារ​មុខរក្សា​គម្លាត​១​ម៉ែត្រ​កន្លះ ភ្ញៀវ​ត្រូវមាន​១០​នាក់​ចុះ មាន​បំពាក់ឃ្យូ​អ កូត បុគ្គលិក​បម្រើ​សេវា​ទទួល​បានការចាក់​វ៉ាក់សាំង​គ្រប់គ្នា ភ្ញៀវ​ត្រូវតែមានកាត​ចាក់​វ៉ាក់សាំង ឬលិខិតបញ្ជាក់ ម្ចាស់​អាជីវកម្ម​ត្រូវ​បណ្តុះ បណ្តាល​បុគ្គលិក ពី​ការអនុវត្តន៍ វិធាន​សុវត្ថិភាព​និង​អនាម័យ និង​ត្រួតពិនិត្យ​តាមដានរាល់​ភ្ញៀវ​មក​កម្សាន្ត​អោយ​អនុវត្តន៍​តាម​ការណែនាំ​ពី​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​បំពាក់ស្លាក​សញ្ញា​បង្ហាញពី​វិធាន​សុវត្ថិភាព ទេសចរណ៍​ជាដើម ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ជាមួយ​រាជរដ្ឋាភិបាល​៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៣ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៥ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម