Connect with us

ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់ ប្រាប់វិធីបង្ការជំងឺកូវីដ-១៩ ក្នុងឱកាសដំណើរកម្សាន្ត បុណ្យភ្ជុំបិណ្ឌ

បានផុស

នៅ

ពិធិបុណ្យភ្ជុំបិណ្ឌនឹងខិតមកដល់នៅរយៈពេល៥ថ្ងៃទៀតនេះ ពោលនៅចាប់ពីថ្ងៃអង្គារទី៥ រហូតដល់ថ្ងៃទី៦ ខែកញ្ញានេះ ទន្ទឹមពេលរាជរដ្ឋាភិបាលក៏បានអនុញ្ញាតមន្ត្រីរាជការសាធារណៈ បុគ្គលិកក្រុមហ៊ុនឯកជន រោងចក្រជាដើម អាចឈប់សម្រាកក្នុងឱកាសបុណ្យភ្ជុំនេះ មន្ត្រីជាន់ខ្ពស់របស់ក្រសួងសុខាភិបាល បានរំលឹកណែនាំដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ឱ្យពង្រឹង និងអនុវត្តវិធានការបង្ការជំងឺកូវីដ-១៩ តាំងពីការធ្វើដំណើរ ការជួបជុំនៅ ភោជនីយដ្ឋាន ទីរមណីដ្ឋាន និងកន្លែងស្នាក់ជាដើម ដើម្បីបញ្ចៀសការឆ្លង និងការរាលដាលនៃជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ថា ការយកចិត្តទុកដាក់ និងបង្ការជំងឺកូវីដ-១៩ ក្នុងកំឡុងឱកាសបុណ្យភ្ជុំបិណ្ឌ គឺជារឿងសំខាន់ណាស់ ជាមួយគ្នានេះអាជ្ញាធរមូលដ្ឋានត្រូវខិតខំរៀបចំឱ្យបានរួចរាល់ជាមុន មានយន្តការតាមដាន ពីព្រោះប្រជាពលរដ្ឋមួយចំនួនមិនបានអនុវត្តតាមវិធានបង្ការបានត្រឹមត្រូវទេ។

លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍បន្តថា៖ “អ៊ីចឹងបើយើងខ្វះយន្តការតាមដានការអនុវត្តនូវវិធានការការពារនេះ មិនយូរមិនឆាប់យើងនឹងជួបប្រទះការផ្ទុះការចម្លងវីរុសកូវីដ-១៩ ទៀតជាមិនខាន។ អ៊ីចឹងសំខាន់ណាស់ ខ្ញុំសូមអំពាវនាវដល់អាជ្ញធរមូលដ្ឋានទាំងអស់ មុននឹងដល់ថ្ងៃត្រូវឈប់៣ថ្ងៃនេះ គឺត្រូវចាត់ចែងរៀបចំពីឥឡូវឱ្យហើយ ត្រៀមសម្រាប់អ្នកប្រុងប្រៀបធ្វើដំណើរ និងទីកន្លែងដែលគាត់ត្រូវទៅដល់”។

រដ្ឋលេខាធិការក្រសួងសុខាភិបាលខាងលើ បានបញ្ជាក់ថា ចំពោះទីតាំងកន្លែងកម្សាន្ដដែលប្រជាពលរដ្ឋទៅដល់ ពួកគាត់អាចសម្រាក១យប់ ២យប់ ដែលគាត់អាចស្នាក់នៅតាមផ្ទះសំណាក់ ឬសណ្ឋាគារ។ ដូចនេះការចាត់ចែងទី១ត្រូវឱ្យច្បាស់ថា ផ្ទះសំណាក់ សណ្ឋាគារ មិនមែនជាទីតាំងដែលមានការផ្ទុះចេញនូវមេរោគកូវីដ-១៩  ព្រោះបើមិនមានការសម្អាត និងសម្លាប់មេរោគបានត្រឹមត្រូវទេ អ្នកចូលទៅស្នាក់បន្ត អាចទទួលការចម្លង។

មន្ត្រីអ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បានមានប្រសាសន៍ថា ដោយឡែកសម្រាប់ ភោជនីយដ្ឋាន អាហារដ្ឋាន ក៏ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ កុំឱ្យដូចមុនមានប្រជ្រៀតគ្នា ពិសាអាហារជុំគ្នា ដោយគួរទិញហើយខ្ចប់ ឬពិសាក្នុងគ្រួសារតូចៗវិញទៅ ហើយត្រូវចៀសវាងទីតាំងបិទជិត។

លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍បន្តថា៖ “ចំណែកនៅកន្លែងដើរកម្សាន្ត ក៏ត្រូវចាត់ចែងរៀបចំឱ្យមានការតាមដាន ប្រសិនមានបុគ្គលមិនពាក់ម៉ាស គឺត្រូវណែនាំគាត់ភ្លាម ហើយប្រសិនមានការជួបជុំគ្នាច្រើន ត្រូវណែនាំពួកគាត់ឱ្យបំបែកគ្នា ជាក្រុមតូចៗ។ ម៉្យាងទៀតត្រូវមានអ្នកត្រួតពិនិត្យ ចាំវាស់កម្ដៅ បាញ់អាល់កុលសម្រាប់់អ្នកចេញចូលទីរមណីដ្ឋាននោះផងដែរ”។

លោកស្រីវេជ្ជបណ្ឌិត មានប្រសាសន៍បន្ថែមថា៖ “ដោយឡែកសម្រាប់អ្នកធ្វើដំណើរ ត្រូវមានការសម្រេចចិត្តឱ្យបានត្រឹមត្រូវ មុននឹងទៅកន្លែងណាមួយ ត្រូវគិតថា តើចាំបាច់ត្រូវទៅទេ? បើមិនចាំបាច់ទេ យើងនៅផ្ទះជួបជុំរីករាយជាមួយគ្រួសារយើងទៅ។ តែបើចាំបាច់ថាត្រូវទៅហើយ ត្រូវចេះជ្រើសរើសមធ្យោបាយធ្វើដំណើរឱ្យបានត្រឹមត្រូវ ហើយចៀសវាងការប្រមូលមនុស្សច្រើនពីកន្លែងផ្សេងគ្នាឱ្យជិះឡានជាមួយគ្នា គឺជិះឡានតែជាមួយសមាជិកគ្រួសារបានហើយ”។

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ បញ្ជាក់ទៀតថា ទន្ទឹមនេះ បើមិនមានមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួនទេ គឺត្រូវចេះជ្រើសរើសនូវមធ្យោបាយធ្វើដំណើរសាធារណៈ ហើយអាជ្ញាធរត្រូវរៀបចំនូវមធ្យោបាយធ្វើដំណើរសាធារណៈនេះឱ្យបានត្រឹមត្រូវ ដោយឱ្យអ្នកបើករថយន្ត ឬតាក់ស៊ី ត្រូវអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន។

គួររំលឹកថា ក្នុងការថ្លែងសារពិសេសជូនជនរួមជាតិពាក់ព័ន្ធស្ថានភាពជំងឺកូវីដ-១៩ កាលពីថ្ងៃ​ទី ២៥ ខែកញ្ញានេះ សម្ដេចតេជោ ក៏បានបញ្ជាក់ពីការឈប់សម្រាកចំនួន ៣ ថ្ងៃរបស់មន្ត្រីរាជការ បុគ្គលិក​ក្រុម​ហ៊ុន និង​កម្មករកម្មការិនីរោងចក្រ ដែលត្រូវបានការ​អនុញ្ញាត​ឱ្យឈប់សម្រាក​ដោយមិន​មានការហាមឃាត់ ​និងកាត់​ប្រាក់បៀវត្សរ៍​នោះទេ។ សម្ដេចតេជោ បានបញ្ជាក់ថា ប្រជាពលរដ្ឋអាចធ្វើដំណើរដើរលេងទៅតាមទីកន្លែងនានា ដោយមានវិធាន​ការសុខាភិបាលទៅជាមួយ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១១ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម