ព័ត៌មានជាតិ
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង និងផ្ទេរភារកិច្ច អភិបាលខេត្ត៧រូប
ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នេះ បាន ចេញព្រះរាជក្រឹត្យតែងតាំង និងផ្ទេរភារកិច្ចអភិបាលខេត្តចំនួន៧រូប ដែលក្នុងនោះរួមមាន ខេត្តកំពត ពោធិ៍សាត់ បាត់ដំបង កំពង់ធំ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី។
បើតាមព្រះរាជក្រឹត្យ ទី១, លោក ថង សាវុន ត្រូវបានផ្លាស់ប្ដូរពីអភិបាល នៃគណៈអភិបាលខេត្តរតនគិរី ជាអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី។
ទី២, លោក ញ៉ែម សំអឿន ជាអភិបាល នៃគណៈអភិបាលខេត្តរតនគិរី ។
ទី៣, លោក ម៉ៅ ធនិន ពីអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ទៅជាអភិបាល នៃគណៈអភិបាលខេត្តកំពត។
ទី៤, លោក ស្វាយ សំអ៊ាង ពីអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ទៅជាអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង។
ទី៥, លោក ងួន រតនៈ ពីអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ទៅជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ។
ទី៦, លោក ជាវ តាយ ពីអភិបាល នៃគណៈអភិបាលខេត្តកំពត ទៅជាអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់។
ទី៧, លោក សុខ លូ ពីអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ទៅជាអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។
ជាការកត់សម្គាល់ ការតែងតាំង និងផ្ទេរភារកិច្ច អភិបាលខេត្តទាំង៧រូបនេះ ត្រូវបានចាប់អារម្មណ៍យ៉ាងខ្លាំងលើលោក ម៉ៅ ធនិន ដែលធ្លាប់ជាអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ហើយតែងតែដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការ ទទួលបានការស្វាគមន៍ និងសាទរយ៉ាងខ្លាំងពីប្រជាពលរដ្ឋ។
នៅលើបណ្តាញសង្គមនារសៀលនេះ ជាពិសេសប្រជាពលរដ្ឋនៅខេត្តកំពត បានសម្ដែងការត្រេកអរយ៉ាងខ្លាំង ខណៈដែលលោក ម៉ៅ ធនិន ដែលល្បីល្បាញខាងដោះស្រាយបញ្ហាក្រៅប្រព័ន្ធជូនប្រជាពលរដ្ឋ បានទៅកាន់ជាអភិបាលខេត្តកំពត ពីព្រោះនៅខេត្តកំពតក៏មានបញ្ហាច្រើនផងដែរ ដែលប្រជាពលរដ្ឋចង់ឲ្យអាជ្ញាធរជួយដោះស្រាយក្រៅប្រព័ន្ធតុលាការ៕
ដោយ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


