ព័ត៌មានជាតិ
ឆក់កាបូបមិនបានសម្រេចជិះម៉ូតូទៅបុករបងវត្តភ្នំត្រូវសមត្ថកិច្ចចាប់ជាប់
ជនសង្ស័យ២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចដេញតាមប្រផាប់ចាប់ប្រភីងរហូតបើកម៉ូតូទៅបុករបងបរិវេណវត្តភ្នំបណ្ដាលឱ្យដួលត្រូវបានចាប់ខ្លួនភ្លាមៗ ខណៈដែលពួកគេឆក់កាបូបលើស្ត្រីម្នាក់មិនបានសម្រេច។
ហេតុការណ៍នោះបានកើតឡើងកាលពីព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ នៅមុខមន្ទីរអប់រំក្នុងសង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រុមជនសង្ស័យដែលឃាត់ខ្លួននោះទី១ឈ្មោះ ប្រាក់ ជីវ៉ា ភេទប្រុសអាយុ១៨ឆ្នាំមុខរបរសិស្ស។ ទី២ឈ្មោះ ចាន់ សុខា ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់។ ចំណែកជនរងគ្រោះភេទស្រីអាយុប្រហែល៤០ឆ្នាំ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូតែម្នាក់ឯងធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តមពីត្បូងទៅជើងលុះមកដល់កន្លែងកើតហេតុក៏មានជនសង្ស័យ២នាក់ដែលជិះម៉ូតូម៉ាកZoomerXពាក់ស្លាកលេខពោធិសាធ1E 54 18 ជិះមកឆក់កាបូបលុយរបស់ជនរងគ្រោះហើយព្យាយាមបើករត់ ពេលនោះជនរងគ្រោះបើកម៉ូតូដេញតាមស្រែកឆោឡោចោរៗរហូតមកដល់ចំណុចបរិវេណវត្តភ្នំចំហៀងខាងត្បូង ក៏ក្រុមជនសង្ស័យភ័យស្លន់ស្លោក៏បុកខឿនរបងដែកវត្តភ្នំបណ្តាលឲ្យដួលទាំងជនងរគ្រោះ និងជនល្មើសត្រូវចាប់បានភ្លាមៗទាំង២នាក់តែម្តង។ ចំណែកជនរងគ្រោះត្រូវរបួសជើងម្ខាងហើយក៏បញ្ជូនទៅព្យាបាលផងដែរ។
បន្ទាប់ពីចាប់បានក្រុមជនសង្ស័យហើយនោះសមត្ថកិច្ចបាននាំទៅប៉ុស្តិ៍ផ្សារកណ្តាល២ដើម្បីចាត់ការសួរនាំតាមនិតិវិធីច្បាប់៕
អត្ថបទ៖ រស្មី







-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ