ព័ត៌មានអន្ដរជាតិ
ថៃប្រកាន់ជំហរមិនផ្ដល់ «ពន្ធសូន្យ» សម្រាប់ទំនិញអាមេរិកគ្រប់មុខ ក្នុងការចរចាពន្ធ
ប្រទេសថៃបានបញ្ជាក់ជាថ្មីលើជំហររបស់ខ្លួន លើការមិនផ្ដល់ «ពន្ធសូន្យ» (ការលើកលែងពន្ធ) សម្រាប់ទំនិញនាំចូលពីសហរដ្ឋអាមេរិកគ្រប់មុខ ក្នុងការចរចាពន្ធជាមួយរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីការពារវិស័យកសិកម្ម និងអាជីវកម្មក្នុងស្រុក។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

ការបញ្ជាក់ជំហរជាថ្មីរបស់ក្រុមការងារចរចាថៃ ធ្វើឡើងចំពេលមានក្ដីបារម្ភថា ការបើកទីផ្សារឱ្យទំនិញអាមេរិកហូរចូលដោយសេរី នឹងប៉ះពាល់ដល់អាជីវកម្មក្នុងស្រុក ជាពិសេសលើវិស័យកសិកម្មចិញ្ចឹមសត្វយកសាច់។ ប៉ុន្តែបើការចរចាបរាជ័យ នោះមានន័យថា ថៃនឹងរងពន្ធខ្ពស់ ៣៦ ភាគរយ ដែលនឹងចូលជាធរមាននៅថ្ងៃទី ១ ខែសីហា ខាងមុខ ហើយធ្វើឱ្យថៃបាត់បង់ការប្រកួតប្រជែង និងភាពទាក់ទាញសម្រាប់ការវិនិយោគ ទៅកាន់ប្រទេសគូប្រជែងផ្សេងទៀត។
អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Julapun Amornvivat បានគូសបញ្ជាក់អំពីយុទ្ធសាស្ត្រចរចារដែលមិនផ្លាស់ប្តូររបស់ប្រទេសថៃ ដោយលើកឡើងថា ថៃនឹងមិនទទួលយកសំណើដែលបើកទីផ្សាររបស់ខ្លួនទាំងមូលសម្រាប់ការនាំចូលរបស់អាមេរិកគ្រប់មុខទំនិញនោះទេ ដោយខុសគ្នាពីប្រទេសផ្សេងៗដូចជា វៀតណាម ដែលបានសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកនាពេលកន្លងមក។

កាលពីសប្ដាហ៍មុន ថៃបានដាក់សំណើពាណិជ្ជកម្មថ្មីទៅសហរដ្ឋអាមេរិក ដែលរួមបញ្ចូលទាំងសំណើមិនយកពន្ធលើ ៩០ ភាគរយ នៃទំនិញនាំចូលពីសហរដ្ឋអាមេរិក ជាថ្នូរនឹងការទម្លាក់ពន្ធខ្ពស់ចុះ។ មកទល់ពេលនេះ មិនទាន់មានការព្រមព្រៀងណាមួយពីអាមេរិកនៅឡើយទេ។
លោក Julapun បាននិយាយថា៖ «យើងត្រូវការពេលវេលាបន្តិចទៀត ដើម្បីឱ្យសហរដ្ឋអាមេរិកពិចារណាលើសំណើរបស់យើង និងឆ្លើយតបជាមួយអ្វីដែលគេប្រកាន់ខ្ជាប់។ ប៉ុន្តែយើងទទូចថា កិច្ចព្រមព្រៀងថ្មីណាមួយត្រូវតែមានតុល្យភាព ហើយអាជីវកម្មថៃ ជាពិសេសវិស័យដែលងាយរងគ្រោះដូចជាកសិកម្ម ត្រូវតែអាចបន្តរស់បាន»។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Pichai Chunhavajira បានឱ្យដឹងថា ថៃកៀកនឹងសម្រេចបានកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក លើការកាត់បន្ថយពន្ធ ៣៦ ភាគរយ ហើយការចរចានឹងបិទបញ្ចប់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


