Connect with us

ព័ត៌មានជាតិ

ក្រសួង​អប់រំ​ប្រកាស​ពន្យារ​ពេល​ប្រឡង​ជ្រើសរើស​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​អប់រំ ជំនា​ន់ទី​៩

បានផុស

នៅ

ភ្នំពេញ​ ៖​ ក្រសួង​អប់រំ​យុវជន​និង​កីឡា​ បាន​ប្រកាស​ពន្យារពេល​ប្រឡង​ជ្រើសរើស​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ផ្នែក​គ្រប់គ្រង​អប់រំ ជំនា​ន់ទី​៩ ឆ្នាំ​សិក្សា​២០២០-២០២១ ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០២០​។

យោងតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ចុះ​ថ្ងៃទី​០១​ធ្នូ​នេះ​បាន​ឲ្យ​ដឹងថា​ក្រសួង​នឹង​ជួន​ដំណឹង​ពី​កាលបរិច្ឆេទ​នេះ​នៅពេល​ក្រោយ​។

យ៉ាងណាក៏ដោយ​ក្រសួង​មិនបាន​បញ្ជាក់ថា​ការពន្យា​ពេល​ក្នុងការ​ជ្រើសរើស​នេះ​បណ្តាល​មក​ពី​មូលហេតុ​អ្វី​នោះ​ទេ​។​ ប៉ុន្តែ​ប្រហែលជា​ក្រសួង​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​ឆ្លង​ចូល​សហគមន៍​ដោយសារ​មាន​ព្រឹត្តិការណ៍​២៨​វិច្ឆិកា​ដែលមាន​ការឆ្លង​ជំងឺ​កូ​វីដ​១៩​ចូលក្នុង​សហគមន៍​។

បើ​តាម​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ​រយៈពេល​២​ថ្ងៃ​គឺ​ថ្ងៃទី​២៩​និង​៣០​វិច្ឆិកា​ឆ្នាំ​២០២០​មាន​អ្នក​ជាប់​ពាក់ព័ន្ធ​ជាមួយ​ព្រឹត្តិការណ៍​២៨​វិច្ឆិកា​ចំនួន​៤,៨៦៩​នាក់​ ក្នុង​នោះ​ក្រសួង​បានធ្វើ​តេស្ត​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា​ចំនួន ២,៦២១​នាក់​ក្នុងនោះ​នៅ​រាជធានី​ភ្នំពេញ​ចំនួន​២,១៣១​នាក់​និង​នៅ​ថ្ងៃទី​២៩​វិច្ឆិកា​មាន​ចំនួន​២២៤៨​នាក់​។

ជា​លទ្ធផល​តេស្ត​បាន​បង្ហាញ​ថា​ មាន​អ្នក វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី សរុប​ចំនួន​១៧​នាក់​។​រីឯ​ចំនួន​នៅសល់ ៤.៨៥២​នាក់ គឺមាន​លទ្ធផល អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ទាំងអស់​៕
ដោយ ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម