ព័ត៌មានជាតិ
ឃាត់ខ្លួនជនជាតិថៃ ៧ នាក់ មកពីខេត្តមួយចំនួន ប្រុងឆ្លងដែនទៅធ្វើការនៅកម្ពុជា
ជនជាតិថៃចំនួន ៧ នាក់ ដែលខំធ្វើដំណើរមកពីបណ្តាខេត្តមួយចំនួន ក្នុងប្រទេសថៃ ត្រូវកម្លាំងយោធាថៃ ក្នុងកងរយលេខ ១២ សហការជាមួយតម្រួតព្រំដែនលេខ ៤ ធ្វើការឃាត់ខ្លួន ខណៈដែលពួកគេកំពុងក្រាបក្នុងរថយន្ត ដើម្បីត្រៀមឆ្លងដែនចូលទៅធ្វើការនៅក្នុងប្រទេសកម្ពុជា។

ការឃាត់ខ្លួនជនជាតិថៃទាំង ៧ នាក់ នេះ គឺបានធ្វើឡើង នៅវេលាម៉ោង៣ និង ៣០ នាទី ទៀបភ្លឺ ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២១ នៅពេលដែលកម្លាំងសមត្ថកិច្ចថៃកំពុងធ្វើការល្បាតតាមខ្សែបន្ទាត់ព្រំដែន ក៏បានប្រទះឃើញរថយន្តមួយគ្រឿង ម៉ាករ៉ូលេត ពណ៌ខ្មៅ ពាក់ស្លាកលេខ បាងកក ៥៧១៨ ដែលបានចតស្ងៀម ត្រង់ចំណុចក្បែរបន្ទាត់ព្រំដែន ក្នុងឃុំគោកខ្យូង ស្រុកគោកខ្យូង ខេត្តស្រះកែវ (ដោយអ្នកបើកបររត់គេចខ្លួន)។

ក្រោយពីកម្លាំងចូលទៅពិនិត្យគឺឃើញមានជនជាតិថៃចំនួន ៧ នាក់ ស្រី៤នាក់ ដែលខ្លះអង្គុយក្នុងរថយន្ត និងខ្លះទៀតបានដេកក្រាបនៅក្នុងឃ្លុបខាងក្រោយរថយន្ត ។ ក្រោយពីកម្លាំងបានសាកសួររួចមក ជនជាតិថៃទាំងអស់ បានសារភាពថា ពួកគេទាំងអស់ គឺមកពីខេត្តស្រះកែវចំនួន ២ នាក់ ខេត្តណុនថ:បុរី ១ នាក់ ខេត្តខនកែន ១ នាក់ ខេត្តអ៊ូប៊ុនរ៉ាតថានី ១ នាក់ និងទីក្រុងបាងកក ចំនួន ២ នាក់ ដោយមានបំណងឆ្លងដែនទៅធ្វើការក្នុងកាស៊ីណូ អនឡាញ នាក្រុងប៉ោយប៉ែត ដោយនៅទីនោះឮថាបានប្រាក់ខែខ្ពស់ តែនៅពេលពួកគេមកដល់ក្បែរព្រំដែន តែក៏ត្រូវចាប់ខ្លួនតែម្តង ។

បច្ចុប្បន្នក្រោយពេលឃាត់ខ្លួន និងក្រោយពេលដែលក្រុមគ្រូពេទ្យបានពិនិត្យសុខភាពរួចមក ពួកគេទាំងអស់ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានតម្រួត ស្រុកគោកខ្យូង ដើម្បីអនុវត្តតាមវិធានការច្បាប់៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


