ព័ត៌មានជាតិ
ស្នងការខេត្តកំពត ប្រកាសរៀបចំវេទិកានៅគ្រប់ឃុំ-សង្កាត់ទាំង ៩៣ ដើម្បីដោះស្រាយបញ្ហាជូនពលរដ្ឋ
លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រកាសថា ស្នងការដ្ឋាននគរបាលខេត្តកំពត នឹងរៀបចំកម្មវិធីចុះជួបប្រជាពលរដ្ឋ តាមបណ្តាឃុំ-សង្កាត់ទាំង ៩៣នៅទូទាំងខេត្ត ដើម្បីស្ដាប់បញ្ហានានា របស់ប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាទាំងនោះ ជូនពួកគាត់។
ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្នងការដ្ឋាននគរបាលខេត្តកំពត បានសរសេរនៅព្រឹកថ្ងៃទី១៤ ខែតុលានេះថា ស្នងការដ្ឋាននគរបាលខេត្តកំពត នឹងរៀបចំបង្កើតនូវកម្មវិធី ដើម្បីចុះជួបបងប្អូនប្រជាពលរដ្ឋ តាមបណ្តាឃុំសង្កាត់ទាំង ៩៣ ដើម្បីស្វែងរកបញ្ហាផ្សេងៗ និងដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីធ្វើឲ្យគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព កាន់តែមានប្រសិទ្ធភាពខ្ពស់។
ស្នងការដ្ឋាននគរបាលខេត្តកំពត បានសរសេរបន្តថា លោកមេប៉ុស្ដិ៍ទាំងអស់ នឹងត្រូវមានវត្តមានចូលរួមក្នុងវេទិការនេះ ព្រោះលោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្ត នឹងចុះធ្វើវេទិការនេះដោយផ្ទាល់ រួមនិងមន្ត្រីជំនាញពាក់ពន្ធ័ផ្សេងៗ ទៀត។ ប្រភពដដែល បានបញ្ជាក់ថា «ក្នុងករណីលោកមេប៉ុស្ដិ៍ មិនអាចយកបេះដូងពីប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់អស់លោកបាននោះទេ ស្មើនឹងគ្មានការគាំទ្រពីប្រជាពលរដ្ឋ អញ្ចឹងដំណោះស្រាយ ត្រូវយកអ្នកផ្សេងមកជំនួស»៕


-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


