Connect with us

ព័ត៌មានជាតិ

បណ្ឌិត សុខ ទូច បន្តលើកឡើងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស អស់សុពលភាពហើយ

បានផុស

នៅ

នៅក្នុងកិច្ចពិភាក្សាតុមូល ក្រោមប្រធានបទ «ខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស» នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបន្តលើកឡើងថា កិច្ច​ព្រម​ព្រៀង​សន្តិ​ភា​ព​ទីក្រុងប៉ារីស ២៣ តុលា ១៩៩១ បានអស់សុពលភាពហើយ ចាប់ពីតាំងពីប្រទេសកម្ពុជា បានរៀប​ចំការ​បោះ​ឆ្នោត និងបង្កើត​រដ្ឋ​ធម្មនុញ្ញឆ្នាំ ១៩៩៣មក។ ការលើកឡើងដូច្នេះ ពុំមែនជាគំនិតរបស់លោកនោះទេ តែជាខ្លឹមសារ​ នៅក្នុង​​កិច្ច​ព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

លោកបណ្ឌិត សុខ ទូច បានលើកឡើងដូច្នេះថា «ពេលវាគ្មិនមុនៗ មក គេសួរខ្ញុំ គេថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស​ចប់​ហើយ ឬនៅ? មិនមែន សុខ ទូច ថាទេ សូមឲ្យអ្នកវិភាគ មេត្តាអាននេះកិច្ចព្រមព្រៀងទីក្រុងប៉ារីស មាត្រា ១ ជំពូក ១ គេថាម៉េច មិញហ្នឹង មានទាំងបណ្ឌិត មាស នី មានទាំងបណ្ឌិត គិន ភា មានទាំងបណ្ឌិត យ៉ង់ សាំងកុមារ ទាំងបណ្ឌិតគណបក្សទាំងអស់ សូមចាំស្ដាប់ ហើយមិនមែន សុខ ទូច អ្នកថាទេ ដើម្បីបម្រើវត្ថុបំណងនៃកិច្ច​ព្រម​ព្រៀងនេះ ដំណាក់កាលអន្តរកាល ត្រូវចាប់ផ្ដើមពីពេលដែលកិច្ចព្រមព្រៀងនេះ ចូលជាធរមាន ហើយត្រូវបាន​បញ្ចប់​​ នៅពេលដែលធម្មនុញ្ញ ដែលបានជាប់ឆ្នោត តាមរយៈនៃការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ ដែលរៀបចំ​ឡើង និងបញ្ចប់ដោយអង្គការសហប្រជាជាតិ»។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានពន្យល់បន្ថែមថា សុពលភាពរបស់កិច្ចព្រមព្រៀងសន្តិភា​ពទីក្រុងប៉ារីស ត្រូវ​បានបញ្ចប់ នៅពេលមានការបោះឆ្នោត និងមានគណបក្សជាប់ឆ្នោត ហើយបង្កើតរដ្ឋាភិបាលថ្មី។ បន្ទាប់មកទៀត សភា​ដែលកើតចេញពីការបោះឆ្នោត រៀបចំបង្កើតរដ្ឋធម្មនុញ្ញ និងបន្ទាប់ពីមានរដ្ឋធម្មនុញ្ញ បង្កើតរដ្ឋាភិបាលចេញពី​ការបោះឆ្នោត ហើយរំលាយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដោយស្ម័យប្រវត្តិ។

លោកបណ្ឌិត សុខ ទូច បានគូសបញ្ជាក់ថា «ក្នុងប្រទេសមួយ មិនអាចមានច្បាប់ពីរទេ រឿងបញ្ចូល ឬមិនបញ្ចូល វាស្រ័យទៅលើសភាដែលបោះឆ្នោត គេបញ្ចូលរួចហើយ ប៉ុន្តែខ្ញុំមិនចង់និយាយទេ គេបញ្ចូលរួចទៅហើយ ប៉ុន្តែលែង​និយាយហើយ កិច្ចព្រមព្រៀងទីក្រុងប៉ារីស មិនមែនសម្ដីខ្ញុំទេ»៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

​កម្ពុជានឹងធ្លាក់ភ្លៀង ៤០% ​នាដើមរដូវវស្សាឆ្នាំនេះ​ ខណៈក្រសួងប្រកាសឱ្យប្រុងប្រយ័ត្នបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ២ ថ្ងៃ មុន

តុលាការ បញ្ជាឱ្យចាប់ខ្លួនជនត្រូវចោទ ចោម ខ្វាន់ ពីបទរំលោភលើទំនុកចិត្តអ្នកដទៃ

សេចក្ដីជូនដំណឹង៣ ថ្ងៃ មុន

ចូលឆ្នាំខ្មែរបានសប្បាយជួបជុំហើយ​ បានទាំងរង្វាន់ពីគ្រុឌឈ្នះផ្អើលពេញភូមិ

សេចក្ដីជូនដំណឹង២ ថ្ងៃ មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដដែល

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ចុងខែមិថុនា កម្ពុជានឹងមានភូមិខ្មែរលើដីជប៉ុន ហើយមានការដាក់បង្ហាញការដាំដំណាំខ្មែរ

Sokha Hotels

ព័ត៌មានពេញនិយម