នយោបាយ
លោក គង់ សភា នឹងក្លាយជាអ្នកនយោបាយប្រឆាំងទី១ទទួលបានការលើកលែងទោសពីព្រះមហាក្សត្រតាមរយៈការជួយពីសម្តេច ហ៊ុន ម៉ាណែត
លោក គង់ សភា នឹងក្លាយជាអ្នកនយោបាយប្រឆាំងទី១ដែលទទួលបានការអភ័យទោស និងលើកលែងទោសពីព្រះមហាក្សត្រតាមរយៈការជួយអន្តរាគមន៍ពីសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្រ្តីនៃកម្ពុជានាអាណត្តិទី៧នេះ។

សូមរម្លឹកជូនថា លោក គង់ សភា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ សម្រេចពិន័យជាប្រាក់ចំនួន១០លានរៀល ព្រមទាំងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធឈរឈ្មោះឱ្យគេបោះឆ្នោតចំនួន២០ឆ្នាំ ក្នុងចំណោមមនុស្ស ១៦នាក់ផ្សេងទៀត។ ការដាក់ទោសទណ្ឌនេះ គឺដោយសារលោក គង់ សភា ធ្វើសកម្មភាពញុះញង់ឱ្យប្រជាពលរដ្ឋបំផ្លាញសន្លឹកឆ្នោតនៅពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីខែកក្កដា ឆ្នាំ២០២៣កន្លងទៅ។
ក្រោយរងការពិន័យបែបនេះ លោក គង់ សុភា បានស្នើសុំកិច្ចអន្តរាគមន៍ពីសម្ដេចធិបតី នាយករដ្ឋមន្ត្រី ជួយទូលថ្វាយព្រះមហាក្សត្រឱ្យលើកលែងទោសទណ្ឌទាំងឡាយដល់ខ្លួន ដើម្បីអាចវិលត្រឡប់ចូលប្រទេសកម្ពុជា។តាមរយៈលិខិតមួយច្បាប់របស់លោក គង់ សភា គឺលោកបានទទួលស្គាល់នូវទោសកំហុសកន្លងមក និងបានសុំទោសចំពោះសម្ដេចតេជោ និងសម្ដេចធិបតី។

លោក គង់ សភា បានរៀបរាប់ដូច្នេះថា៖ «ខ្ញុំបាទ គង់ សភា អតីតតំណាងរាស្ត្រមណ្ឌលស្វាយរៀង ពិតជាមានការសោកស្តាយ ដែលរាល់ទង្វើ និងសកម្មភាពមួយចំនួនកន្លងទៅ បានធ្វើឲ្យប៉ះពាល់ដល់ដំណើរការអភិវឌ្ឍ សន្តិភាព ស្ថិរភាព និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាលកម្ពុជា។ ខ្ញុំបាទសូមអភ័យទោសចំពោះរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសចំពោះសម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន»។
ជាមួយនឹងការទទួលស្គាល់ទោសកំហុសនេះ លោក គង់ សភា បានគោរពស្នើសុំសម្តេចធិបតីនាយករដ្ឋមន្ត្រី ឱ្យមេត្តាជួយអន្តរាគមន៍ថ្វាយអង្គព្រះមហាក្សត្រ ដើម្បីទ្រង់ផ្តល់សេចក្តីសណ្តោស និងប្រោសប្រទានការលើកលែងទោសឲ្យរូបលោក បានរួចផុតពីទោស ដែលតុលាការបានផ្តន្ទានាពេលកន្លងមក ព្រមទាំងទម្លាក់ចោលនូវបទចោទប្រកាន់ទាំងឡាយដែលមានជាធរមាន។ តាមរយៈនេះ លោក គង់ សភា បានបង្ហាញក្ដីសង្ឃឹមជឿជាក់ថា សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងជួយអន្តរាគមន៍ឱ្យលោក បានរួចផុតពីទោសទណ្ឌទាំងឡាយ ដើម្បីអាចវិលត្រឡប់ចូលទៅកាន់មាតុប្រទេសវិញ និងជួបជុំគ្រួសារ មើលថែឪពុកម្តាយចាស់ជរា ដោយក្តីមេត្តាបំផុត។
បន្ទាប់ពីទទួលបានលិខិតនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសស្វាគមន៍លោក គង់ សុភា ក៏ដូចជា សន្យាថា ចាត់ចែងតាមនីតិវិធី ដើម្បីលោក គង់ សុភា អាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ។
នៅចុងបញ្ចប់នៃសំណេរលើទំព័រហ្វេសប៊ុក សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដាក់ក្ដីសង្ឃឹមថា សម្ដេចនឹងមានឱកាសជួបសន្ទនាជាមួយកូនប្រុសលោក គង់ គាំ រូបនេះ នៅពេលខាងមុខ។
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


