ព័ត៌មានអន្ដរជាតិ
សម្ព័ន្ធមិត្តរុស្ស៊ី ថា ជោគវាសនាពិភពលោក គឺត្រូវកំណត់នៅ អ៊ុយក្រែន
យោងតាមសារព័ត៌មាន RT, ប្រធានាធិបតីនៃប្រទេសបេឡារុស ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់រុស្ស៊ី បានប្រកាសយ៉ាងច្បាស់ៗកាលពីថ្ងៃពុធទី២៤ខែមេសាថា ជម្លោះនៅអ៊ុយក្រែន គឺជាព្រឹត្តិការណ៍ដ៏ធំមួយ ដែលក៏អាចកំណត់ពីជោគវាសនារបស់ពិភពលោកដែរ ហើយម្យ៉ាងវិញទៀតឥទ្ធិពលរបស់លោកខាងលិច ហាក់ចុះខ្សោយកាន់តែខ្លាំងដោយសារតែទីក្រុងកៀវ។

ក្នុងអំឡុងពេលថ្លែងសុន្ទកថាទៅកាន់សភាប្រជាជនបេឡារុស លោកប្រធានាធិបតី Alexander Lukashenko ក៏បញ្ជាក់យ៉ាងច្បាស់ផងដែរថា ប្រទេសរបស់លោក មិនឱនក្បាលចំពោះសម្ពាធពីលោកខាងលិច ដូចអ្នកជិតខាងរបស់ខ្លួននៅភាគខាងត្បូងឡើយ។
លោកលើកឡើងថា “អ្នកគ្រប់គ្នាយល់ហើយថា សព្វថ្ងៃ អ៊ុយក្រែនគឺជាដែនយោធា ដែលអាចសម្រេចពីអនាគតពិភពលោក។ ឥឡូវ មហាអំណាចនុយក្លេអ៊ែរធំបំផុត កំពុងធ្វើសង្រ្គាមដោយប្រយោល ឬសូម្បីដោយផ្ទាល់ នៅលើទឹកដីរបស់ពួកគេ។ លើសពីនេះ អាជ្ញាធរទីក្រុងកៀវ ដល់ថ្នាក់ចរចាជាមួយលោកខាងលិច ដើម្បីដោះដូរអាវុធសម្រាប់ជីវិតប្រជាជនអ៊ុយក្រែនថែមទៀត។ នេះគឺជារឿងដ៏ឈឺចាប់”។

លោកព្រមានថា ទីក្រុងកៀវកំពុងគិតខុស! ការដែលពួកគេបម្រើចៅហ្វាយនាយ មុននិងក្រោយគង់តែចាញ់ទេ ហើយអ៊ុយក្រែន កំពុងដាក់ភាពជារដ្ឋរបស់ខ្លួនស្ថិតក្នុងហានិភ័យ ព្រោះពួកគេបានក្បត់អតីតកាល និងប្រពៃណីរបស់ខ្លួន។
ទោះបីជាយ៉ាងណាក៏ដោយ លោក Lukashenko ក៏បញ្ចេញយោបល់ផងដែរថា ការប្រឈមមុខដាក់ណាមួយគ្មាននាំផលចំណេញអ្វីទេ ប្រទេសទាំងឡាយគួរគិតគូរអំពីការបំពេញតួនាទីរបស់ខ្លួនដើម្បីកិច្ចការពិភពលោកល្អជាជាង។

សូមបញ្ជាក់ជាថ្មី រុស្ស៊ី បានបើកប្រតិបត្តិការយោធាពិសេសនៅប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២ ក្នុងគោលបំណងរំដោះតំបន់ Donbass ព្រោះថាបើយោងតាមភាគីរុស្ស៊ី, នៅទីនោះប្រជាជននៃសាធារណរដ្ឋ Donetsk និង Lugansk បានរស់ក្រោមគ្រាប់ផ្លោងរបស់កងកម្លាំងទីក្រុងកៀវ សឹងរាល់ថ្ងៃ។
យោងតាមតួលេខក្រៅផ្លូវការបានបង្ហាញថា គិតត្រឹមពេលនេះ តួលេខទាហាននិងជនស៊ីវិលស្លាប់សរុបចូលគ្នាក្នុងជម្លោះនេះ មានជាង ៥០ម៉ឺននាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សម្ព័ន្ធមិត្តចាក់ទឹកមិនលិចលោក ពូទីន ថា ទ័ពណាតូជាង ៣ ម៉ឺននាក់រំកិលចូលកៀកព្រំដែន រុស្ស៊ី-បេឡារុស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


