ព័ត៌មានអន្ដរជាតិ
មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ប្រធាន Samsung ក្លាយជាអ្នកមានបំផុតក្នុងប្រទេសកូរ៉េ
ទោះបីជា Samsung មានចំនួន ១ភាគ៤នៃ GDP សរុបរបស់ប្រទេសកូរ៉េខាងត្បូងក៏ដោយ ប៉ុន្តែប្រធានបច្ចុប្បន្ននៃ Chaebol ទើបតែទទួលបានតំណែងជាអ្នកមានបំផុត នៅក្នុងប្រទេសនេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រតែប៉ុណ្ណោះ។
នៅពេលនិយាយអំពីប្រទេសកូរ៉េ យើងប្រាកដជាត្រូវនិយាយអំពីក្រុមហ៊ុន Samsung នៅពេលដែលប្រាក់ចំណូលរបស់ក្រុម Chaebol (ជាលក្ខណៈគ្រួសារ) នេះស្មើនឹង ២២.៤% នៃ GDP ជាតិសរុបក្នុងឆ្នាំ ២០២២។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា ប្រធានក្រុមហ៊ុន Samsung លោក Lee Jae-yong បានក្លាយជាអ្នកមានបំផុតនៅក្នុងប្រទេសកូរ៉េជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
ហេតុផលគឺសាមញ្ញណាស់ ប្រធានក្រុមហ៊ុន Samsung ថ្មីបានចូលកាន់តំណែងជាអ្នកដឹកនាំសាជីវកម្មជាផ្លូវការចាប់តាំងពីឪពុករបស់គាត់ Lee Kun Hee បានទទួលមរណភាពកាលពី ៤ ឆ្នាំមុន។ លោក Lee Kun Hee បានកាន់តំណែងជាអ្នកមានបំផុតនៅក្នុងប្រទេសកូរ៉េជាបន្តបន្ទាប់ ចាប់តាំងពីចំណាត់ថ្នាក់របស់ទស្សនាវដ្តី Forbes បានចាប់ផ្តើមនៅទីនេះក្នុងឆ្នាំ ២០០៥ ។

ថ្វីបើយ៉ាងណាក៏ដោយ មានករណីលើកលែងតែមួយគត់ គឺនៅឆ្នាំ ២០០៨ នៅពេលដែលលោក Chung Mong Joon នៃក្រុមហ៊ុន Hyundai បានដណ្តើមយកតំណែងមួយនេះក្នុងឆ្នាំ ២០០៨។ បច្ចុប្បន្ន លោក Joon ទើបតែជាប់ចំណាត់ថ្នាក់ទី ២៩ ក្នុងចំណាត់ថ្នាក់អ្នកមានបំផុតនៅក្នុងប្រទេសកូរ៉េតែប៉ុណ្ណោះ។
ត្រលប់ទៅកាន់ប្រធាន Samsung ឯណោះវិញ បន្ទាប់ពីស្នងតំណែងពីឪពុក លោកប្រធាន Lee បានជាប់ពាក់ព័ន្ធក្នុងជម្លោះផ្លូវច្បាប់រយៈពេលជាច្រើនឆ្នាំ លើការចោទប្រកាន់ពីការគ្រប់គ្រងតម្លៃភាគហ៊ុន និងការក្លែងបន្លំគណនេយ្យទាក់ទងនឹងការច្របាច់បញ្ចូលគ្នាឆ្នាំ ២០១៥ រវាងក្រុមហ៊ុនបុត្រសម្ព័ន្ធពីររបស់ Samsung ដែលជាមូលដ្ឋានដើម្បីជួយដល់លោក។ លោក Lee ធានាការគ្រប់គ្រងក្រុមហ៊ុន Samsung Electrics និងទទួលមរតកទ្រព្យសម្បត្តិគ្រួសារ។
ទោះបីជាព្រះរាជអាជ្ញាកូរ៉េម្តងហើយម្តងទៀតបានចោទប្រកាន់លោកប្រធាន Lee ថាធ្លាប់ជាប់គុកក៏ដោយ ប៉ុន្តែនៅឆ្នាំ ២០២២ ប្រធានាធិបតីបានបញ្ជាឲ្យលើកលែងទោស និងលុបចោលការកាត់ទោសក្នុងឆ្នាំ ២០១៧ ចេញពីកំណត់ត្រារបស់មេដឹកនាំ Samsung ។
ក្រោយមក អ្នកស្នងត្រកូលរបស់ Samsung បានចាប់ផ្តើមត្រលប់មកវិញដ៏អស្ចារ្យ នៅពេលដែលបញ្ញាសិប្បនិមិត្ត (AI) បានបង្កើនតម្រូវការសម្រាប់បន្ទះឈីប semiconductor ដែលជាផលិតផលសំខាន់មួយរបស់ Samsung Electronics ។
រហូតមកដល់បច្ចុប្បន្ន Samsung Electronics គឺជាសាជីវកម្មផលិតបន្ទះឈីបអង្គចងចាំធំជាងគេបំផុតក្នុងពិភពលោក ទាក់ទងនឹងប្រាក់ចំណូល ដោយហេតុនេះនាំលោកប្រធាន Lee ត្រឡប់មកគ្រងតំណែងជាមហាសេដ្ឋីនៅប្រទេសកូរ៉េ ដែលទទួលមរតកពីឪពុករបស់លោក Lee Kun Hee ។
យោងតាមទស្សនាវដ្ដី Forbes ទោះបីជាសន្ទស្សន៍ Kospi របស់កូរ៉េគឺជាសន្ទស្សន៍ភាគហ៊ុនមួយដែលមានលទ្ធផលអាក្រក់បំផុតនៅអាស៊ីកាលពីឆ្នាំមុនក៏ដោយ ប៉ុន្តែការស្ទុះងើបឡើងវិញនៃទីផ្សារចាប់ពីដើមឆ្នាំ ២០២៤ រហូតមកដល់ពេលនេះក៏បានបង្កើនទ្រព្យសម្បត្តិរបស់មហាសេដ្ឋីនៃប្រទេសនេះផងដែរ។ ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីទាំង ៥០នៅក្នុងប្រទេសកូរ៉េបានកើនឡើងពី១០៦ ពាន់លានដុល្លារដល់ ១១៥ ពាន់លានដុល្លារក្នុងរយៈពេល ១២ ខែចុងក្រោយនេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Forbes រកឃើញមហាសេដ្ឋីកូរ៉េខាងត្បូង ៥ រូប កើនទ្រព្យសុទ្ធប្រមាណ ៤០ ពាន់លានដុល្លារក្នុងឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


