សន្តិសុខសង្គម
ទីបំផុត ! សមត្ថកិច្ចចាប់ខ្លួនលោក ជួន គន្ធា ប្រើស្ទីលបោក ចែកដីឱ្យប្រជាពលរដ្ឋនៅស្រុកឱរ៉ាល់
កំពង់ស្ពឺ ៖ សមត្ថកិច្ចបាននាំខ្លួនឈ្មោះ ជូន គន្ធា ពាក់ព័ន្ធករណី ញុះញង់ ប្រជាពលរដ្ឋឱ្យទន្ទ្រានកាន់កាប់ដីរដ្ឋខុសច្បាប់ និងប៉ុនប៉ងឆបោក ប្រព្រឹត្តទៅនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នេះ សមត្ថកិច្ចនគរបាលផែនសន្តិសុខ នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចុះអនុវត្តន៍ដីកាបញ្ជាឱ្យចូលខ្លួន របស់ អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដោយនាំខ្លួនឈ្មោះ ជូន គន្ធា ពាក់ព័ន្ធករណី ញុះញង់ ប្រជាពលរដ្ឋឱ្យទន្ទ្រានកាន់កាប់ដីរដ្ឋខុសច្បាប់ និងប៉ុនប៉ងឆបោក ប្រព្រឹត្តទៅនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

សូមបញ្ជាក់ថា កម្លាំងនគរបាលចាប់ខ្លួនលោក ជួន គន្ធា ដែលប្រកាសចែកដីជូនប្រជាពលរដ្ឋនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលដីទាំងនេះ ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិរបស់រដ្ឋ និងជាដីសាធារណៈរបស់រដ្ឋ! ក្នុងមួយឡូតិ៍ទំហំ ១០ម៉ែត្រ គុណនឹង ៣០ម៉ែត្រ ហើយគេមានដី ៦០០០ឡូតិ៍ ដោយយកប្រាក់មួយឡូតិ៍ ៤៥០ដុល្លារ ថ្លៃសេវារដ្ឋបាល ថ្ងៃសេវាធ្វើផ្លូវ តប្រព័ន្ធភ្លើងទឹក។

ការចាប់ខ្លួនលោក ជួន គន្ធា បានធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ នៅភោជនីយដ្ឋានម្លប់ជម្ពូត្រជាក់ចិត្ត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ តាមដីកាបញ្ជារបស់តំណាងអយ្យការខេត្តកំពង់ស្ពឺ៕
ដោយ ៖ មករា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


