ព័ត៌មានអន្ដរជាតិ
ថៃ ព្រមានប្រជាជនកុំចេញទៅណា ខណៈអាកាសធាតុ នឹងក្តៅបំផុតក្នុងប្រវត្តិសាស្រ្ត
តាមសេចក្តីរាយការណ៍របស់ Bangkok Post, នាយកដ្ឋានឧតុនិយមថៃ បានចេញការព្រមានអំពីអាកាសធាតុក្តៅខ្លាំងអាចឈានដល់កម្រិតបំបែកកំណត់ត្រានារយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយបានណែនាំដល់ប្រជាជន សូមកុំចេញទៅណាឲ្យសោះ ប្រសិនបើគ្មានភាពចាំបាច់។

លោក Somkuan Tonjan ប្រធានផ្នែកអង្កេតនៃនាយកដ្ឋានឧតុនិយមថៃ បាននិយាយកាលពីថ្ងៃពុធទី២៤ខែមេសាថា សីតុណ្ហភាពនឹងហក់ឡើងខ្ពស់ ដល់សប្តាហ៍ក្រោយ ហើយម្យ៉ាងវិញទៀត រដូវវស្សាឆ្នាំនេះ នឹងមានភាពយឺតយ៉ាវជាងរាល់ឆ្នាំ។
លោកគូសបញ្ជាក់ថា ចាប់ពីថ្ងៃសុក្រដល់ថ្ងៃអង្គារសប្តាហ៍ក្រោយ ខ្យល់បក់បោកពីទិសខាងលិចនិងខាងជើង នឹងមកដល់ភាគឦសាន វាលទំនាបកណ្តាល និងខាងកើត ដោយនាំមកជាមួយនូវសីតុណ្ហភាពខ្ពស់ អាចឈានដល់កម្រិតបំបែកកំណត់ត្រាកំណត់ឆ្នាំ២០១៦ និង ២០២៣ទៅទៀត។

តាមការកត់ត្រា នៅថ្ងៃទី២៨ខែមេសាឆ្នាំ២០១៦ ខេត្ត Mae Hong Son បានជួបប្រទះសីតុណ្ហភាពខ្ពស់បំផុតជាប្រវត្តិសាស្រ្ត ៤៤.៦អង្សាសេ ចំណែកខេត្ត Tak ក៏ជួបអាកាសធាតុក្តៅដូចគ្នានេះដែរ នៅថ្ងៃទី១៥ខែមេសាឆ្នាំ២០២៣។
ដោយឡែក សីតុណ្ហភាពខ្ពស់បំផុតក្នុងឆ្នាំនេះគឺ ៤៤.២អង្សាសេ ត្រូវបានកត់ត្រានៅខេត្តភាគខាងជើង Lampang កាលពីថ្ងៃចន្ទទី២២ខែមេសាថ្មីៗនេះឯង។

សូមបញ្ជាក់ថា រលកកម្តៅមិនមែនវាយប្រហារតែប្រទេសថៃទេ ពោលកំពុងបង្កទុក្ខលំបាកដល់តំបន់អាស៊ីអាគ្នេយ៍ទាំងមូលតែម្តង ហើយបើនិយាយពីកម្ពុជាវិញ សីតុណ្ហភាពក៏ឡើងដល់៤០អង្សាសេដែរ។
តាមការព្យាកររបស់គេហទំព័រ Weather.com, កម្តៅនៅកម្ពុជា នឹងឡើងដល់ចំណុចកំពូល នៅថ្ងៃសៅរ៍និងអាទិត្យ ពោលគឺ២ថ្ងៃនេះ សីតុណ្ហភាពនឹងហក់ដល់ ៤០អង្សាសេ (មានអារម្មណ៍ដូច៤៦អង្សាសេ)។
សីតុណ្ហភាពបែបនេះ ត្រូវបាន Weather ចាត់ថ្នាក់ថា ឈានដល់កម្រិតគ្រោះថ្នាក់ពណ៌ក្រហម ហើយវាអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពមនុស្ស៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ គេហទំព័រ Weather៖ សប្តាហ៍នេះ កម្ពុជា នឹងក្តៅខ្លាំង ឈានដល់កម្រិតគ្រោះថ្នាក់ ៤០អង្សាសេ

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?