Connect with us

សន្តិសុខសង្គម

ករណី​​គប់កញ្ចក់​រថយន្ត​ពេលយប់ ​ចាប់​ស្ទាវ​៦​នាក់​ដាក់គុក​ជា​ការ​ព្រមាន

បានផុស

នៅ

ភ្នំពេញ ៖ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២៤ បានបញ្ចប់​ការ​ស៊ើបសួរ​លើ​ស្ទាវ​៦ នាក់ ពាក់​ពន្ធ​ករណី ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ( យក​ដុំអិដ្ឋ​ការ៉ូឡា​គប់​លើ​កញ្ចក់​រថយន្ត​ផុង​ចូលទៅក្នុង​ត្រូវចំ​ថ្ងាស​ជនរងគ្រោះ​បណ្តាល​ឲ្យ​បែក​រយះ​ចំនួន​២​កន្លែង របួស​ជា​ទម្ងន់​ដេរ​ចំនួន​៣០​ថ្នេរ និង​ខូចខាត​កញ្ចក់​ខាង មុខ​រថយន្ត​ចំនួន​២​គ្រឿង ) ហើយ​សំណុំរឿង​នឹង​បញ្ជូន​ទៅខាង​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ផ្ញើ​ប្រាណ​ក្រុមស្ទាវ​ទាំងអស់នោះ​នៅក្នុង​ពន្ធនាគារ រង់ចាំ​ថ្ងៃ​កាត់ទោស។

នគរបាល​ព្រហ្ម​ទណ្ឌ​បាន​ឲ្យ​ដឹង​ថា ​នៅ​ថ្ងៃទី​១៩​និង​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​ការិយាល័យ​បាន​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជន សង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​៦ នាក់ ពាក់​ពន្ធ​ប្រព្រឹត្ត​បទល្មើស ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​យក​ដុំអិដ្ឋ​ការ៉ូឡា​គប់​ត្រូវ​កញ្ចក់​រថយន្ត​ខាងមុខ បណ្តាល​ឲ្យ​បែក​កញ្ចក់​រថយន្ត​ផុង​ចូលទៅក្នុង​ត្រូវ ចំ​ថ្ងាស​ជនរងគ្រោះ បែក​រយះ​ចំនួន​២ កន្លែង​រងរបួស​ជា​ទម្ងន់​ដេរ​ចំនួន​៣០​ថ្នេរ និង​ខូចខាត​កញ្ចក់​ខាងមុខ​រថយន្ត​ចំនួន ០២​គ្រឿង​) ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​បេតុង​ភូមិ​ស្រែ​រា​ជ្ជៈ សង្កាត់​សំ រោង​ក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​១៤ និង ៣៣ នាទី ។

ជន​ស្ទាវ​ទាំង​៦ នាក់​នោះ​មាន ១.​ឈ្មោះ យឹម សុខ​ហេង ហៅ ហេង ភេទ​ប្រុស អាយុ​១៩ ឆ្នាំ មុខរបរ នៅផ្ទះ មាន​ទីលំនៅ​ផ្ទះ​លេខ​៤៨៣ ផ្លូវ​លេខ​១០០៩ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ ​។​ ២.​ឈ្មោះ កង សុជាតិ ភេទ​ប្រុស អាយុ​១៨ ឆ្នាំ មុខរបរ នៅផ្ទះ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​រោងចក្រ​១ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​ ៣.​ឈ្មោះ ថេត សូរិយា ភេទ​ប្រុស អាយុ​១៨ ឆ្នាំ មុខរបរ នៅផ្ទះ មាន​ទីលំនៅ​ផ្ទះជួល ផ្លូវ​លេខ​១៩៨៦ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ ៤.​ឈ្មោះ យ៉ុ​ន ផានិត ភេទ​ប្រុស អាយុ​១៨ ឆ្នាំ មុខរបរ សិស្ស មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​SOS សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​ ៥.​ឈ្មោះ រ័ត្ន រិទ្ធី ភេទ​ប្រុស អាយុ​១៩ ឆ្នាំ មុខរបរ នៅផ្ទះ មាន​ទីលំនៅ​ផ្ទះ​លេខ​៨៤ ផ្លូវ​បេតុង សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ និង៦.​ឈ្មោះ ហាន់ លី​សៀង ភេទ​ប្រុស អាយុ​១៩ ឆ្នាំ មុខរបរ ដឹក​អីវ៉ាន់​អន​ឡាញ មាន​ទីលំនៅ​ផ្ទះ​លេខ​១៦៥ ផ្លូវ​លេខ​១៤៦ ភូមិ​៤ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

សម្រាប់​សម្ភារៈ​ចាប់យក ​ម៉ូតូ​ម៉ាក Suzuki next  សេ​១១០ ពណ៌​ស សេរី​ឆ្នាំ​២០២៤ ពាក់​ផ្លាកលេខ​ភ្នំពេញ ១KH-៧៨៥១ ចំនួន​១​គ្រឿង ។​ លោក ម៉ម សា​វន ឲ្យ​ដឹង​ទៀតថា សំណុំ​រឿងនេះ​មាន​ជនរងគ្រោះ ២​នាក់ ម្នាក់​ឈ្មោះ ង៉ាន់ សូលី​ដា ភេទ​ស្រី អាយុ​៤២ ឆ្នាំ មុខរបរ មន្ត្រីរាជការ មាន​ទីលំនៅ​ផ្ទះ​លេខ​សេ​១៦១៤ ផ្លូវ​លេខ​២១៧ ភូមិ​៧ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។ ចំពោះជនរងគ្រោះ​បែក​រយៈ​លើ​ថ្ងាស​ចំនួន​២ កន្លែង​ដេរ​ចំនួន​៣០ ថ្នេរ (​រងរបួស​ធ្ងន់​) ។ រីឯ​សម្ភារៈ​ខូចខាត គឺ​បែក​កញ្ចក់​រថយន្ត​ខាងមុខ ចំនួន​១ ផ្ទាំង​ ​និង​ឈ្មោះ ចន្ថា សុថន ភេទ​ប្រុស អាយុ​៣៧ ឆ្នាំ មុខរបរ នគរបាលជាតិ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ អត់​ត្រូវ​របួសស្នាម​ទេ តែ​ខូចខាត​សម្ភារៈ ​បែក​កញ្ចក់​រថយន្ត​ខាងមុខ ចំនួន​១ ផ្ទាំង ។​

​សូមជម្រាបថា កាលពី​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២៤ ​វេលា​ម៉ោង​ប្រហែល​១៤ និង​៣៣ នាទី មាន​ករណី​ហិង្សា​មួយ បង្កឡើង​ដោយ​ជន​ស្ទាវ​១​ក្រុម​ចំនួន​១៤ នាក់​ជិះ​ម៉ូតូ​ចំនួន​៧ គ្រឿង​បាន​ដេញ​វាយ​គ្នា ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ស្រែ​រា​ជ្ជៈ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ក្នុងខណៈ នោះ​ជនបង្ក ក៏បាន​ប្រើ​អំពើហិង្សា លើ​អ្នកធ្វើដំណើរ​លើ​ដងផ្លូវ​សាធារណៈ។

បន្ទាប់ពី​កើតមាន​អំពើហិង្សា និង​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អ្នក​ដ​ទៃ​នោះ កម្លាំង​សម​ត្ត​កិច្ច​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្ម ទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦ នាក់ ដូច​មានឈ្មោះ​ខាងលើនេះ​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាមច្បាប់៕

ដោយ ៖ មករា​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម