កីឡា
គួរឲ្យសរសើរ ឥណ្ឌារៀបចំការប្រកួតល្បក្កតោ លើកទី១ដ៏ជោគជ័យ
សហព័ន្ធគុនល្បុក្កតោឥណ្ឌាបានរៀបចំការប្រកួតជ្រើសរើសជើងឯកគុនល្បុក្កតោលើកទី១ (1st Kun Bokator Federation Cup 2024) ទទួលបានជោគជ័យ ដោយមានកីឡាករ កីឡាការិនីប្រមាណ២០០នាក់បានចូលរួមប្រកួត។

តាមការឲ្យដឹងពីសហព័ន្ធគុនល្បុក្កតោឥណ្ឌាថា ការប្រកួតជ្រើសរើសជើងឯកគុនល្បុក្កតោលើកទី១នេះមានវិញ្ញាសាកម្រិតកុមារ វិញ្ញាសាយុវជន វិញ្ញាសាកម្រិតមនុស្សធំទាំងបុរស និងនារី។ អត្តពលិកទាំងអស់ប្រមាណ២០០នាក់បានចូលរួមប្រកួតដែលមកពីរដ្ឋ១២ផ្សេងគ្នានៅក្នុងប្រទេសឥណ្ឌា។ ការប្រកួតមានរយៈពេល២ថ្ងៃគឺទី២០-២១ ខែមេសា ឆ្នាំ២០២៤ នៅទីលាន Shirdi ក្នុងរដ្ឋ Maharashtra។

សហព័ន្ធគុនល្បុក្កតោឥណ្ឌាក៏បានអរគុណដល់សហព័ន្ធគុនល្បុក្កតោអន្តរជាតិដែលបានជួយគាំទ្រក្នុងការរៀបចំឲ្យព្រឹត្តិការណ៍លើកដំបូងនេះទទួលបានជោគជ័យ។

ក្នុងចំណោមសាលាគុនល្បុក្កតោនៅឥណ្ឌាដែលបានចូលរួមគឺមានសាលារៀនមួយឈ្មោះ Matheran Velley English Medium School បានបញ្ជូនកីឡាករ កីឡាការិនីជាច្រើននាក់ចូលរួមប្រកួត។ ពួកគេបានឈ្នះមេដាយមាស៥គ្រឿង ប្រាក់២គ្រឿង និងសំរិទ្ធ១គ្រឿង។

អ្វីដែលគួរឲ្យកត់សំគាល់មួយទៀតនោះ ស្ថាប័នព័ត៌មាននៅក្នុងប្រទេសឥណ្ឌាជាច្រើនបានចូលរួមផ្សព្វផ្សាយពីព្រឹត្តិការណ៍ប្រកួតនេះដែរ។
នៅក្នុងកម្មវិធីបានបញ្ជាក់ថា គុនល្បុក្កតោត្រូវបានទទួលស្គាល់ដោយក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) និងជាកីឡាដែលត្រូវបានដាក់ឲ្យប្រកួតដណ្តើមមេដាយជាផ្លូវការក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕





អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម១ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


