Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល ណែនាំ​ពលរដ្ឋត្រលប់ពីចូលព្រៃ ត្រូវទៅធ្វើតេស្ដរកជំងឺគ្រុនចាញ់

បានផុស

នៅ

លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកទឹកចិត្ដដល់ប្រជាពលរដ្ឋដែលត្រលប់ពីចូលព្រៃ ត្រូវទៅរកសេវាធ្វើតេស្ដរកជំងឺគ្រុនចាញ់ បើរកឃើញព្យាបាលឱ្យបានទាន់ពេលវេលាដើម្បីឈានទៅលុបបំបាត់ជំងឺនេះនៅឆ្នាំ២០២៥ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ២៥ មេសា ២០២៤ ២០២៤ ក្រោមប្រធានបទ លើកកម្ពស់សមធម៌សុខភាព សមភាពយេនឌ័រ និងសិទ្ធិមនុស្ស ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់នៅខេត្តពោធិ៍សាត់នៅព្រឹកថ្ងៃទី២៥ មេសានេះ លោករដ្ឋមន្ត្រីបានលើកឡើងថា កម្ពុជាបានដាក់ទិសដៅលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងនៅឆ្នាំ២០២៥។ ដើម្បីឈានទៅសម្រេច​នូវគោលដៅ​ខាងលើនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយដូចជា ទី១៖ ជួយគាំទ្រគ្រប់យុទ្ធនាការ​ជាមួយអង្គការដៃគូដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ ទី២៖ មានយុទ្ធសាស្ដ្រក្នុងការការពារ ព្យាបាល និងតាមដានយ៉ាងគត់មុត ដើម្បីសង្គ្រោះប្រជាពលរដ្ឋពីសេចក្ដីស្លាប់ ទី៣៖ ការផ្ដល់អាទិភាពក្នុងការធ្វើវិនិយោគ ស្រាវជ្រាវ នវានុវត្ដន៍នៅក្នុងការងារលុបបំបាត់ និងខិតខំធ្វើឱ្យបានលឿន និងទាន់ពេលវេលា។

លោករដ្ឋមន្ដ្រីបានថ្លែងពីការ​ចូលរួមយ៉ាងសស្រាក់សស្រាក់ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ ពិសេសការទទួលបានជោគជ័យ ៣ ឆ្នាំជាប់គ្នា ដែលកម្ពុជាមិនមានករណីស្លាប់ដោយជំងឺគ្រុនចាញ់។

លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ បាន​ឱ្យ​ដឹង​ថា ឆ្នាំ ២០២៣កន្លងទៅនេះកម្ពុជា មាន​ករណី​ជំងឺ​គ្រុនចាញ់​តែ ១ ៣៨៤ ករណី និង​មិន​មាន​អ្នក​ស្លាប់​ទេ មាន​​ការ​ថយ​ចុះ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ ២០២២ ដែល​មាន​ចំនួន ៤ ០៤១ ករណី។

ក្នុងចំណោម ១ ៣៨៤ ករណី ក្នុង​នោះ​មាន​ជំងឺគ្រុនចាញ់​ប្រភេទ​វីវ៉ា​ក់​ចំនួន ១ ៣០៩ ករណី និង​ជំងឺគ្រុនចាញ់​សន្ធំ ចំនួន ៣៤ ករណី៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម