ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី ប្រកាសផ្លូវការថា លោក Prabowo ជាប្រធានាធិបតីថ្មី
លោក Prabowo Subianto បានក្លាយជាប្រធានាធិបតីទី៨របស់ឥណ្ឌូណេស៊ី បន្ទាប់ពីការប្រកាសជាផ្លូវការរបស់គណៈកម្មាធិការបោះឆ្នោតជាតិកាលពីថ្ងៃទី២៤ ខែមេសា។ តំណែងកំពូលថ្មីដែលលោក Prabowo ទទួលបាន ធ្វើឡើងបន្ទាប់ពីបណ្ដឹងឧទ្ធរណ៍របស់បេក្ខភាពប្រធានាធិបតីចាញ់ឆ្នោតពីររូបជុំវិញវិវាទការបោះឆ្នោតនាខែកុម្ភៈកន្លងទៅ ត្រូវបានច្រានចោលដោយតុលាការធម្មនុញ្ញឥណ្ឌូណេស៊ី។

លោក Hasyim Asy’ari ប្រធានគណៈកម្មាធិការបោះឆ្នោតជាតិឥណ្ឌូណេស៊ី បានលើកឡើងថា លោក Prabowo និងបេក្ខភាពរួមគណបក្សជាមួយគ្នាគឺលោក Gibran Rakabuming Raka ត្រូវបានជ្រើសតាំងជាប្រធានាធិបតី និងអនុប្រធានាធិបតី ដែលមានរយៈពេលរាប់ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៩។
លទ្ធផលបោះឆ្នោតផ្លូវការគឺលោក Prabowo ទទួលបានសន្លឹកឆ្នោតចំនួន ៩៦លានសន្លឹក ស្មើនឹងជិត ៥៩ភាគរយ នៃអ្នកមកបោះឆ្នោតសរុប។ ដោយឡែក បេក្ខភាពគូប្រជែងមានដូចជាលោក Anies Baswedan ដៃគូជាមួយលោក Muhaimin Iskandar ទទួលបានសន្លឹកចំនួន ៤១លានសន្លឹក និងលោក Ganjar Pranowo ដៃគូជាមួយលោក Mahfud MD ទទួលបានសន្លឹកឆ្នោតចំនួន ២៧លានសន្លឹក។
លោក Prabowo ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូណេស៊ី នឹងឡើងកាន់តំណែងថ្មី នៅថ្ងៃទី២០ ខែតុលាខាងមុខ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


