ព័ត៌មានជាតិ
ចំការស្ពៃអ្នកព្រែកថ្មី ដែលប្រើប្រាស់ជីធម្មជាតិកំពុងលូតលាស់ខៀវខ្ចីល្អណាស់
ភ្នំពេញ ៖ ដំណាំស្ពៃរបស់អ្នកភូមិព្រែកថ្មីសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅរាជធានីភ្នំពេញកំពុងលូតលាស់ខៀវស្រងាត់ដែលធ្វើឲ្យម្ចាស់ចំការញញឹមបិទមាត់មិនជិតគ្រប់ៗគ្នា។

ប្រជាកសិករមួយរូបនិយាយថា ដំណាំស្ពៃរបស់គាត់ គឺប្រើប្រាស់តែជីធម្មជាតិដោយមិនប្រើប្រាស់ជីគីមីដូចបន្លែនាំចូលពីប្រទេសជិតខាងឡើយ។ ម្យ៉ាងទៀតបន្លែស្ពៃរបស់កសិករនៅព្រែកថ្មីគឺចាំបាច់កាត់យកទៅលក់នៅទីផ្សារឡើយព្រោះឈ្មួញមកម៉ៅដល់ចំការតែម្តង។

កសិករបានបន្ថែមថា មូលហេតុដែលកសិករយើងនាំគ្នាប្រើតែជីធម្មជាតិដាក់លើបន្លែគ្រប់មុខនេះគឺដោយសារតែម្ចាស់ដំណាំបេះយកមកធ្វើម្ហូបហើយអ្នកភូមិមកទិញយកទៅធ្វើម្ហូបសឹងតែស្ពៃដុះលូតលាស់មិនទាន់ផង។ហើយតម្លៃថ្លៃថ្នូក្នុងមួយគីឡូក្រាមថ្លៃ៣៥០០រៀលបើយកទៅលក់ដល់ផ្សារក្នុងមួយគីឡូក្រាមមិនតិចជាង៥០០០រៀលឡើយ។

កសិករបាននិយាយថា ជីធម្មជាតិដែលពួកគាត់យកទៅដាក់លើបន្លែសព្វថ្ងៃនេះគឺដើមកំប្លោក ដើមកន្ត្រៀងខែតលាយជាមួយអាចមន៍គោ។ ហើយក្នុងនោះប្រជាកសិករសុំឲ្យប្រជាពលរដ្ឋខ្មែរយើងសូមនាំគ្នាបរិភោគបន្លែក្នុងស្រុកទើបមានសុខភាពល្អព្រោះពុំមានដាក់ជីគីមីនាំប៉ះពាល់ដល់សុខភាពនោះ៕
ដោយ ៖ នរា

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


