ព័ត៌មានជាតិ
សមត្ថកិច្ចត្រៀមខ្លួន២៤ម៉ោង ដើម្បីជួយសង្រ្គោះពលរដ្ឋ ក្នុងករណីមានទឹកជំនន់កើតឡើង
លោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់កងកម្លាំងចំណុះឲ្យ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាំងអស់ ត្រៀមខ្លួន ២៤ម៉ោងលើ ២៤ម៉ោង ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋ ក្នុងករណីមានគ្រោះទឹកជំនន់កើតឡើង។
អាជ្ញាធររាជធានីភ្នំពេញ បានឲ្យដឹងកាលពីថ្ងៃម្សិលមិញថា ស្ថានភាពទឹកស្ទឹងព្រែកត្នោត កំពុងហក់ឡើងគួរឲ្យព្រួយបារម្ភ ហើយអំពាវនាវដល់ប្រជាពលរដ្ឋ រស់នៅតាមសន្ដស្ទឹងមានការប្រុងប្រយ័ត្នខ្ពស់។ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ចាប់ពីម៉ោង ១០យប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ អាជ្ញាធរបានសម្រេចផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន សម្រាប់រថយន្តធុនធំ លើកំណាត់ផ្លូវលេខ២០អា ឬ១០៤ ចាប់ពីរង្វង់មូលគួរស្រូវ ដល់ផ្សារកំពង់កន្តួត ដោយសារស្ថានភាពទឹកឡើង ហូរកាត់លើថ្នល់នៅទីតាំងមួយចំនួន។
ពាក់ព័ន្ធនឹងការត្រៀមខ្លួនរបស់សមត្ថកិច្ច ដើម្បីជួយប្រជាពលរដ្ឋពីគ្រោះទឹកជំនន់វិញ។ លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែតុលានេះថា កម្លាំងអន្តរាគមន៍របស់ស្នងការ ក៏ដូចជាកម្លាំងអន្តរាគមន៍ខណ្ឌដង្កោ បានចុះជួយសហការជាមួយគណៈបញ្ជាការខណ្ឌដង្កោ និងកម្លាំងចម្រុះផ្សេងទៀត យកប៉ាវខ្សាច់ដើម្បីទប់ស្កាត់ការហៀរទឹក ចេញពីស្ទឹងព្រែកត្នោត។

ជាមួយគ្នានេះលោកឧត្ដមសេនីយ៍ឯក ស ថេត ក៏បានដាក់បទបញ្ជាដល់កងកម្លាំងនគរបាលទាំងអស់ ត្រៀមខ្លួន ២៤ ម៉ោង លើ២៤ម៉ោង ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋ ក្នុងពេលមានទឹកជំនន់កើតឡើង។ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងទៀតថា «ក្រោមការដឹកនាំបញ្ជារបស់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏យើងមានផែនការច្បាស់លាស់ ក្នុងការឲ្យកម្លាំងគ្រប់ការិយាល័យជំនាញ គ្រប់អធិការទាំងអស់ គឺមានន័យថា ត្រៀមកម្លាំងជាប្រចាំ ២៤ម៉ោង លើ២៤ម៉ោង នៅចំណុចខ្ពស់ ដើម្បីទ្រទ្រង់នូវស្ថានការណ៍ជាក់ស្ដែងបន្ទាន់ណាមួយ ដែលទឹកជំនន់ចាប់ផ្ដើមលិច យើងត្រូវជួយសង្រ្គោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា»។
កងកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ក៏បានត្រៀមឧបករណ៍ និងសម្ភារៈនានា ដើម្បីយកទៅជួយសង្រ្គោះប្រជាពលរដ្ឋនៅពេលមានទឹកជំនន់កើតឡើងផងដែរ។ ក្រៅពីកម្លាំងសមត្ថកិច្ច គេក៏សង្កេតឃើញ មានកងកម្លាំងយោធា កងកម្លាំងអាវុធហត្ថ និងកងកម្លាំងកងអង្គរក្សផងដែរ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា នៅពេលទឹកស្ទឹងព្រែកត្នោតហក់ឡើងខ្ពស់ ហើយបង្កជាការជន់លិចតំបន់មួយចំនួន នៅរាជធានីភ្នំពេញ៕
អត្ថបទ៖ ឃួន សុភ័ក្រ





-
ចរាចរណ៍២ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ២២ ម៉ោង ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៣ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក