ព័ត៌មានជាតិ
ដេញកាប់ ព្រះសង្ឃ មិនបាន វាយបំផ្លាញសម្ភារៈនិងព្រះបដិមាក្នុងកុដិខ្ទេច
ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកព្រៃកប្បាស ធ្វើការឃាត់ខ្លួនបញ្ជូនកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់ បន្ទាប់ពីដេញកាប់ព្រះសង្ឃមួយអង្គតែកាប់មិនបានក៏វាយបំផ្លាញសម្ភារៈ និងព្រះបដិមាករក្នុងកុដិខ្ទេច។
ករណីប៉ុនប៉ងមនុស្សឃាតលើព្រះសង្ឃនេះ បានកើតឡើងកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៣និង៤០នាទី នៅក្នុងវត្តចំប៉ា ស្ថិតក្នុងភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។

របាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ឡាញ ផេង ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ បានធ្វើសកម្មភាពយកកាំបិតកញ្ចែត ដេញកាប់ព្រះសង្ឃមួយអង្គព្រះនាម ម៉ន ម៉ាត់ ព្រះជន្ម៣៨វស្សា ដែលកំពុងគង់នៅក្បែរកុដិ តែព្រះសង្ឃឃើញទាន់ក៏រត់ចូលបន្ទប់ក្នុងកុដិ ហើយដាក់គន្លឹះ ក៏ត្រូវជនសង្ស័យយកកាំបិតកាប់ទៅលើទ្វារ បង្អួចកុដិ និងកាប់បំផ្លាញព្រះពុទ្ធបដិមាចំនួន០៣បដិមា និងសម្ភារៈមួយចំនួនទៀតនៅក្នុងកុដិបណ្ដាលឱ្យខូចខាត។ សមត្ថកិច្ចបានបញ្ជាក់ពីមូលហេតុដែលនាំឲ្យជនសង្ស័យធ្វើបែបនេះ គឺស្រវឹងស្រា។

ក្រោយទទួលបានដំណឹងកម្លាំងនគរបាល នៃអធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំប៉ា ចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យយកមកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
អត្ថបទ៖ សុខុម




-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


