ព័ត៌មានជាតិ
អតីតអ្នកនិពន្ធ ពី សុវណ្ណ ចង់កសាងស្នាដៃឡើងវិញ ដើម្បីសង្គមជាតិ
អតីតអ្នកនិពន្ធ ពី សុវណ្ណ ជាអតីតកូនសិស្ស ជំនាន់ទី ៧ ក្នុងឆ្នាំ ២០០០ ទទួលបានសញ្ញាប័ត្រពីឯកឧត្តម សុខ អាន ក្រោយពីសមាគមអ្នកនិពន្ធខ្មែរ នៅវត្តបទុមវតីទីស្នាក់ការអ្នកនិពន្ធ ហ៊ុន សែន ដែលបានសិក្សាអស់រយៈពេល ៣ ខែមក លោកក៏បានកសាងស្នាដៃមួយចំនួនជាពិសេស កំណាព្យ បទកាកគតិ សរសេរយកទៅប្រឡង ពានរង្វាន់ សុខ អាន នៅខេត្ត តាកែវ ដែលទទួលបានរង្វាន់លួងចិត្ត។

ក្រោយពីផ្តាច់ទំនាក់ទំនងពីសមាគម អ្នកនិពន្ធខ្មែរ ក្រោយពីលោកបញ្ចប់ការសិក្សានៅទីនោះ។ ហើយលោកគ្រូ យូបូ ក៏ទទួលមរណៈភាពទៀតធ្វើឱ្យលោកកាន់តែបាត់បង់ក្តីរំពឹងពេលនោះលោកក៏បានឃ្លាតឆ្ងាយពីសមាគមផងដែរ។ ដោយទៅធ្វើការឲ្យក្រុមហ៊ុនមួយចំនួនតូចបានប្រាក់កម្រៃតិចតួចដីម្បីចិញ្ចឹមជីវិត។

ឆ្លើយតាមហ្វ៊េសប៊ុកលោកបព្ជាក់ថា ក្រោយមកខ្ញុំក៏បានផ្អាកការងារទៀត ពេលនោះខ្ញុំក៏បានទៅរកទីស្លប់ស្ងាត់នៅភ្នំតាម៉ៅ ក្នុង ស្រុកបាទីខេត្តតាកែវ។ ក្នុងអំឡុងឆ្នាំ ២០០៩ គឺសមាធិនៅក្នងព្រៃរហូត។ នៅពេលមកដល់ឆ្នាំ ២០១៤ ក្រោយពីបានផ្សឹកវិញ លោកបញ្ជាក់ថា ម្ដាយរបស់លោក ក៏ធ្លាក់ខ្លួនឈឺលោកក៏បាននៅមើលថែរគាត់ រហូតដល់គាត់ស្លាប់បាត់បង់ជីវិតជិត ២ ឆ្នាំមកហើយ។

លោកថា “បើនិយាយពីបច្ចុប្បន្នកាលវិញ ឃើញថាអ្វីៗហាក់ដូចជាថ្មីសម្រាប់ខ្ញុំ ចង់រកផ្លូវស្ងប់ស្ងាត់ ផ្លូវលោក និង សមាធិ ហើយក៏មិនភ្លេចការចាប់ផ្តើម បន្តការងារនិពន្ធឡើងវិញ ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រគឺដើម្បីជួយដល់ សង្គមជាពិសេសការតែងនិពន្ធផងដែរ។ គឺធ្វើអ្វីៗ ដើម្បីបម្រើផលប្រយោជន៍ជាតិ និងសង្គមតែប៉ុណ្ណោះ”៕
អត្ថបទ៖ រុង រឿង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


