ព័ត៌មានជាតិ
សម្តេចតេជោ ៖ ទោះបីការបាត់បង់ជីវិត ឬពិការប្រជាជនសូម្បីតែម្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម គឺជាទុក្ខសោក និងជាការសោកស្តាយបំផុតសម្រាប់ប្រទេសជាតិទាំងមូល
បាត់ដំបង ៖ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងអំពីប្រសាសន៍ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ចំពោះការបាត់បង់ជីវិត ពិការភាព និងរបួសរបស់បងប្អូនប្រជាពលរដ្ឋថា “ទោះបីការបាត់បង់ជីវិត ឬពិការប្រជាជនសូម្បីតែម្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម គឺជាទុក្ខសោក និងជាការសោកស្តាយបំផុតសម្រាប់ប្រទេសជាតិទាំងមូល”។
នេះជាការលើកឡើងរបស់ លោកទេសរដ្ឋមន្ត្រី លី ធុជ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ក្នុងពិធីតម្លើងផ្ទាំងប៉ាណូផ្សព្វផ្សាយការអប់រំការយល់ដឹងអំពីមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម នារសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមុខវិទ្យាល័យកំរៀង ស្ថិតក្នុងឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ដែលពិធីនេះ មានការចូលរួមពី លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។
លោកទេសរដ្ឋមន្ត្រី លី ធុជ បានបញ្ជាក់បន្ថែមទៀងថា ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៅចុងឆ្នាំ១៩៩៨ កម្ពុជាទទួលបានសន្តិភាពពេញលេញទូទាំងប្រទេស ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់ ចាត់ចែងការងារវិស័យសកម្មភាពមីននៅគ្រប់តំបន់ ដែលរងការគម្រាមកំហែងដោយសារគ្រាប់ប្រកបដោយប្រសិទ្ធភាព ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ការគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅតែបន្តកើតមានឡើងជារៀងឆ្នាំ បង្កឲ្យប្រជាពលរដ្ឋបាត់បង់នូវអាយុជីវិត ធ្លាក់ខ្លួនពិការ និងរបួសស្នាម ដែលមូលហេតុនេះ ការផ្សព្វផ្សាយអប់រំយល់ដឹងអំពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម គឺជាផ្នែកមួយសំខាន់ក្នុងការចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់នេះ។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី លី ធុជ ក៏បានស្នើអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុកទាំងអស់ ជួយធ្វើការអប់រំការអប់រំយល់ដឹងពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមឲ្យបានទូលំទូលាយជាសាធារណៈប្រកបដោយប្រសិទ្ធភាព នៅក្នុង និងក្រៅសហគមន៍របស់ខ្លួន ដើម្បីចៀសវាងពីគ្រោះថ្នាក់ពីគ្រាប់ទាំងនោះជាយថាហេតុ និងធ្វើការជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយ អំពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅតាមសាលារៀនទៅដល់សិស្សានុសិស្ស ដែលនឹងចូលរៀននាថ្ងៃខាងមុខនេះ។
ជាមួយគ្នានេះ ក្នុងនាមសម្តេចតេជោ លោកទេសរដ្ឋមន្ត្រី លី ធុជ បានសំណូមពរឲ្យអ្នកតំណាងរាស្ត្រ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានទាំងអស់ បន្តចូលរួមផ្សព្វផ្សាយ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ អំពីការគ្រោះថ្នាក់ជាយកថាហេតុណាមួយ ដែលអាចកើតឡើងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ស្របពេលមានករណីគ្រោះថ្នាក់លើកុមារដោយការលេងគ្រាប់ នាប៉ុន្មានថ្ងៃចុងក្រោយនេះ។
គិតត្រឹមខែកញ្ញា ឆ្នាំ២០២១ នៅស្រុកកំរៀង ខេត្តបាត់ដំបង មានផ្ទៃដីបោសសម្អាតរួចប្រមាណ ២៧ គីឡូម៉ែត្រក្រឡា រកឃើញ និងកម្ទេចចោលមីនប្រឆាំងមនុស្សចំនួន ៤០ ០៦៥ គ្រាប់ មីនតោនចំនួន ៤៦៤ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៥ ២៦៥ គ្រាប់ និងមានផ្ទៃដីដែលនៅសល់ប្រមាណ ២គីឡូម៉ែត្រក្រឡា ស្មើនឹងចម្ការមីនចំនួន ៥៨។ យោងតាមទិន្នន័យ CMVIS របស់អាជ្ញាធរមីន ចាប់ពីឆ្នាំ១៩៧៩ ដល់ខែតុលា ឆ្នាំ២០២១ ស្រុកកំរៀង មានជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមសរុប ៥៧៣ នាក់ ក្នុងនោះដោយសារមីន ៤៩២ នាក់ និងគ្រាប់ ៨១ នាក់៕
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ