ព័ត៌មានជាតិ
ក្រសួងការងារ នឹងដាក់ក្រុមហ៊ុនឬបុគ្គលណា ជ្រើសរើសពលករទៅធ្វើការនៅអូស្ត្រាលី ចូលក្នុងបញ្ជីខ្មៅ
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការព្រមានដាក់ក្រុមហ៊ុនឬបុគ្គលទាំងឡាយណា ដែលផ្សព្វផ្សាយជ្រើសរើសពលករកម្ពុជាទៅធ្វើការផ្នែកកសិកម្មនៅអូស្ត្រាលីចូលក្នុងបញ្ជីខ្មៅមិនឱ្យធ្វើសេវាកម្មបាន ពេលគម្រោងទិដ្ឋាការកសិកម្មអូស្ត្រាលីបើកដំណើរការ។

ការព្រមានរបស់អ្នកនាំពាក្យនេះ បានធ្វើឡើងបន្ទាប់ពីមានក្រុមហ៊ុនមួយចំនួននៅបន្តផ្សព្វផ្សាយពីការជ្រើសរើសពលករខ្មែរ ទៅធ្វើការផ្នែកកសិកម្មនៅប្រទេសអូស្ត្រាលី ខណៈកន្លងមកក្រសួងការងារ និងស្ថានទួតអូស្ត្រាលីបានប្រកាសបដិសេធរួចហើយពាក់ព័ន្ធនឹងបញ្ហានេះ ដើម្បីកុំឱ្យប្រជាពលរដ្ឋមានការភ័ន្តច្រឡំនិងចាញ់បោកបញ្ឆោតជនខិលខូច។

តាមរយៈទំព័រហ្វេប៊ុក លោក ហេង សួរ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថា « សូមសាធារណជនជ្រាប និងសហការផ្តល់ព័ត៌មានដល់ក្រសួង ដើម្បីក្រសូងចាត់វិធានការ និងផ្តល់ព័ត៌មានដល់ភាគីអូស្ត្រាលី ដើម្បីដាក់ក្រុមហ៊ុន ឬបុគ្គលទាំងនោះចូលក្នុងបញ្ជីខ្មៅ មិនឲ្យធ្វើសេវាកម្មនេះ នៅពេលដែលឱកាសការងារនេះកើតមាន និងដាក់ឲ្យដំណើរការពិតប្រាកដ»។ លោកបានហេងសួរថា ទោះបីយ៉ាងណាក៏ដោយ មកដល់ម៉ោងនេះ និងយ៉ាងហោចណាស់ដល់ដំណាច់ឆ្នាំ២០២១នេះ គឺក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋាភិបាលអូស្ត្រាលី មិនទាន់អនុញ្ញាតឲ្យមានការជ្រើសរើស និងបញ្ជូនពលរដ្ឋកម្ពុជាទៅធ្វើការនៅប្រទេសអូស្ត្រាលីនៅឡើយ។

លោក ហេង សួរ បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកំពុងពិភាក្សាអំពីយន្តការ និងនីតិវិធីនៃការជ្រើសរើស, ប្រាក់បៀវត្ស និងអត្ថប្រយោជន៍សម្រាប់អ្នកស្វែងរកការងារធ្វើ, លក្ខខណ្ឌ ដែលនិយោជក និងរដ្ឋាភិបាលអូស្ត្រាលីតម្រូវលើអ្នកស្វែងរកការងារធ្វើ, និងលក្ខខណ្ឌ ដែលអ្នកស្វែងរកកាងារធ្វើត្រូវសន្យា និងធានាថាខ្លួននឹងមិនរត់គេចធ្វើអន្តោប្រវេសន៍ខុសច្បាប់ពេលទៅដល់ប្រទេសអូស្ត្រាលី។ លោក ហេងសួរ បានបន្តទៀតថា«កម្ពុជាបានជូនដំណឹងដល់រដ្ឋាភិបាលអូស្ត្រាលី អំពីការទទួលយកឱកាសការងារនៅអូស្ត្រាលីនេះ តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា Pablo Kang ក្នុងឱកាសដែលឯកឧត្តមបានជួបពិភាក្សាការងារ ជាមួយឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង កាលពីខែកញ្ញាកន្លងទៅនេះ។ ស្ថានទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី ក៏កំពុងសហការស្វះស្វែងជួបពិភាក្សាការងារនេះជាមួយភាគីពាក់ព័ន្ធយ៉ាងសកម្មផងដែរ»។
សូមបញ្ជាក់ថា គម្រោងទិដ្ឋាការកសិកម្មអូស្ត្រាលី (Australian AgricultureVisa) ត្រូវបានប្រកាសកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ក្នុងនោះអូស្ត្រាលីត្រូវការជ្រើសរើសពលករផ្នែកកសិកម្ម នេសាទនិងជលផលនិងឧស្សាហកម្មធនធានដើម។ គម្រោងទិដ្ឋាការកសិកម្មអូស្ត្រាលីនេះ ស្រដៀងគ្នានឹងគម្រោងការងារប៉ាស៊ីហ្វីក(Pacific Labour Scheme) ដោយពលករក្រោមគម្រោងទិដ្ឋាការកសិកម្មអូស្ត្រាលីអាចធ្វើការបានរហូតដល់រយៈពេល ១ឆ្នាំ ដល់ ៣ឆ្នាំក្រោមការទទួលបន្ទុកដោយក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


