ព័ត៌មានជាតិ
ការដាក់ទណ្ឌកម្មលើយោធាកម្ពុជា ជាការបំពានច្បាប់អន្តរជាតិ និងបង្ហាញពីការមាក់ងាយលើឯករាជ្យភាព នៃប្រទេសដទៃ
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជា ណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា នេះ បានបដិសេធយ៉ាងដាច់អហង្ការចំពោះការប្រើអំណាចយុត្តាធិការហួសព្រំដែនរបស់សហរដ្ឋអាមេរិកមកលើមន្ត្រីកម្ពុជា និងបានអះអាងថា នោះជាការចោទប្រកាន់គ្មានមូលដ្ឋាន ធ្វើឡើងដោយហេតុផលភូមិសាស្ត្រនយោបាយ។
បើតាមអ្នកនាំពាក្យក្រសួងការបរទេស យុទ្ធនាការលាបពណ៌ និងការដាក់ទណ្ឌកម្មជាឯកតោភាគីរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងបុគ្គលសាធារណៈនៃរដ្ឋអធិបតេយ្យមួយ មិនត្រឹមតែបំពានលើច្បាប់អន្តរជាតិ និងបទដ្ឋានមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែបានបង្ហាញពីការមាក់ងាយទាំងស្រុងដល់ឯករាជ្យភាព និងជាការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងទៀតផងដែរ។
ក្រសួងការបរទេសកម្ពុជាបញ្ជាក់ទៀតថា ការដាក់ទណ្ឌកម្មនេះ គឺជាការអនុវត្តផ្ទុយទៅនឹងសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស (៤៦/៥) ដែលត្រូវបានអនុម័តក្នុងខែមីនា ឆ្នាំ២០២១ ហើយ ដែលបានធ្វើការថ្កោលទោស យ៉ាងខ្លាំងចំពោះការបន្តប្រើប្រាស់វិធានការដោយបង្ខិតបង្ខំជាឯកតោភាគីរបស់មហា អំណាចមួយចំនួន ជាឧបករណ៍ដាក់សម្ពាធលើប្រទេសអភិវឌ្ឍន៍តិចតួច និងប្រទេសកំពុងអភិវឌ្ឍន៍ សំដៅរារាំងប្រទេសទាំងនោះមិនឱ្យអនុវត្តសិទ្ធិស្វ័យសម្រេចក្នុងការជ្រើសរើសប្រព័ន្ធនយោបាយ សេដ្ឋកិច្ច និងសង្គមរបស់ខ្លួន។
កម្ពុជាតែងតែបង្ហាញនូវបំណងប្រាថ្នាចង់ឱ្យមានទំនាក់ទំនងកាន់តែរឹងមាំ និងជិតស្និទ្ធជាងនេះ ទោះបីជាមានអតីតកាលដ៏ឈឺចាប់ជាមួយសហរដ្ឋអាមេរិកយ៉ាងណាក៏ដោយ។
អ្នកនាំពាក្យអះអាងថា ក្នុងសប្តាហ៍នេះ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនក្នុងការ ធ្វើការរួមគ្នាជាមួយកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ក៏ប៉ុន្តែទណ្ឌកម្ម ដែលដាក់ចេញដោយមិនស្របច្បាប់នេះ គឺជាការបោះជំហានខុសទិសដៅមួយទៀតដែលងាកចេញទាំងស្រុងពីស្មារតីមិត្តភាព និងកិច្ចខិតខំប្រឹងប្រែងជាថ្មី ក្នុងការជំរុញភាពជាដៃគូប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ នៅក្នុងវិស័យមួយចំនួនដូចជា ពាណិជ្ជកម្ម និងការវិនិយោគ ការប្រយុទ្ធប្រឆាំងភេរវកម្ម បេសកកម្មរក្សាសន្តិភាព ការរុករកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួន (POW/MIA) ការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ អ្នកស្ម័គ្រចិត្ត Peace Corps ទំនាក់ទំនងប្រជាជន និងប្រជាជន និងបញ្ហាសំខាន់ៗក្នុងតំបន់នៃផលប្រយោជន៍រួម។
គួររំលឹកថា ក្រសួងរតនាគារជាតិអាមេរិក ចេញសេចក្ដីប្រកាសព័ត៌មានមួយកាលពីថ្ងៃទី១០ ខែវិច្ឆិកា អះអាងថា មន្ត្រីយោធាជាន់ខ្ពស់កម្ពុជា ២រូប រួមមាន លោកនាយឧត្ដមសេនីយ៍ ចៅ ភិរុណ អគ្គនាយកនៃនាយកដ្ឋានសម្ភារបច្ចេកទេសនៃក្រសួងការពារជាតិ និងលោកនាយឧត្ដមនាវី ទៀ វិញ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងទឹក បានប្រើប្រាស់តួនាទីរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយ ពាក់ព័ន្ធនឹងគម្រោងសាងសង់ និងកែលម្អកំពង់ផែកងទ័ពជើងទឹករាម នៅក្រុងព្រះសីហនុ៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ១៨ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន