ព័ត៌មានជាតិ
សម្តេចតេជោ ប្រាប់អ្នកវិនិយោគជប៉ុនថា ថៃកំពុងធ្វើសកម្មភាពតាមអំពើចិត្ត និងពង្រីកបញ្ហាព្រំដែនរាលដាលដល់វិស័យផ្សេងៗ
ប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន បានប្រាប់អ្នកវិនិយោគជប៉ុនអំពីពីឫសគល់ និងសកម្មភាពតាមអំពើចិត្តរបស់ថៃ ដែលធ្វើឱ្យមានភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ ហើយថៃកំពុងពង្រីកបញ្ហាព្រំដែនរីករាលដាលដល់វិស័យផ្សេងរួមមានវិស័យយោធា សេដ្ឋកិច្ច សង្គម និងទេសចរណ៍ជាដើម។

សម្តេចតេជោ បានលើកឡើងបែបនេះ អំឡុងពេលអនុញ្ញាតឱ្យលោក YOSHIHISA Kainuma ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. ចូលជួបសម្ដែងការគួរសមនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។ ជាកិច្ចចាប់ផ្តើម សម្តេចតេជោ បង្ហាញមោទនភាពចំពោះវឌ្ឍនភាពរបស់ក្រុមហ៊ុនដែលបានពង្រីកសក្តានុពលជាបន្តបន្ទាប់នៅកម្ពុជា និងបញ្ជាក់ថាកម្ពុជាតែងតែបើកចំហរបរិយាកាសវិនិយោគ និងផ្តល់ទំនុកចិត្តដល់វិនិយោគិននានា។
ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោបានជម្រាបជូនអំពីឫសគល់ និងសកម្មភាពតាមអំពើចិត្តរបស់ថៃ ដែលធ្វើឱ្យមានភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ។ សម្តេចបានលើកឡើងអំពីការអំពាវនាវម្តងហើយម្តងទៀតទៅភាគីថៃថា កុំឱ្យបញ្ហានៅតំបន់ព្រំដែនមួយរីករាលដាលទៅតំបន់ផ្សេង និងពីវិស័យយោធា ទៅវិស័យសេដ្ឋកិច្ច សង្គម និងទេសចរណ៍។ សម្តេចសង្កត់ធ្ងន់ថា៖«ទោះជាយ៉ាងនេះក្តី ថៃមិនត្រឹមតែបានពង្រីកបញ្ហានេះនោះទេ និងថែមទាំងបានគំរាមកម្ពុជា ដូចជាបញ្ហាអគ្គិសនី អ៊ីនធឺណិត និងប្រេង ឧស្ម័ន និងថ្មីៗនេះ បញ្ហាការដើរជាន់មីនរបស់ទាហានថៃ»។

នៅក្នុងន័យនេះ សម្តេចបានជម្រាបអំពីការប្រកាន់គោលជំហររួមរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងបានគូសបញ្ជាក់ដោយស្នើឱ្យក្រុមហ៊ុនពាំនាំទៅភាគីថៃ នូវជំហររបស់កម្ពុជា ចំពោះការបិទច្រកព្រំដែនជាឯកតោភាគីរបស់ថៃ ពោលគឺធ្វើយ៉ាងណាឱ្យស្ថានភាពវិលត្រឡប់ទៅរកមុនថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥។
ជាមួយគ្នានេះ សម្តេចបានលើកឡើងដោយក្តីសង្ឃឹមថា វាគួរមានដំណោះស្រាយអន្តរកាលមួយចំពោះតែក្រុមហ៊ុនបរទេសវិនិយោគឆ្លងដែន ដើម្បីជួយសម្រួលដល់ដំណើរខ្សែច្រវាក់ផ្គត់ផ្គង់ទៅមករបស់ក្រុមហ៊ុននៅក្នុងការវិនិយោគរបស់ខ្លួន៕
-
កីឡា៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


