ព័ត៌មានអន្ដរជាតិ
ទឹកជំនន់ធ្ងន់ធ្ងរនៅទីក្រុងម៉ានីល ប្រទេស ហ្វីលីពីនបង្ខំឲ្យជម្លៀសមនុស្សរាប់ពាន់នាក់
ភ្លៀងធ្លាក់ខ្លាំងដោយសារព្យុះទីហ្វុងវីពផា បានបណ្តាលឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដោយបង្ខំឱ្យមនុស្សជាង ៤៨,០០០ នាក់ជម្លៀសចេញ និងបណ្តាលឱ្យមនុស្សពីរនាក់បាត់ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានCNA នៅថ្ងៃទី២២ខែកក្កដា។

ទឹកទន្លេ Marikina បានហក់ឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងមួយយប់ ដោយបានជន់លិចតំបន់ទំនាបក្បែរនោះ និងជំរុញឱ្យមានការបិទសាលារៀន និងការិយាល័យរដ្ឋាភិបាលមួយចំនួន។
មនុស្សត្រូវបានជម្លៀសចេញពីទីក្រុង Marikina, Quezon, និង Caloocan ។ នៅទីក្រុង Caloocan ស្ត្រីចំណាស់ម្នាក់ និងអ្នកបើកបររបស់គាត់បានបាត់ខ្លួន បន្ទាប់ពីរថយន្តរបស់ពួកគេត្រូវបានទឹកជំនន់ហូរនាំចូលព្រែក។ រថយន្តនោះត្រូវបានរកឃើញ ប៉ុន្តែក្រុមអ្នកជួយសង្គ្រោះកំពុងតែស្វែងរកពួកគេនៅឡើយ។

បើទោះជាទឹកជំនន់ចាប់ផ្តើមស្រកវិញនៅព្រឹកថ្ងៃអង្គារក៏ដោយ ក៏មនុស្សជាច្រើននៅតែត្រូវជម្លៀសចេញ។ចាប់តាំងពីព្យុះទីហ្វុងវីពផា បានបោកបកឆ្លងកាត់កាលពីថ្ងៃសុក្រ នៅទូទាំងប្រទេសហ្វីលីពីន ភ្លៀងធ្លាក់មូសុងដែលកំពុងបន្តបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣ នាក់ និងបាត់ខ្លួន ៧ នាក់។
គួរបញ្ជាក់ថាប្រទេសហ្វីលីពីន ដែលជារឿយៗរងការវាយប្រហារដោយព្យុះប្រហែល ២០ ក្នុងមួយឆ្នាំ ប្រឈមនឹងការកើនឡើងនៃឥទ្ធិពលព្យុះដោយសារតែការប្រែប្រួលអាកាសធាតុ ដោយសហគមន៍ក្រីក្របំផុតប្រឈមនឹងហានិភ័យជាងគេ៕


អត្ថបទ៖ ប៊ុន សុភាព
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


