ព័ត៌មានអន្ដរជាតិ
លោក ថាក់ស៊ីន ជួបជុំបក្សនយោបាយក្នុងរដ្ឋាភិបាលចម្រុះល្ងាចនេះ ស្របពេលនយោបាយថៃកាន់តែតានតឹងខ្លាំង
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ដែលជាឱពុករបស់នាយករដ្ឋមន្ត្រីព្យួរតំណែង ផែថងថាន ស៊ីណាវ៉ាត្រ បន្តបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ធំៗក្នុងប្រទេសថៃ ដោយត្រូវចូលរួមពិសារអាហារពេលល្ងាចរួមគ្នានៅល្ងាចនេះជាមួយបណ្តាមន្ត្រីនៃគណបក្សនយោបាយក្នុងរដ្ឋាភិបាលចម្រុះដែលហាក់មានភាពរង្គោះរង្គើយ៉ាងខ្លាំង។

ការបង្ហាញខ្លួនជាញឹកញាប់ជាសាធារណៈរបស់លោកថាក់ស៊ីននាពេលនេះ គឺស្របគ្នានឹងនយោបាយរបស់ប្រទេសថៃកាន់តែមានភាពមិនច្បាស់លាស់ក្រោមការដឹកនាំរបស់ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ដែលជាកូនស្រីពៅរបស់លោក និងស្របពេលដែលរូបលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ផ្ទាល់ប្រឈមការកាត់ក្តីសំណុំរឿងព្រហ្មទណ្ឌប្រមាថស្តេច និង សំណុំរឿងព្រហ្មទណ្ឌកុហកតុលាការដោយសារតែសម្រាកព្យាបាលនៅមន្ទីរពេទ្យប៉ូលិសដើម្បីគេចវេះពីការជាប់ពន្ធនាគារ ដោយសារក្នុងសំណុំរឿងពុករលួយដែលត្រូវបានផ្តន្ទាទោសក្រោយលោកត្រឡប់ចូលប្រទេសវិញនោះ។
តាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ អតីតនាយករដ្ឋមន្ត្រីដែលប្រឈមផ្លូវច្បាប់ដ៏ក្រាស់ខ្មឹកនោះ នឹងចូលរួមពិសាអាហារពេលល្ងាចជាមួយគណបក្សចម្រុះ ដែលគ្រោងធ្វើនៅល្ងាចថ្ងៃអង្គារនេះ។
សារព័ត៌មានថៃនេះ បានដកស្រង់សម្តី លោក Wisut Chainaroon ដែលជាមន្ត្រីនៃគណបក្សភឿថៃ បានបញ្ជាក់ពីវត្តមានរបស់ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ និងបានច្រានចោលការព្រួយបារម្ភថា វត្តមានរបស់លោក ថាក់ស៊ីន អាចត្រូវបានគេយល់ឃើញថា ជាការប៉ុនប៉ងដើម្បីគ្រប់គ្រងលើគណបក្ស ឬរដ្ឋាភិបាលរបស់លោក។
ក្នុងការចេញមុខចេញមាត់ជាសាធារណៈចុងក្រោយនេះ លោក ថាក់ស៊ីន បានបង្ហាញពីផែនការដោះស្រាយវិបត្តិនយោបាយថៃ និង ការដោះស្រាយបញ្ហាសង្គមថៃ ដែលត្រូវបានគេមើលឃើញថា មានការប្រេះឆាយ៉ាងខ្លាំង ដែលអាចនាំទៅដល់វិបត្តិធ្ងន់ធ្ងរនាំទៅអន្តរាយសេដ្ឋកិច្ច និងវិបត្តិសង្គមធ្ងន់ធ្ងរ បណ្តាលមកពីអស្ថេរភាពនយោបាយនាពេលនេះ។
ឆ្លើយតបនឹងការរិះគន់ថា វត្តមានរបស់លោកថាក់ស៊ីន អាចត្រូវបានគេមើលឃើញថាមានឥទ្ធិពល ឬគ្របដណ្ដប់លើគណបក្ស និងរដ្ឋាភិបាល លោក Wisut បានបញ្ជាក់យ៉ាងច្បាស់ថា ការចែករំលែកអាហារ និងការសន្ទនាគ្នា មិនមែនមានន័យថា ការគ្រប់គ្រងនោះទេ។
តាមការដកស្រង់របស់បាងកកប៉ុស្តិ៍ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ភុមថាំ វិច្ឆាយ៉ាឆៃ (Phumtham Wechayachai) ដែលបច្ចុប្បន្នកំពុងកាន់តំណែងជានាយករដ្ឋមន្ត្រីស្តីទី បាននិយាយថា អាហារពេលល្ងាចរបស់សម្ព័ន្ធគណបក្សគឺជាផ្នែកមួយនៃដំណើរការធម្មតាដែលអនុញ្ញាតឱ្យសមាជិកសភាមកពីគណបក្សចម្រុះជួបប្រជុំ បង្កើតទំនាក់ទំនង ជំរុញទំនាក់ទំនង និងផ្លាស់ប្តូរទស្សនៈ និងគំនិត៕
រ៉ាន់ រើយ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៣ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


