Connect with us

ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតចិន៖ ចិនមិនអាចបញ្ឈប់ជំនួយ បើវីរុសកូវីដ-១៩ មិនទាន់បញ្ចប់ពីកម្ពុជា

បានផុស

នៅ

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធាន (Wang Wentian) បានអះអាងក្នុងនាមរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនថា ដរាបណាប្រទេសកម្ពុជាមិនទាន់អស់ជំងឺកូវីដ-១៩ ទេ នោះរដ្ឋាភិបាលចិនក៏មិនបញ្ឈប់ការផ្គត់ផ្គង់ជំនួយវ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ ជូនមកកម្ពុជាដែរ។ លោកឯកអគ្គរដ្ឋទូតបានអះអាងបែបនេះនៅក្នុងការអញ្ជើញប្រគល់-ទទួល វ៉ាក់សាំងបង្ការកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិនចំនួន ២ លានដូសបន្ថែមទៀតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ាង វិនធាន បានថ្លែងថា៖ “ដរាបណាវីរុសកូវីដកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាមិនទាន់បញ្ចប់ ការផ្ដល់ជំនួយរបស់ចិនមកកាន់ប្រទេសកម្ពុជា ក៏មិនអាចបញ្ឈប់បានឡើយ ហើយកិច្ចទប់ស្កាត់មេរោគកូវីដ-១៩ នេះក៏នៅតែបន្តប្រកៀកស្មាជាមួយប្រជាជនកម្ពុជាជានិច្ច”។

លោកឯកអគ្គរដ្ឋទូតចិនបានបង្ហាញនូវការជឿជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជានឹងឈានទៅទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាក់ជាមិនខាន។

លោក វ៉ាង វិនធាន បានលើកឡើងថា នាពេលបច្ចុប្បន្ននេះលោកមានការរីករាយយ៉ាងខ្លាំងដោយអត្រាចាក់វ៉ាក់សាំងនៅកម្ពុជាមានអត្រាឈានមុខគេលើពិភពលោក ហើយចំនួនអ្នកឆ្លងមេរោគក៏មានការធ្លាក់ចុះត្រឹមតែ២ខ្ទង់ អ្នកឆ្លងភាគច្រើនមានជំងឺស្រាល ហើយសភាពការណ៍ដែលមមាញឹកនៅរាជធានីភ្នំពេញបានវិលត្រឡប់មកវិញ ប្រជាជនកម្ពុជាចាប់ផ្ដើមមានស្នាមញញឹមស្រស់ស្អាតជាថ្មីម្ដងទៀត ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងប្រទេសកម្ពុជាកំពុងស្ដារឡើងវិញជាបន្តបន្ទាប់។

លោក វ៉ាង វិនធាន បានបន្តថា៖ “មានមូលហេតុចម្បងចំនួន ២ ដែលធ្វើឱ្យកម្ពុជាទទួលបានជោជ័យក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩។ ក្នុងនោះទី១ កម្ពុជាមានការដឹកនាំដ៏រឹងមាំពីរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ប្រឈមនឹងកូវីដ-១៩ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយទប់ស្កាត់កូវីដ-១៩ នៅកម្ពុជាតែងប្រកាន់ខ្ជាប់ដោយយកប្រជាជនជាធំ ដើម្បីសម្រាលបន្ទុកប្រជាជន រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញគោលនយោបាយ ធ្វើចត្តាឡីស័កដោយមិនគិតថ្លៃ, ព្យាបាលដោយមិនគិតថ្លៃ និងការចាក់វ៉ាក់សាំងជូនប្រជាជនដោយមិនគិតថ្លៃ។​ រាជរដ្ឋាភិបាលបានចាត់វិធានការណ៍ទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ បានចំគោលដៅក្នុងដំណាក់កាលនិមួយៗ, កាត់បន្ថយការរំខានដល់ជីវភាពរបស់នៅរបស់ប្រជាជនទៅតាមអ្វីដែលអាចធ្វើទៅបាន។ អ្វីដែលសំខាន់ បំផុតនោះគឺរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការចាក់វ៉ាក់សាំងគឺមធ្យោបាយសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនិងកូវីដ-១៩, បានកំណត់គោលដៅចាក់សាំងជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស, បានចាត់ទុកប្រទេសចិនជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំងជូនដល់ប្រជាជនកម្ពុជា។ ទាំងអស់នេះបានបង្ហាញថា ជាការសម្រេចចិត្តប្រកបដោយភាពឈ្លាសវៃប្រកបវិទ្យាសាស្ត្រ និងយុទ្ធសាស្រ្តរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឱ្យកម្ពុជាសម្រេចបានដោយជោគជ័យ។

មូលហេតុទី២ គឺកម្ពុជាមានការគាំទ្រជាយុទ្ធសាស្ត្រនៃសហគមន៍វាសនារួមរវាងចិននៅកម្ពុជា ចាប់តាំងពីមានការផ្ទុះឡើងនូវកូវីដ-១៩ មក ប្រជាជនទាំងពីរបានរួមសុខរួមទុក្ខជាមួយគ្នា ជួយគ្នាទៅវិញទៅមកនៅពេលដែលចិនកំពុងជួបការលំបាកបំផុតនៅក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩, ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ និង សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏ដូចជាប្រជាជនកម្ពុជាបានផ្ដល់ការគាំទ្រ ដ៏មានតម្លៃជូនដល់ប្រជាជនចិន។ នៅពេលដែលកម្ពុជាផ្ទុះឡើងនូវវីរុសកូវីដ-១៩ ប្រទេសចិនក៏បានតបស្នងវិញដោយបានផ្តល់ការគាំទ្រក្នុងការទប់ស្កាត់វិរុសតាមគ្រប់ទម្រង់ តាមគ្រប់មធ្យបាយក្នុងពេលដែលវ៉ាក់សាំងចិនអាចផ្កត់ផ្គង់ទីផ្សារបាន ចិនបានផ្ដល់ឱ្យកម្ពុជាមុនគេ។ ភាគីចិនរីករាយក្នុងការធ្វើជាបង្អែកយុទ្ធសាស្រ្តផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រទេសកម្ពុជា បើទោះបីប្រទេសចិនពេលនោះជួបការខ្វះខាតក្នុងការផ្គត់ផ្គង់វ៉ាក់សាំងក៏ដោយប្រទេសចិនតែងគោរពនូវរាល់ពាក្យសន្យាមិនដែលលេបពាក្យសន្យានោះទេ។ ហើយប្រទេសកម្ពុជាពេលនេះ ទោះបីជាកម្ពុជាមិនដែលជួបបញ្ហាកង្វះខាតវ៉ាក់សាំង ដោយសារតែការខិតខំរបស់ប្រទេសចិន ជាមួយគ្នានេះប្រទេសចិនបានផ្ដល់សម្ភារៈទប់ស្កាត់វីរុសដល់ប្រជាជនកម្ពុជា រួមទាំងឱសថបុរាណចិនផងដែរ។ ទាំងអស់នេះបានផ្ដល់ជាការគាំទ្រដ៏សំខាន់ និងការពារប្រឆាំងមេរោគនៅក្នុងប្រទេសកម្ពុជា។

លោក វ៉ាង វិនធាន បានររំលឹកជាថ្មីនូវអ្វីដែលខ្លួនធ្លាប់បានលើកថា ចិន និងកម្ពុជា គឺជាបងប្អូន ប្រៀបបានដៃ និងជើង ជាមិត្តល្អជួយគ្នាទៅវិញទៅមក។ ដរាបណាវីរុស​កូវីដកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាមិនទាន់បញ្ចប់ ការផ្ដល់ជំនួយរបស់ចិនមកកាន់ប្រទេសកម្ពុជា ក៏មិនអាចបញ្ឈប់បានឡើយ។ ប្រជាជនចិននៅតែឈរជាមួយប្រជាជនកម្ពុជាជានិច្ច។

គួរបញ្ជាក់ថា ប្រទេសចិនបានក្លាយជាប្រទេសឈានមុខគេ និងមុនគេបង្អស់ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ មកដល់ប្រទេសកម្ពុជា ខណៈថ្ងៃដំបូងដែលវ៉ាក់សាំងរបស់ចិនមកដល់កម្ពុជាគឺនៅថ្ងៃទី ០៧ ខែកុម្ភៈឆ្នាំ ២០២១។ ​ប្រទេសចិនក៏បានក្លាយជាប្រទេសដែលកម្ពុជាជ្រើសរើសធ្វើជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩។ គិតត្រឹមថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ មិត្តចិនបានផ្តល់ជំនួយ និងសម្របសម្រួលក្នុងការបញ្ជាទិញវ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ សរុប ចំនួន ៣៦ ៨០០ ០០០ ដូស ដោយក្នុងនោះកម្ពុជាទទួលបានវ៉ាក់សាំងជំនួយ ៨ ៣០០ ០០០ ដូស៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ នាទី មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ១៨ នាទី មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ២ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម