ព័ត៌មានជាតិ
៤២ឆ្នាំ តើភ្នំពេញមានអភិបាលប៉ុន្មានរូប និងអភិបាលរូបណាកាន់តំណែងយូរជាងគេ?
រយៈពេល ៤២ ឆ្នាំនេះ អភិបាលរាជធានីភ្នំពេញចំនួន ១១ រូបហើយ ត្រូវបានផ្លាស់ប្ដូរតំណែង។ ក្នុងនោះមាន៖
១. ឆ្នាំ ១៩៧៩-១៩៨០ រាជរដ្ឋាភិបាល បានតែងតាំងលោក ខាង សារិន ជាអភិបាលក្រុង។
២. ឆ្នាំ ១៩៨០-១៩៨២ រដ្ឋាភិបាលបានផ្លាស់ប្តូរលោក ខាង សារិន ចេញដាក់ លោក ចាន់ វ៉ែន ជាអភិបាលក្រុងភ្នំពេញវិញម្តង។
៣. ឆ្នាំ ១៩៨២-១៩៨៥ រដ្ឋាភិបាលបានតែងតាំងលោក កែវ ចិន្តា ជាអភិបាលក្រុង។
៤. ឆ្នាំ១៩៨៥-១៩៩០ រដ្ឋាភិបាលបានផ្ទេរតំណែងអភិបាលទៅលោក ថោង ខុន កាន់ជំនួសវិញ។
៥. រយៈពេល២ឆ្នាំ ពោលគឺឆ្នាំ១៩៩០-១៩៩២ លោក ហុក ឡង់ឌី ត្រូវបានរដ្ឋាភិបាលតែងតាំងជាអភិបាលក្រុងភ្នំពេញ។
៦. នៅឆ្នាំ១៩៩២-១៩៩៣ រដ្ឋាភិបាល ក៏បានតែងតាំងលោក ស៊ីម កា ជំនួសវិញម្តង។
៧. នៅឆ្នាំ ១៩៩៣-ឆ្នាំ១៩៩៨ រដ្ឋាភិបាលបានតែងតាំងលោក ឈឹម សៀលឡេង ឱ្យឡើងកាន់តំណែងជំនួស លោក ស៊ីម កា។
៨. ឆ្នាំ ១៩៩៩-២០០៣ រដ្ឋាភិបាលក៏ផ្ទេរ និងដំឡើងលោក ជា សុផារ៉ា ជាអភិបាលក្រុងភ្នំពេញវិញម្តង។
៩. ឆ្នាំ ២០០៣-២០១៣ រដ្ឋាភិបាលបានតែងតាំងលោក កែប ជុតិមា ជាអភិបាលក្រុង ដោយលោកកែប ជុតិមាបានកាន់តំណែងនេះរហូត១០ឆ្នាំ។
១០. ឆ្នាំ ២០១៣-២០១៧ រដ្ឋាភិបាល បានផ្ទេរតំណែងមកឱ្យលោក ប៉ា សុជាតិវង្ស កាន់ជំនួសលោក កែប ជុតិមា វិញ។
១១. ចាប់ពីឆ្នាំ ២០១៧ រហូតមកដល់បច្ចុប្បន្ន រដ្ឋាភិបាលបាន
សម្រេចផ្ទេរតំណែងនេះពីលោក ប៉ា សុជាតិវង្ស មកឱ្យលោក ឃួង ស្រេង ជំនួសវិញ។

ឃើញថា ក្នុងចំណោមអភិបាលក្រុងភ្នំពេញទាំង ១១ រូបនេះ អភិបាលក្រុងដែលបានកាន់តំណែងយូរជាងគេ គឺលោក កែប ជុតិមា ដោយលោកបានកាន់តំណែងនេះរយៈពេលរហូតដល់១០ឆ្នាំ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


