រដ្ឋបាលរាជធានី បញ្ជាក់ពីថ្ងៃ និងទីតាំងប្រឡងចូលក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

រដ្ឋបាលរាជធានី បញ្ជាក់ពីថ្ងៃ និងទីតាំងប្រឡងចូលក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល

បានផុស

នៅ

ការប្រឡង​ជ្រើសរើស​បេក្ខជន ឱ្យចូល​បម្រើ​ការងារ​នៅក្នុងក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​អោយមាន​ការប្រលងនៅ​ថ្ងៃអាទិត្យ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១​ខាងមុខនេះ នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ដែលមាន​ទីតាំង ស្ថិតនៅលើ​មហាវិថី​កម្ពុជា​ក្រោម សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ បេក្ខជន​អាច​ពិនិត្យមើលឈ្មោះ លេខ​តុ និង​លេខ​បន្ទប់ ក្នុង​បញ្ជីរាយនាម​បេក្ខជន ដែល​នឹង​បិទ​ផ្សាយ នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង០៩និង០០នាទី​ព្រឹក នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក​នេះ​តែម្តង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​ក្នុង​សេចក្តីជូនដំណឹង​នេះ​មាន​ន័យថា​៖ គណៈកម្មការ​រៀបចំ​កា​រ​ប្រឡង​រាជធានី​ភ្នំពេញ សូម​ជូនដំណឹង​ដល់​បេក្ខជន​ទាំងពីរ​ភេទ ដែល​បានដាក់​ពាក្យសុំ​សិទ្ធិ​ប្រឡង​ចូល​បម្រើ​ការងារ​នៅក្នុង​ក្របខ័ណ្ឌ មន្ត្រីរាជការ​ស៊ីវិល ដើម្បី​ទៅ​បម្រើ​ការងារ​នៅ​អង្គភាព​នានា ចំណុះ​រដ្ឋបាល​រាជធានី​ភ្នំពេញ (​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្របខ័ណ្ឌ​មន្ត្រី​ក្រមការ និង​ក្របខ័ណ្ឌ​លេខាធិការ​រដ្ឋបាល​) ថា កាលបរិច្ឆេទ នៃ​ការប្រឡង​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃអាទិត្យ ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ដែលមាន​ទីតាំង ស្ថិតនៅលើ​មហាវិថី​កម្ពុជា​ក្រោម សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

បេក្ខជន​អាច​ពិនិត្យមើល ឈ្មោះ លេខ​តុ និង​លេខ​បន្ទប់ ក្នុង​បញ្ជីរាយនាម​បេក្ខជន ដែល​នឹង​បិទ​ផ្សាយ នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង ០៩.០០ នាទី​ព្រឹក នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក​។ បេក្ខជន​ទាំងពីរ​ភេទ​ត្រូវ​រួសរាន់​មក​មណ្ឌល​ប្រឡង ដើម្បី​អនុវត្ត​វិធានការ​សុខាភិបាល ដោយ​ត្រូវ​វាស់​កំដៅ ពាក់​ម៉ាស​គ្រប់ពេល (​លើកលែង​ពេល​មន្ត្រី​អនុរក្ស​ស្នើសុំ​ឱ្យ​ដោះ​ម៉ាស​) រក្សា​គម្លាត​សុវត្ថិភាព លាងដៃ​ជាមួយ អាល់កុល បង្ហាញ​ប័ណ្ណ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ឬលិខិតបញ្ជាក់​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ មុន​ចូលក្នុង​បរិវេណ មណ្ឌល​ប្រឡង​។​ក្នុងករណី​ពុំមាន​ប័ណ្ណ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ឬ​លិខិត​បញ្ជាក់បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ គណៈកម្ម​ការរៀបចំ​ការប្រឡង​រាជធានី​ភ្នំពេញ ពុំ​អនុញ្ញាតឱ្យ​ចូលក្នុង​មណ្ឌល​ដើម្បី​ប្រឡង​ឡើយ​។ ចំពោះ​ព័ត៌មាន​ផ្សេងៗ​ទៀត បេក្ខជន​អាច​ទំនាក់ទំនង​បាន​ទៅតាម​ទីកន្លែង ដែល​បានដាក់​ពាក្យសុំ​ចុះឈ្មោះ​ប្រឡង​៕

អត្ថបទ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services