សន្តិសុខសង្គម
នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឱ្យអនុវត្តទូទាំងប្រទេស ករណីមើលងាយកម្លាំងសមត្ថកិច្ច ត្រូវវាយខ្នោះភ្លាម
លោកនាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជារឱ្យយកករណីបុរសជេរដេញវាយសមត្ថកិច្ច ជាបទពិសោធន៍ជាកញ្ចប់សម្រាប់ស្នងការរាជធានី-ខេត្តទូទាំងប្រទេស ដោយវាយខ្នោះចំពោះអ្នកមើលងាយកម្លាំងសមត្ថកិច្ចដែលកំពុងបំពេញការងារ។

លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឱ្យស្នងការនគរបាលរាជធានី-ខេត្ត ត្រូវដកពិសោធន៍ជាបន្ទាន់ ពិសេសកម្លាំងចរាចរណ៍ផ្លូវគោក លោក ហ៊ឹម យ៉ាន នាយកដ្ឋានចរាចរណ៍ និងចរាចរណ៍ទូទាំងប្រទេស។

លោកនាយឧត្តមសេនីយ៍ នេត សាវឿន ថ្លែងថា “ខ្ញុំបានណែនាំច្រើនដងហើយ មានករណីមើលងាយមើលថោក មកលើកម្លាំងសមត្ថកិច្ច ដែលកំពុងតែបំពេញកាតព្វកិច្ច នៅលើដងផ្លូវសាធារណៈ មានបញ្ហាហ្នឹងភ្លាមហៅអន្តរាគមដាក់ខ្នោះភ្លាមយកទៅប៉ុស្តិ៍ អត់មានឈ្លោះ អត់មានប្រកែកប្រណាំង យើងត្រូវប្ដឹងទៅតុលាការ ពីបទរារាំង បទបំផ្លាញកិច្ចការរបស់យើង មើលងាយមើលថោកកងកម្លាំង”។

បើតាមលោក នេត សាវឿន ករណីបុរសម្នាក់បានជេរប្រមាថមើលងាយ និងដេញវាយសមត្ថកិច្ច ដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យនោះ ត្រូវរៀបឯកសារទៅតុលាការ ហើយយកករណីនេះ ជាបទពិសោធន៍សម្រាប់កម្លាំងចរាចរណ៍ទូទាំងប្រទេសកុំឱ្យមានការឈ្លោះនៅលើផ្លូវ។

ដោយអនុវត្តតាមការណែនាំ និងបញ្ជាពីនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបញ្ជាផ្ទាល់ពីឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ដែលបានជេរប្រមាថកម្លាំងនគរបាលចរាចរណ៍នៅចំណុចស្ពានអាកាសស្ទឹងមានជ័យបានហើយ និងបញ្ជូនទៅសួរនាំនៅការិយាល័យចរាចរណ៍ នៃស្នងការនគរបាលរាជធានីភ្នំពេញ។
កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ម្សិលមិញនេះ មានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកស្មាស ពាក់ស្លាកលេខភ្នំពេញ1BG-5792 ល្មើសច្បាប់ចរាចរណ៍នៅចំណុចស្ពានអាកាសស្ទឹមានជ័យ ដែលកម្លាំងនគរបាលកំពុងអនុវត្តច្បាប់ចរាចរណ៍ និងបានជេប្រមាថមកលើកម្លាំងសមត្ថកិច្ច ថែមទាំងរកវាយសមត្ថកិច្ចទៀតផង៕
អត្ថបទៈ ឡេង ដេត
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


