ព័ត៌មានជាតិ
ពិភពលោកនឹងស្គាល់ច្បាស់ខេត្តព្រះសីហនុ និងសក្តានុពលដ៏សម្បូរបែបតាមរយៈមហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៧
លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៧ ហើយកម្ពុជាបានជ្រើសរើសយកខេត្តព្រះសីហនុជាទីកន្លែង ដើម្បីប្រារព្ធមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ និងកិច្ចប្រជុំពាក់ព័ន្ធដែលគ្រោងធ្វើនាថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២១។ លោក នេត្រ ភក្ត្រា ថា មហាសន្និបាតសមុទ្រឆ្នាំនេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «បង្កើតទសវត្សរ៍ថ្មីនៃសុខុមាលភាពសមុទ្រ មនុស្ស និងសេដ្ឋកិច្ច»។ អ្នកនាំពាក្យថ្លែងបែបនេះ ក្នុងដំណើរទស្សនកិច្ចដឹកនាំក្រុមអ្នកសារព័ត៌មានកម្ពុជា ចំនួន១៦ ស្ថាប័នចុះទៅខេត្តព្រះសីហនុរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។

បើតាមលោក នេត្រ ភក្រ្តា ដំណើរទស្សនកិច្ចនេះរៀបចំឡើងក្នុងគោលបំណងបង្ហាញឱ្យសាធារណជនបានឃើញពីភាពជាអ្នកដឹកនាំរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលកម្ពុជាមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងការរៀបចំ និងការដឹកនាំមហាសន្និបាតអន្តរជាតិនិងបានឃើញពីវឌ្ឍនភាព ព្រមទាំងសមិទ្ធផលនៃការអភិវឌ្ឍនិងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្ររបស់កម្ពុជា បង្ហាញពីការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃតំបន់ឆ្នេរសមុទ្រកម្ពុជា ជាពិសេសខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

ដំណើរទស្សនកិច្ចនេះ ក្រុមអ្នកសារព័ត៌មាននឹងមានឱកាសស្វែងយល់បន្ថែមពីសក្តានុពលទេសចរណ៍ សក្តានុពលសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធដែលខេត្តព្រះសីហនុមាន ព្រមទាំងធ្វើទស្សនកិច្ច នៅតាមទីតាំងនានាដូចជាបណ្តោយឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់ខេត្តព្រះសីហនុ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៤ ខ្សែដែលរាជរដ្ឋាភិបាលបានសាងសង់សម្រាប់ធ្វើទំនើបកម្មខេត្តព្រះសីហនុ ទីតាំងអាងប្រព្រឹត្តកម្មទឹកកខ្វក់ ដែលមានតួនាទីសម្អាតសំណល់រាវទឹកកខ្វក់ក្រុងព្រះសីហនុ ទីលានចាក់សំណល់រឹងសំរាមខេត្តព្រះសីហនុក្នុងការគ្រប់គ្រងសំណល់រឹងសំរាម រួមនឹងការគ្រប់គ្រងនិងអភិរក្សឆ្នេរសមុទ្រកម្ពុជាផងដែរ។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានសម្តែងនូវសុទិដ្ឋិនិយមថា ពលរដ្ឋកម្ពុជា និងពិភពលោកនឹងបានស្គាល់ច្បាស់បន្ថែមទៀតពីការអភិវឌ្ឍនៅខេត្តព្រះសីហនុ និងសក្តានុពលដ៏សម្បូរបែបនៃខេត្តជាប់មាត់សមុទ្រមួយនេះដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងដែលជាប៉ូលសេដ្ឋកិច្ចមួយយ៉ាងសំខាន់របស់កម្ពុជា និងភ្ជាប់កម្ពុជាទៅកាន់ពិភពលោកកាន់តែទូលាយ។ ក្នុងរយៈពេលចុងក្រោយនេះ ខេត្តព្រះសីហនុបានប្រែមុខមាត់ជាច្រើនដោយប្រែក្លាយពីខេត្តដែល ស្ងៀមស្ងាត់ទៅជាខេត្តដែលមានសកម្មភាពមមាញឹក និងរស់រវើកលើវិស័យទេសចរណ៍ សេដ្ឋកិច្ច និងឧស្សាហកម្ម៕
អត្ថបទ៖ ទួន សុផល

-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៧ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


