Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រះសីហនុ ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរៀបចំពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀន

បានផុស

នៅ

នៅថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំដុតបំផ្លាញវត្ថុតាងគ្រឿងញៀនខុសច្បាប់ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ក្រោមអធិបតី លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខា ធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក សួស សេរិសួស្តី អភិបាលរង នៃគណៈអភិបាល ខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សួស សេរីសួស្តី អភិបាលរងខេត្តព្រះសីហនុ បានស្វាគមន៍ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត» និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀន ក្នុងស្មារតីបំផុសឱ្យមានចលនាចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការប្រឆាំងនឹងគ្រឿងញៀន ព្រមទាំងបញ្ជ្រាបការងារនេះបទៅតាមវិស័យសំខាន់ៗដូចជា វិស័យសិល្បៈ វិស័យកីឡា  បញ្ជ្រាបតាមការចូលរួមរបស់សិស្សានុសិស្ស និងយុវជន។

លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

លោក អភិបាលរងខេត្ត ក៏បានកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ គណៈកម្មាធិការត្រួត ពិនិត្យគ្រឿងញៀនខេត្ត ខិតខំប្រឹងប្រែងយ៉ាងសកម្មដោយមិនគិតយប់ថ្ងៃ និងការនឿយហត់ ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមសម្រាប់ជាតិ មាតុភូមិ តាមរយៈការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលកន្លងមក រួមចំណែកលើកកម្ពស់អភិបាលកិច្ចល្អ ភាពស្អាតស្អំ និងភាពជាគំរូនៃការអនុវត្តច្បាប់ ស្របតាមប្រសាសន៍ដឹកនាំដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានគូសបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា នឹងត្រូវផ្លាស់ប្តូរពីពាក្យថា «វែកចក» ទៅជា «ការសម្អាតចកចេញពីផ្ទៃបឹង និងរក្សាផ្ទៃបឹងឱ្យស្អាតថ្លាជាប្រចាំ» ដើម្បីប្រែក្លាយសង្គមជាតិរឹងមាំ មានសុវត្ថិភាព សណ្តាប់ធ្នាប់ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន ឆ្លើយតបប្រកបដោយឧត្តមនវានុវត្តន៍ ស្របតាមខ្លឹមសារស្នូល នៃប្រធានបទទិវារបស់យើងគឺ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មីប្រកប ដោយភាពច្នៃប្រឌិត»។

លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើការកោតសរសើរកងកម្លាំងប្រដាប់អាវុធ គណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្ត ព្រមទាំងធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្សចាត់ទុកគ្រឿងញៀនជាគ្រោះថ្នាក់បំផុត។ ការបដិសេធគ្រឿងញៀន និងបារីអេឡិច​ត្រូនិក និងអបាយមុខគ្រប់ប្រភេទ ព្រមទាំងចូលរួមផ្សព្វផ្សាយសារអប់រំដល់មិត្តភក្តិ ក្រុមគ្រួសារ និងសហ​គមន៍។ យោងតាមអនុសាសន៍របស់សម្ដេចធិបតី នាយករដ្ឋមន្រ្តី សូមអំពាវនាវដល់បងប្អូនទាំងអស់ ជាពិសេសយុវជន សិស្សានុសិស្ស សូមទាញយក និងប្រើប្រាស់ឱ្យបានទូលំទូលាយនូវកម្មវិធីទូរស័ព្ទដៃ NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលជាឃ្លាំងនៃចំណេះដឹង និងប្រព័ន្ធអប់រំដ៏មានវិសាលភាពសម្រាប់ទទួលបានការកម្សាន្តបែបអប់រំ, ខ្លឹមសារមេរៀនសំខាន់ៗពាក់ព័ន្ធនឹងគ្រឿងញៀន ដើម្បីស្វែងយល់ពីសេវាបន្សាប ព្យាបាល និងស្ដារនីតិសម្បទា។ ព្រោះកម្មវិធីទូរស័ព្ទដៃ NoDrug ជាមធ្យោបាយរាយការណ៍សម្ងាត់ មានប្រសិទ្ធ​ភាពអំពីករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍។

លោកក៏បានខ្ញុំក្រើនរំលឹកដល់អភិបាលក្រុង-ស្រុក បន្តយកចិត្តទុកដាក់លើការងារបង្ក្រាបបទល្មើសគ្រឿង ញៀនក្នុងមូលដ្ឋានរបស់ខ្លួន ដោយចុះធ្វើរដ្ឋបាលចំហជាប្រចាំលើទីតាំងដែលសង្ស័យ និងចាត់វិធានការរដ្ឋបាល និងដោះស្រាយឱ្យបានទាន់ពេលវេលារាល់បណ្ដឹងពីករណីគ្រឿងញៀនដោយផ្ទាល់ ឬតាម App NoDrugក្តី រៀបចំសណ្តាប់ធ្នាប់បរិវេណជុំវិញសាលារៀន និងគ្រឹះស្ថានសិក្សាឱ្យមានរបៀបរៀបរយ ជៀសវាងការប្រព្រឹត្តអំពើអបាយមុខ និងការសេពគ្រឿងញៀន។ លើកទឹកចិត្តវិស័យឯកជន ក្រុមហ៊ុន គ្រឹះស្ថាន អង្គការជាតិ និងអន្តរជាតិ ចូលរួមវិនិយោគជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសម្អាតផ្ទះយើង និងសម្អាតចកចេញ ពីបឹងតាមគោលការណ៍ និងស្មារតីរបស់ជាតិទាំងមូល។

សូមបញ្ជាក់ថា គ្រឿងញៀនដែលត្រូវបានធ្វើការដុតបំផ្លាញចោលក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមានទម្ងន់ចំនួន ១តោន ១៥៣គីឡូ  ៧៣,៨៩ក្រាម និងសារធាតុគីមីធ្វើការបន្សាបទម្ងន់ ១តោន ១៩៤គីឡូ ២៧៨,៤៩ក្រាម ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម