Connect with us

សន្តិសុខសង្គម

កម្លាំងចម្រុះចុះបង្ក្រាប ទីតាំងអាជីវកម្មរ៉ែខុសច្បាប់មួយកន្លែង នៅក្នុងស្រុកគូលែន

បានផុស

នៅ

កម្លាំងមន្ទីររ៉ែ និងថាមពលខេត្ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកគូលែន កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញពីលោក ធុច បញ្ចសន្តិភាព ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ និងមានការសម្របសម្រួលនីតិវិធីដោយលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារង បានចុះបង្រ្កាបបទល្មើសរុករករ៉ែអណាធិបតេយ្យ មួយកន្លែង ស្ថិតនៅភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ត្រី ចាន់ ស៊ី មេបញ្ជាការអាវុធហត្ថស្រុកគូលែន បានឲ្យដឹងថា ក្នុងប្រតិបត្តិការនោះ តាមការពិនិត្យជាក់ស្ដែងនៅ និងកន្លែងកម្លាំងចម្រុះបានរកឃើញរណ្តៅជីករុករករ៉ែលោហៈ មួយកន្លែងខុច្បាប់ និងឃាត់បានអេស្កាវាទ័រមួយគ្រឿងយកទៅរក្សាទុកនៅអាវុធហត្ថស្រុកគូលែន ដើម្បីមានចំណាត់ការបន្ត។ រីឯអ្នកបើកបរបានរត់គេចខ្លួនបាត់។

លោកបន្ថែម ទៀតថា កន្លងមក មន្ទីរជំនាញក៏បានសហការជាមួយអាជ្ញាធរស្រុកគូលែន តែងតែចុះផ្សព្វផ្សាយហាមប្រាមប្រជាពលរដ្ឋ កុំឱ្យនាំគ្នាជីករុករករ៉ែដោយខុសច្បាប់ ។ ប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមឈ្មួញមានឥទ្ធិពល ក៏បានឆ្មក់លួចចូលទៅកាយរុករករ៉ែស្ពាន់ នៅក្នុងភូមិសាស្ត្រស្រុកគូលែន ដោយខុសច្បាប់ រួចបន្លំសុំច្បាប់កាយស្រះទឹកបង្វែរឿង តែនៅទីបំផុតត្រូវសមត្ថកិច្ចបង្ក្រាបជាក់ស្តែងតែម្តង៕ អត្ថបទ ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម