ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ គណបក្សហ្វ៊ុនស៊ិនប៉ិច មិនទាន់កំណត់ថ្ងៃដង្ហែ ព្រះសពសម្ដេចក្រុមព្រះ មកកាន់កម្ពុជាទេ
គិតត្រឹមព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ គណបក្សហ្វ៊ុនស៊ិនប៉ិច មិនទាន់ទទួលបានព័ត៌មានជាក់លាក់ថា ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច នឹងត្រូវយាងដង្ហែមកកាន់កម្ពុជា នៅថ្ងៃណានៅឡើយទេ គឺគ្រាន់តែដឹងថា ក្នុងពេលឆាប់ៗ ខាងមុខនេះ។ នេះបើតាមលោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច។
សូមជម្រាបថា សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ បានយាងសោយព្រះទិវង្គត នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ៩ និង៤០នាទីព្រឹក នៅប្រទេសបារាំង ត្រូវនឹងម៉ោង ៣ និង៤០នាទីរសៀល ម៉ោងនៅកម្ពុជា ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។
លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកានេះថា គិតត្រឹមព្រឹកថ្ងៃអង្គារនេះ គណបក្សរបស់លោក មិនទាន់ទទួលបានព័ត៌មាន ពីក្រុមគ្រួសារ របស់សម្ដេចក្រុមព្រះនៅ ឡើយទេ ជុំវិញការយាងដង្ហែព្រះសពរបស់ព្រះអង្គ ពីប្រទេសបារាំង មកកាន់ប្រទេសកម្ពុជាវិញនោះ។
លោក ញឿន រ៉ាដែន មានប្រសាសន៍ដូចនេះថា «យើងអត់ទាន់បានទទួលព័ត៌មាន ពីក្រុមគ្រួសារលោកទេ ដោយសារតែនៅប្រទេសបារាំង លោកកំពុងរៀបចំនីតិវិធី បែបបទមួយចំនួន ហើយយើងនៅទីនោះ ក៏មានរៀបចំពិធីសាសនាដែរ ចំណែកឯកាលបរិច្ឆេទដឹកព្រះសពលោកយាងមកកម្ពុជា យើងមិនទាន់បានកំណត់ទេ ប៉ុន្តែក្នុងពេលឆាប់ៗនេះ»។
លោកថា សម្រាប់គណបក្សហ្វ៊ុនស៊ិនប៉ិច បានរៀបចំពិធីបង្សុកូលជាប្រចាំថ្ងៃ ដើម្បីឧទ្ទិសថ្វាយព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ រហូតដល់ពេលព្រះសពរបស់ព្រះអង្គ ត្រូវបានយាងដង្ហែមកកាន់ប្រទេសកម្ពុជាវិញ។ អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច បានបញ្ជាក់បន្ថែមថា គណបក្សហ្វ៊ុនស៊ិនប៉ិច ក៏ដូចជាក្រុមគ្រួសាររបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាននិងកំពុងគិតគូរជុំវិញការរៀបចំ ពិធីដង្ហែព្រះសពរបស់ព្រះអង្គ នៅពេលបញ្ជូនដល់ព្រលាន យន្ដហោះភ្នំពេញអន្តរជាតិ នាពេលខាងមុខដែរ។
ភ្លាមៗ បន្ទាប់ពីទទួលបានព័ត៌មានថា សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ យាងសោយព្រះទិវង្គតនោះ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មន្ត្រីរាជការតាមក្រសួង-ស្ថាប័ននានា ក៏ដូចជាប្រជាពលរដ្ឋផងដែរ បានថ្វាយសាររំលែកព្រះមរណទុក្ខ ជូនព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី រណឫទ្ធិ និងព្រះរាជបុត្រា-បុត្រីរបស់ព្រះអង្គ និងបានបង្ហាញការសោកស្ដាយផងដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


