ព័ត៌មានជាតិ
ក្រុមហ៊ុនដឹកសំរាមស្តង់ដារអន្តរជាតិចំនួន៣ នឹងចេញប្រតិបត្តិការ នៅដើមខែកុម្ភៈឆ្នាំ២០២១
ក្រុមហ៊ុនដឹកសំរាមចំនួន០៣ ដែលមានលក្ខណៈអន្តរជាតិ នឹងចេញប្រតិបត្តិការលើការប្រមូល និងដឹកជញ្ជូនសំរាម នៅក្នុងរាជធានីភ្នំពេញ នាដើមខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះហើយ។ ពោលគឺក្រោយពីក្រុមហ៊ុនទាំងបីនេះ បានសម្រេចជ្រើសរើសជាប់សព្វគ្រប់។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានឲ្យដឹងនៅរសៀលថ្ងៃទី២៤តុលានេះថា រដ្ឋបាលរាជធានីភ្នំពេញ នឹងបិទការទទួលពាក្យស្នើសុំ ដើម្បីបន្តនីតិវិធី នៃការជ្រើសរើសលក្ខណៈសម្បត្តិ យកក្រុមហ៊ុនចំនួន៣ ដើម្បីប្រតិបត្តិការ លើការប្រមូល និងដឹកជញ្ជូនសំរាមនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ក្រុមហ៊ុនទាំង៣ ដែលបានជាប់នៅក្នុងការជ្រើសរើសនេះ នឹងចេញប្រតិបត្តិការលើការប្រមូលសំរាមនៅរាជធានីភ្នំពេញ នាដើមខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ ដោយបែងចែកជា៣តំបន់ ដើម្បីធ្វើសកម្មភាពប្រមូលសំរាម។

ពាក់ព័ន្ធនឹងការប្រមូលសំរាមនេះដែរ លោក ម៉េត មាសភក្តី ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា មកដល់ពេលនេះ ការដឹកជញ្ជូនសំរាមទៅកាន់ទីលាន មានស្ថានភាពរលូនដូចដើមវិញហើយ បន្ទាប់ពីមានការខិតខំប្រឹងប្រែងដោយយកចិត្តទុកដាក់ និងវិធានការប្រើប្រាស់កម្លាំង មធ្យោបាយសរុបរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រហូតធ្វើឲ្យកម្មករក្រុមហ៊ុនស៊ីន ទ្រី ចូលធ្វើការវិញបានជាង១សប្ដាហ៍នេះ។

លោកបន្តថា កន្លងមកនេះ ដោយមានការចង្អុលបង្ហាញពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ ហើយដោយមានការសម្របសម្រួលពី លោកអភិបាលរាជធានីភ្នំពេញ និងក្រសួងស្ថាប័នពាក់ព័ន្ធផងនោះ កម្មករក្រុមហ៊ុនស៊ីន ទ្រី បានព្រមចូលធ្វើការវិញទាំងអស់គ្នាវិញ ចាប់ពីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ដោយទទួលយកនូវអ្វីដែលជាការព្រមព្រៀងគ្នា។
បន្ថែមពីនោះ បន្ទាប់ពីព្រមព្រៀងគ្នាជាលើកទី២ កាលពីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ កម្មករនិយោជិតរបស់ក្រុមហ៊ុន ស៊ីន ទ្រីទាំងអស់នោះ បានយល់ព្រមចូលធ្វើការវិញតាមតួនាទីរបស់ពួកគេរៀងៗខ្លួន ព្រមទាំងមានការជួយយ៉ាងសកម្មពីក្រុមការងារដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ ទាំងមធ្យោបាយផងនោះ រហូតមកដល់ពេលនេះ បញ្ហាសំរាមមានសភាពធម្មតាឡើងវិញហើយ។ មានន័យថា ពេលនេះ ការងារដូចថ្ងៃធម្មតា គឺសំរាមចាស់ ត្រូវបានប្រមូល និងដឹកជញ្ជូនយកទៅទីលានចាក់សំរាមអស់ហើយ នៅសល់តែសំរាមដែលប្រជាពលរដ្ឋផលិតរាល់ថ្ងៃនោះទេ ដែលកម្មករក្រុមហ៊ុន សិន ទ្រី កំពុងប្រមូលរាល់ថ្ងៃនេះ។
លោក ម៉េត មាសភក្តី បានបញ្ជាក់ថា ក្រុមការងារប្រមូលសំរាម ដែលរៀបចំដោយរដ្ឋបាលរាជធានី ភ្នំពេញនោះ ពេលនេះ បានសម្រាកហើយ ហើយបានប្រគល់ការងារនេះទៅឲ្យកម្មកររបស់ក្រុមហ៊ុន សិន ទ្រី ជាអ្នកទទួលខុសត្រូវវិញ។
គួររំលឹកផងដែរថា ចាប់តាំងពីល្ងាចថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី១៤តុលា កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ីនទ្រី បានធ្វើកូដកម្ម នៅយានដ្ឋានក្រុមហ៊ុន ស៊ីន ទ្រី ដែលមានទីតាំងនៅភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមិនចេញប្រមូលសំរាម។ ដែលធ្វើឲ្យមានសំរាមកកស្ទះនៅតាមដងផ្លូវនានា ក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែ ចាប់ពីល្ងាចថ្ងៃទី១៤ ខែតុលានោះមក កម្មករទាំងនោះ បានខិតខំធ្វើការប្រមូល និងដឹកជញ្ជូនសំរាមរហូតមកដល់ពេលនេះ ទើបមានភាពល្អប្រសើរឡើងវិញ៕
អត្ថបទ ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


