ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន៖ រឿងមីយ៉ាន់ម៉ា ទុកឱកាសឱ្យខ្ញុំធ្វើការសិន
មានប្រសាសន៍ក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សណ្ឋាគារ “ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ” នាព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា នៅ ខែមករាខាងមុខ សម្តេចនឹងទៅ មីយ៉ាន់ម៉ាហើយ ហាមឃាត់សម្តេចមិនបានទេ ទុកឱកាសឱ្យសម្តេចធ្វើការសិន ប៉ុន្តែក៏មិនអាចដាក់លក្ខខណ្ឌបានដែរ។

នៅ ក្នុងជំនួបពិភាក្សាជាមួយ លោក វុនណា ម៉ោងលីន (Wunna Maung Lwin) រដ្ឋមន្រ្តីការបរទេស និងជាបេសកជនពិសេសរបស់ប្រធានក្រុមប្រឹក្សារដ្ឋ និងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា កាលពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសហើយថា សម្តេចនឹងអញ្ជើញទស្សនកិច្ចមីយ៉ាន់ម៉ា នៅថ្ងៃទី ៧ និង ទី៨ ខែមករា ឆ្នាំ២០២២។
ទាក់ទងបញ្ហានេះ សម្តេចតេជោ សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ “នៅ ខែមករា ខ្ញុំនិយាយតែដដែល គឺខ្ញុំទៅ មីយ៉ាន់ម៉ា ហាមឃាត់ខ្ញុំមិនបានទេ ទុកឱកាសឱ្យខ្ញុំធ្វើ ទុកឱកាសឱ្យខ្ញុំធ្វើបានទេ? ពីព្រោះយើងមិនអាចហៅ អាស៊ានទៅ រួចទេ ប្រសិននៅ តែអាស៊ាននៅ តែ៩នោះ ត្រូវសង្គ្រោះពីអាស៊ាន៩ មកអាស៊ាន១០ គឺជារឿងចាំបាច់បំផុតរបស់អាស៊ាន។ សភាពការណ៍នៅ មីយ៉ាន់ម៉ា វាជារឿងមួយហើយ ប៉ុន្តែមុននឹងជួយមីយ៉ាន់ម៉ា ត្រូវតែអាស៊ានពិតប្រាកដ រឿងនេះមិនមែនជារឿងលេងសើចទេ។ បើមិនអ៊ីចឹង វានឹងបង្កើតទម្លាប់មួយ គឺអ្នកណាធ្វើប្រធានអាស៊ាន មិនពេញចិត្តអ្នកណាមួយ មិនអញ្ជើញគេចូលប្រជុំ តម្លៃអាស៊ាននៅ កន្លែងណាទៀត?”។
មានប្រសាសន៍នៅ ក្នុងពិធីនោះ សម្ដេចតេជោបានលើកឡើងពីប្រទេសអង់គ្លេសផងដែរ ដោយបានបញ្ជាក់ថា វាពិតជាមានហេតុផលអ្វីមួយហើយ ដែលធ្វើឱ្យប្រទេសអង់គ្លេសត្រូវចាកចេញពីសហភាពអឺរ៉ុប តែនោះ គឺជារឿងជាច្បាប់របស់អឺរ៉ុប តែយើងក៏មានធម្មនុញ្ញអាស៊ានរបស់យើងដែរ។ សម្តេចបានលើកជាសំណួរថា បើមិនឱ្យធ្វើការជាមួយអ្នកដឹកនាំប្រទេស តើត្រូវធ្វើការជាមួយអ្នកណា?។ សម្ដេចអះអាងថា សម្ដេចគ្រាន់តែធ្វើអ្វីទៅ តាមធម្មនុញ្ញអាស៊ានប៉ុណ្ណោះ សម្ដេចមិនអាចបំពានបានទេ។
សម្តេចប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា រឿងមីយ៉ាន់ម៉ា ដោះចប់ ឬមិនចប់ មិនអាស្រ័យលើអាស៊ានទេ។ អាស៊ានគ្រាន់តែជាចំណែកមួយជួយដល់មីយ៉ាន់ម៉ាប៉ុណ្ណោះ ប៉ុន្តែការដោះស្រាយ គឺមីយ៉ាន់ម៉ាខ្លួនឯង។ អាស៊ានគ្រាន់តែជាអ្នកសម្របសម្រួល ដូចជាករណីកម្ពុជាដែរ ទាំងអាស៊ាន ទាំងអង្គការសហប្រជាជាតិ គ្រាន់តែជាចំណែកមួយខាងក្រៅ ។ ចំណែកការស្រុះស្រួលគ្នា ឬមិនស្រុះស្រួលគ្នា គឺជារឿងរបស់កម្ពុជា។
សម្តេចតេជោមានប្រសាសន៍ថា៖ “អ្នកខ្លះថា ចាំមើលកម្ពុជាដោះស្រាយបាន ឬមិនបាន? វាមិនអាស្រ័យលើកម្ពុជាទេ។ តែកម្ពុជា នឹងខិតខំសម្របសម្រួលបញ្ហានៅ មីយ៉ាន់ម៉ា ដើម្បីវិលត្រឡប់ទៅ រកស្ថានភាពមួយដ៏ប្រសើរ”។
សម្តេចបញ្ជាក់ថា ការចរចាមួយ មិនមែនធ្វើរយៈពេលខ្លីចប់នោះទេ ដូចករណីកម្ពុជា ចរចារយៈពេល ៤ ឆ្នាំ ទើបចេញកិច្ចព្រមព្រៀងទីក្រុងប៉ារីស បន្ទាប់មកកិច្ចព្រមព្រៀងក្រុងប៉ារីសបានអូសបន្លាយបន្ថែមទៀត រហូតដល់ឆ្នាំ ១៩៩៣ ទើបចប់ អ៊ុនតាក់ដកចេញ។
សូមជម្រាបថា មីយ៉ាន់ម៉ា ដែលជាសមាជិកវ័យក្មេងរបស់អាស៊ាន បានអវត្តមាននៅ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅ ក្នុងឆ្នាំ ២០២១ នេះ ក្រោយប្រឈមនឹងវិបត្តិនយោបាយផ្ទៃក្នុង និងភាពច្របូកច្របល់អូសអន្លាយរយៈពេលជិត ១ ឆ្នាំមក ចាប់តាំងពីព្រឹត្តិការណ៍រដ្ឋប្រហារយោធា ដែលដឹកនាំដោយលោក មីង អោងឡាំង ទម្លាក់គណបក្សរបស់ លោកស្រី អ៊ុង សានស៊ូជី បន្ទាប់ពីបោះឆ្នោត។ អវត្តមានមីយ៉ាន់ម៉ា បានធ្វើឱ្យអាស៊ានបាត់បង់កុងសង់ស៊ីស នៅ ក្នុងការសម្រេចក្នុងកិច្ចប្រជុំកន្លងមក។
ជាមួយនឹងកាបង្ហាញឆន្ទៈដោះស្រាយបញ្ហាមីយ៉ាន់ម៉ា សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅ ទស្សនកិច្ចនៅ មីយ៉ាន់ម៉ា នៅ ដើមខែមករា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់ប្រធានក្រុមប្រឹក្សារដ្ឋ និងជានាយករដ្ឋមន្ត្រីរបស់មីយ៉ាន់ម៉ា។ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា អាស៊ានមិនគួរបែកបាក់ ព្រោះតែប្រទេសដទៃនោះឡើយ ដូច្នេះការពង្រឹងអាស៊ានឡើងវិញជាកិច្ចការដ៏ចាំបាច់ នៅ ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះអាស៊ានឆ្នាំ ២០២២៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា