ព័ត៌មានជាតិ
រដ្ឋមន្រ្តីការបរទេសថៃ កំពុងបំពេញទស្សនកិច្ចផ្លូវការ រយៈពេល ៣ថ្ងៃ នៅកម្ពុជា
ប្រភពពីក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា លោក ដន ប្រាម៉ាត់វីណៃ (Don Pramudwinai) ឧបនាយករដ្ឋ មន្រ្តី រដ្ឋមន្រ្តីការបរទេស នៃព្រះរាជាណាចក្រថៃ បានអញ្ជើញមកដល់រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៣ថ្ងៃ។
បើតាមក្រសួងការបរទេស ក្នុងអំឡុងពេល នៃដំណើរទស្សនកិច្ចផ្លូវការនេះ លោកឧបនាយករដ្ឋមន្រ្តី ដន ប្រាម៉ាត់វីណៃ នឹងអញ្ជើញចូលជួបសម្តែងការគួរសម ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមានជំនួបទ្វេភាគី ជាមួយលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ពីចំណងទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួមនាពេលបច្ចុប្បន្ន ក៏ដូចជាតួនាទីរបស់កម្ពុជា ជាប្រធានអាស៊ាន ឆ្នាំ ២០២២ ផងដែរ។
ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា លោក Don Pramudwinai នឹងធ្វើជាសហប្រធានជាមួយលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JC) រវាងកម្ពុជា និងថៃ រយៈពេល ៣ថ្ងៃ ដោយចាប់ពីថ្ងៃទី ១៦ ដល់ ១៨ ខែធ្នូ ឆ្នាំ ២០២១។
កិច្ចប្រជុំគណៈកម្មការចម្រុះ (JC) លើកទី១១ នឹងធ្វើឡើងក្រោមមូលបទ “សន្តិភាព វិបុលភាព ស្តារឡើងវិញទាំងអស់គ្នា” ហើយនៅក្នុងកិច្ចប្រជុំនោះ រដ្ឋមន្រ្តីការបរទេសទាំងពីរ នឹងពិនិត្យឡើងវិញនូវវឌ្ឍនភាព នៃការអនុវត្តកំណត់ហេតុកិច្ចប្រជុំ JC លើកទី ១០ កាលពីឆ្នាំ ២០១៦ និងពិភាក្សាលើទិដ្ឋភាពនានា នៃកិច្ចសហប្រតិបត្តិការរវាងប្រទសទាំងពីរ ក្នុងក្របខណ្ឌទ្វេភាគី និង
ពហុភាគី ក្នុងគោលបំណងបន្តពង្រឹង និងលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិ បត្តិការដ៏ជិតស្និទ្ធ និងគ្រប់ជ្រុងជ្រោយ រវាងព្រះរាជាណាចក្រទាំងពីរ ដើម្បីការស្តារសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័ស ក្រោយពីវិបតិ្តកូវីដ-១៩។
ក្រោយពេលបញ្ចប់ កិច្ចប្រជុំគណៈកម្មការចម្រុះ (JC) លើកទី១១ ប្រមុខការទូតទាំងពីរ នឹងអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់-ទទួលជានិមិត្តរូប នូវឧបករណ៍សម្រាប់ធ្វើតេស្ត RT-PCR និង SARS-CoV-2 ពីរាជរដ្ឋាភិបាលថៃ ប្រគល់ជូនមន្ទីរពេទ្យបង្អែកប៉ោយប៉ែត និងមន្ទីរពេទ្យមង្គលបូរី នៃខេត្តបន្ទាយមានជ័យ និងមានការធ្វើសន្និសីទសារព័ត៌មានរួមគ្នាផងដែរ នៅពេលបិទបញ្ចប់៕
អត្ថបទ៖ កោះកែវ




-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


