ព័ត៌មានជាតិ
ព្រឹកស្អែកនេះ កម្ពុជា-ថៃ នឹងបើកកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី JC លើកទី១១
នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ស្អែកនេះ កម្ពុជា-ថៃ នឹងបើកកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JC) លើកទី១១ ដែលកិច្ចប្រជុំនេះ ដឹកនាំដោយសហប្រធាន គឺលោក ដន ប្រាម៉ាត់វីណៃ (Don Pramudwinai) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រថៃ ជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យក្រសួងការបរទេស នារសៀលនេះ។

កិច្ចប្រជុំគណៈកម្មការចម្រុះ (JC) លើកទី១១នេះ នឹងធ្វើឡើងក្រោមមូលបទ “សន្តិភាព វិបុលភាព ស្តារឡើងវិញទាំងអស់គ្នា” ហើយនៅក្នុងកិច្ចប្រជុំនោះ រដ្ឋមន្ត្រីការបរទេសទាំងពីរ នឹងពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃការអនុវត្តកំណត់ហេតុកិច្ចប្រជុំ JC លើកទី១០ កាលពីឆ្នាំ២០១៦ និងពិភាក្សាលើទិដ្ឋភាពនានា នៃកិច្ចសហប្រតិបត្តិការរវាងប្រទសទាំងពីរ ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ក្នុងគោលបំណងបន្តពង្រឹង និងលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រទាំងពីរ ដើម្បីការស្តារសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័ស ក្រោយពីវិបតិ្តកូវីដ-១៩។
គួររំលឹកថា ដើម្បីឲ្យកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JC) លើកទី១១ ប្រព្រឹត្តិទៅបានដោយរលូន កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ កិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើសេចក្តីព្រាងកំណត់ហេតុ (Record of Discussion) នៃកិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីកិច្ចប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ថៃ (JC) ត្រូវបានរៀបចំឡើងផងដែរ ដែលកិច្ចប្រជុំនោះ ដឹកនាំដោយលោកស្រី សឿង រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមប្រព័ន្ធវីដេអូ។
អង្គប្រជុំបានពិភាក្សាលើកំណត់ហេតុ នៃកិច្ចប្រជុំ និងផ្តល់ធាតុចូល តាមចំណុចដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់អន្តរក្រសួងជំនាញនីមួយៗ ដើម្បីត្រៀមចូលរួមកិច្ចប្រជុំ JC លើកទី១១ នេះ។ នៅក្នុងកិច្ចប្រជុំនោះ ក៏មានការស្នើបញ្ចូលនូវពាក្យពេជន៍ និងកថាខណ្ឌមួយចំនួន ក្រោមកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ដែលនឹងផ្តល់ផលប្រយោជន៍ដល់កម្ពុជា ក៏ដូចជាដោះស្រាយបញ្ហា ដែលនៅសេសសល់ផងដែរ៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


