Connect with us

ព័ត៌មានជាតិ

កម្ពុជា-វៀតណាម​ ប្ដេជ្ញា​ស្វះស្វែង​រក​ដំណោះ​ស្រាយ​ បោះ​បង្គោល​ព្រំដែន ​ដែលនៅ​សេស​សល់​ឱ្យ​បាន​ឆាប់

បានផុស

នៅ

ថ្នាក់ដឹកនាំកម្ពុជា-វៀតណាម បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគោរព និងអនុវត្តឱ្យបាន ពេញលេញ នូវសន្ធិសញ្ញាស្តីពីការកំណត់ ការខណ្ឌសីមា និងការបោះបង្គោលព្រំដែនគោក និងកិច្ចព្រមព្រៀង
ពាក់ព័ន្ធស្តីពីព្រំដែនរវាងប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្ដេជ្ញារវាងភាគីកម្ពុជា-វៀតណាមបានធ្វើឡើង ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោ ង្វៀន សួនហ្វ៊ុក ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយម​វៀតណាម នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ២ ថ្ងៃនៅថ្ងៃទី ២១ និង២២ ខែធ្នូ ឆ្នាំ ២០២២។

ភាគីទាំងពីរបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម វៀតណាម-កម្ពុជា ស្តីពីការខណ្ឌសីមា និងការបោះបង្គោលព្រំដែនគោក ដែលសម្រេចបានប្រមាណ ៨៤% នៃការងារខណ្ឌសីមា និងការបោះបង្គោលព្រំដែនគោក ព្រមទាំងស្វាគមន៍ការចូលជាធរមាន​នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២០  នៃ (i) សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែន​រដ្ឋឆ្នាំ​១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និង (ii) ពិធីសារស្តីពីការខណ្ឌសីមា និងបោះ​បង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម និងបានជំរុញឱ្យគណៈកម្មការព្រំដែនចម្រុះកម្ពុជា-វៀតណាម វៀតណាម-កម្ពុជា (JBC) ស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទៅវិញទៅមកចំពោះ   ព្រំដែនគោក ដែលនៅសេសសល់ ១៦% មិនទាន់ខណ្ឌសីមា។

ដោយផ្អែកលើសមិទ្ធផលទាំងនោះ ភាគីទាំងពីរបានប្តេជ្ញាធ្វើការ និងខិតខំប្រឹងប្រែងរួមគ្នាឆ្ពោះទៅការសម្រេចបាននូវព្រំដែនសន្តិភាព  ស្ថិរភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម។

ភាគីទាំងពីរបានឯកភាពលើតម្រូវការក្នុងការបញ្ចប់កិច្ចព្រមព្រៀងស្តីពីច្រកព្រំដែនគោក ដែលនឹងជំនួសបទប្បញ្ញត្តិនៅក្នុងកិច្ចព្រមព្រៀងស្តីពីស្ថានភាពព្រំដែនឆ្នាំ១៩៨៣ ទាក់ទងនឹងការគ្រប់គ្រងច្រកព្រំដែននាពេលខាងមុខ។

ភាគីទាំងពីរក៏បានឯកភាពជំរុញប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យច្រកព្រំដែន រួមមាន៖តាមរយៈការបើក និងតម្លើងកម្រិតច្រកព្រំដែនដែលបានព្រមព្រៀងរវាងប្រទេសទាំងពីរ និងបញ្ចូលច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ-តិនណាម ទៅជាច្រកព្រំដែនដែលបានកំណត់សម្រាប់​ឆ្លងកាត់ ក្រោមកិច្ចព្រមព្រៀង ស្តីពីការដឹកជញ្ជូនទំនិញរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល​វៀត​ណាម ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៣៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

នយោបាយ៣ ថ្ងៃ មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

Huang Xiaoming ​ជួប​មិត្ត​ស្រី​ភ្លាមៗ​ ក្រោយចេញ​ក្រៅ​ជាមួយ​អតីត​ភរិយា Angelababy និង​កូន​ប្រុស

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ព្យុះព្រះអាទិត្យ ដ៏កាចសាហាវ វាយប្រហារភពផែនដី 

សេចក្ដីជូនដំណឹង២ ថ្ងៃ មុន

ផ្ទុះ​ខ្លាំង​! មិន​ដល់​២៤​ម៉ោង​ផង វីដេអូ Surprise មង្គលការ​អតិថិជន​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដោយ​កញ្ញា​រ៉ា​ប៊ី​មាន​អ្នកទស្សនា​ជិត ៣​លាន​នាក់ Videos Inside

Sokha Hotels

ព័ត៌មានពេញនិយម